បាត់ដំបង ៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក កាលព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ បញ្ជូនខ្លួនបុរសម្នាក់ស្រវឹងស្រា និងញៀនថ្នាំ យកកន្ត្រៃចាក់គ្រួសារអ្នកលក់បាយ ៤ នាក់អោយរងរបួសធ្ងន់ម្នាក់ និងស្រាល៣នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ជនសង្ស័យវាយចាក់ជនរងគ្រោះនិងសមត្ថកិច្ចឃាត់ខ្លួនកាលពីម៉ោង១៨និង៤០នាទីយប់ថ្ងៃទី៣០ខែមករាឆ្នាំ២០១៥នៅចំណុចភូមិភ្នំអំពិលឃុំបួរស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកបានអោយដឹងថាបុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះស៊ុតឌឿងហៅស្នាអាយុ៣៦ឆ្នាំរបរជាងកាត់សក់ ស្រវឹងស្រានិងបែកថ្នាំញៀន រស់នៅទល់មុខជនរងគ្រោះក្នុងភូមិកើតហេតុ។ចំណែកជនរងគ្រោះមាន៖ទី១ឈ្មោះប៉េងសៅចាន់ភេទប្រុសអាយុ៦១ឆ្នាំរបរលក់បាយ រងរបួសជាមុខ២ដៃនិងខ្នងចំនួន៤កន្ត្រៃ ។ ទី២ឈ្មោះ ចាន់ ស្រីម៉ន ភេទស្រីអាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធ (ឈ្មោះប៉េងសៅចាន់) របួសកញ្ចឹងកចំនួន១កន្ត្រៃ។ទី៣ឈ្មោះចាន់វណ្ណៈភេទស្រីអាយុ៥៣០ឆ្នាំត្រូវជាកូនរបួសចំនួន២កន្ត្រៃទ្រូងស្តាំ១កន្ត្រៃនិងស្មាឆ្វេង១កន្ត្រៃ។ទី៤ឈ្មោះចេងម៉ៅភេទស្រីអាយុ៣៦ឆ្នាំអ្នកនៅជាមួយរបួសក្បាលចំនួន២កន្ត្រៃ ។ ជនរងគ្រោះទាំង៤នាក់រស់នៅផ្ទះទល់មុខគ្នានឹងជនសង្ស័យ ។
ជនរងគ្រោះឈ្មោះ ប៉េង សៅចាន់ បានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ស៊ុត ឌឿង ហៅស្នាបានផឹកស៊ីនៅផ្ទះវាក្រោយមក ក៏ឮសម្លេងឈ្លោះ បណ្តេញប្រពន្ធវាចេញពីផ្ទះ បន្ទាប់មកជនសង្ស័យបានដើរចូលមកផ្ទះខ្លួន(ផ្ទះលក់បាយ) ពេលនោះខ្លួនកំពុងអង្គុយជួសជុលកង្ហា ហើយខ្លួននិយាយទៅកាន់ ជនសង្ស័យថាបើស្រវឹងហើយគួរទៅផ្ទះដេកពួនទៅ ភ្លាមនោះជនសង្ស័យបានស្ទុះទះកំភ្លៀងខ្លួន ២ ដៃ និងចាប់យកកូនកន្ត្រៃសំរាប់ជួសជុសកង្ហាមកចាក់ពីក្រោយខ្នងចំនួន៤កន្ត្រៃថែមទៀត ខណៈនោះកូនប្រពន្ធ និងអ្នកនៅជាមួយខ្ញុំមកជួយត្រូវជនសង្ស័យចាក់ពួកគេអោយរងរបួសគ្រប់ៗគ្នាតែម្តង ។ ជនសង្ស័យពីមុនមកមិនដែរមានគុំនុំជាមួយគ្រួសារខ្លួន ឡើយ ពេលខ្វះខាតប្រាក់វាតែងមកខ្ចីចាយប្រហែ ២ ទៅ ៣ ថ្ងៃសងមកវិញ ។
ជនសង្ស័យបាននិយាយប្រាប់នគរបាលនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ទាំងមិនទាន់ស្វាងជាតិថ្នាំញៀនថា ខ្លួនបានវង្វេងស្មារតី ដឹងច្បាស់ពីមូលហេតុរឿងយកកន្ត្រៃចាក់គ្រួសារ អ្នកលក់បាយអោយរបួសឡើយ ។
លោកអធិការរងបានបញ្ជាក់ថា ជនសង្ស័យនិងវត្ថុតាងកូនកន្ត្រៃត្រូវរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តនារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ចាត់ការតាមផ្លូវច្បាប់ ៕ គឹមសុខជា