បាត់ដំបង ៖ បុរសម្នាក់តណ្ហាឡើង ទប់អារម្មណ៍មិនបាន ចូលចាប់ក្មួយស្រីកំពង់ងូតទឹក បំរ៉ុងរំលោភ ត្រូវនាងរើបំរាស់និងស្រែកហៅម្តាយអោយជួយ ពេលម្តាយមកដល់ជនសង្ស័យរត់ចេញពីបន្ទប់ទឹក កាលពីម៉ោង៩និង៤០នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ។
ជនសង្ស័យត្រូវម្តាយនាងប្តឹងនគរបាលស្រុកមោងឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខត្តនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ចាត់ការតាមផ្លូវច្បាប់ ។
លោក កែវ សុខុម អធិការរងស្រុកមោងឬស្សីបានឲ្យដឹងថា បុរសសង្ស័យមានឈ្មោះ ហ៊ាន រស្មី ហៅ សុខ អាយុ២៥ឆ្នាំ នៅលីវ រស់នៅភូមិឃុំខាងលើត្រូវជាមាបង្កើត ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ លមច អាយុ១៩ឆ្នាំ ជាសិស្សសាលា (ជាក្មួយបង្កើត) នៅផ្ទះជាប់គ្នា ។
ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅម៉ោងជាង ៩ យប់ថ្ងៃទី ២៧ ខែ
មករា ពេលដែលនាងចងពុងក្រមា ចូលងូតទឹកក្នុងបន្ទប់ ស្រាប់តែមារបស់នាងរុញទ្វារចូល រួចខ្ទប់មាត់មិនឲ្យស្រែក ព្រមទាំងធ្វើសកម្មភាពថើប និងស្ទាបអង្អែលគ្រប់កន្លែង ហើយនាងបានរើបម្រាស់និងស្រែកហៅម្តាយឲ្យជួយ ។ ចំណែកពេលម្តាយមកដល់ស្មានថា ខ្លួនឆក់ខ្សែភ្លើងក៍បិទភ្លើងហើយបើកវិញ បន្ទាប់មកពូជាជនសង្ស័យ ក៍រត់ចេញក្រៅបន្ទប់គេចខ្លួនបាត់ ។
ឈ្មោះ ហ៊ាន រស្មី ហៅសុខ ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាមានបំណងធ្វើសកម្មភាពចាប់រំលោភក្មួយស្រីពិតប្រាកដមែន ព្រោះគ្រឺតខ្នាញ់ទ្រាំមិនបាន ប៉ុន្តែការប៉ង់ប្រាថ្នានេះ មិនបានសម្រេចទេម្តាយនាងមកទាន់ ។
លោកអធិការរងបានបញ្ជាក់ថា ក្រោយពេលទទួលពាក្យបណ្តឹងរួចមក សមត្ថកិច្ចបានតាមស្រាវជ្រាវរកជនសង្ស័យទាំងយប់ រហូតដល់ម៉ោងជាង៨ព្រឹកថ្ងៃទី២៨ ខែមករា ទើបឃាត់ខ្លួនបាន ។ ក្រោយពីសាកសួរហើយជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ គឹមសុខជា