0

ឧកញ៉ា ធី ប្ញ​ទ្ធសី និង​លោក​អ៊ូ​សុធី​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុ ស​ច្បាប់​នៅ​ដែន​ជម្រក​សត្វ​លំផាត់​ជិត​រលាយ​សាបសូន្យ​នៅពេល​ដ៍​ខ្លី ខាងមុខនេះ​?

ឧកញ៉ា ធី ប្ញ​ទ្ធសី និង​លោក​អ៊ូ​សុធី​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុ ស​ច្បាប់​នៅ​ដែន​ជម្រក​សត្វ​លំផាត់​ជិត​រលាយ​សាបសូន្យ​នៅពេល​ដ៍​ខ្លី ខាងមុខនេះ​?

សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បានឲ្យដឹង ទៀតថា កាលពីមុន​ឧកcញ៉ា ធី ប្ញ​ទ្ធសី ធ្លាប់​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វ៉ឺ​ន​សៃ​តាម​អំពើ ចិត្ត ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ ព្រោះ​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ផលប្រយោជន៍​គ្រប់ៗ គ្នា​។ ឥ​ទ្បូ​វ​នេះ​ឧកញ៉ា ធី ប្ញ​ទ្ធសី កំពុង​បង្ក​មហន្តរាយ​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វ​លំផាត់​ដោយ​មាន​លោក អ៊ូ សុធី ជា​អ្នក​ឃុបឃិត​ក្រោម​យីហោ​ក្រុមហ៊ុន​ហុង​អាញ់​លំ​ផាត់ដោយ​គ្មាន ខ្លាចក្រែង​អ្វី​ទាំងអស់ ។ បញ្ហា​នេះ​លោក ឆេង គឹម​សុន មេ​រដ្ឋបាល​ព្រៃឈើ​និង​លោក អ៊ូ រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​ចាត់វិធានការ​លើ​មេ​ឈ្មួញ ធី ប្ញ​ទ្ធសី ជា​បន្ទាន់​បំផុត ដើម្បី​កុំឲ្យ​ព្រៃ​ដែនជម្រកសត្វលំផា​ត់​ត្រូវ​ប្រឈម​នឹង ការបំផ្លិចបំផ្លាញ​តទៅទៀត​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី បានឲ្យដឹងថា ប្រធាន​ដែន​ជម្រក​សត្វ​លំផាត់​ឈ្មោះ អ៊ូ សុធី គឺជា​អ្នក​បើកដៃ​ឲ្យ​អ្នកមានលុយ​អ្នកមានអំណាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​យ៉ាង​មហន្តរាយ​។ ក្នុងនោះ​ឧកញ៉ា ធី ប្ញ​ទ្ធសី ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​យកទៅលក់​នៅ​ក្រៅប្រទេស ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​អាណាធិបតេយ្យ ដោយ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួនទៀត​។ ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ដែន​ជម្រក សត្វ​លំផាត់​ត្រូវ​ប្រឈម​នឹង​មហន្តរាយ​ចៀស​មិន​ផុត​ទ្បើយ​ព្រោះ​លោក អ៊ូ សុធី និង​បក្ខពួក​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បានឲ្យដឹង​ថា​ឧកញ៉ា ធី ប្ញ​ទ្ធសី ជា​អ្នក​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​ដោយ​ច្រក​ក្រោម យីហោ​ក្រុមហ៊ុន​ហុង​អាញ់​លំផាត់ ដើម្បី​បិទបាំង​នូវ​បទល្មើស​រកស៊ី​ឈើ​ខុសច្បាប់​របស់ខ្លួន​។ ក្នុង​មួយ​ខែៗ​ឧកញ៉ា ធី ប្ញ​ទ្ធសី ចំណាយ​លុយ​ជា​ច្រើន​មឺន​ដុល្លារ ក្នុងការ​ចែកចាយ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​បរិស្ថាន​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ទើប​ជំនួញ​ឈើ​ខុសច្បាប់​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គ្មាន​បញ្ហា អ្វី​ទាំងអស់​។ លោក អ៊ូ សុធី ក្នុងនាម​ជា​ប្រធាន​ដែន​ជម្រក​សត្វ​លំផាត់​បាន​បើកដៃ​ឲ្យ​ជនល្មើស​កាប់​ឈើ ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិនឃើញ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​៕

2015_02_06a (1)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment