0

ឆេះ​ផ្ទះសំណាក់​ឆាយ​វ៉ាង​នៅ​ក្រុង​បាន​លុង​ស្លាប់​ភ្ញៀវ​ម្នាក់​របួស​ម្នាក់​

ឆេះ​ផ្ទះសំណាក់​ឆាយ​វ៉ាង​នៅ​ក្រុង​បាន​លុង​ស្លាប់​ភ្ញៀវ​ម្នាក់​របួស​ម្នាក់​

រតនគិរី​: ៖ ភ្លើង​បាន​ឆេះ​បន្ទប់​ផ្ទះសំណាក់​យីហោ​ឆាយ​វ៉ាង នៅ​កណ្ដាល​ក្រុង បាន​លុ​បណ្ដាល​ឱ្យ​ភ្ញៀវ​ស្រីម្នាក់ បាន​ស្លាប់​នៅ​និង​កន្លែង និង​យុ​ជន​ម្នាក់ រង​របួស​កាលពី​ព្រឹក ថ្ងៃទី​២៩​ខែ​មករា​ឆ្នាំ​២០១៥​។​នារី​ដែល​បាត់បង់ ជីវិត​មាន ឈ្មោះ​លី​លី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បំរើការ​នៅ​ហាង​ពន្លឺ​ថ្មី ក្នុង​ក្រុង​បាន​លុង ខេត្ដ រតនគិរី​មាន​ស្រុកកំណើត​នៅ​ខេត្ដ​តាកែវ​។​

​ចំណែក​យុវជន​រងរបួស ឈ្មោះ​កុល​រិទ្ធី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកលក់​ពង​ទា មាន​ស្រុកកំណើត នៅ​ខេត្ដ​ព្រៃវែង​។​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា កាលពី​យប់​ថ្ងៃ​ទី​២៨​ខែ​មករា​នេះ មាន​យុវជន​ម្នាក់​បាន​នាំ នារី​ម្នាក់ ជា​ដៃគូ​ទៅ​ដេក​នៅ​ផ្ទះសំណាក់ ឆាយ​វ៉ាង បន្ទប់​លេខ​០៣២ ជាន់​ទី​ពី​។​លុះដល់​ម៉ោង​ជាង​ប្រាំ​ព្រឹក ថ្ងៃទី​២៩​ខែ​មករា​ដដែល ស្រាប់តែ​មាន​ផ្សែងភ្លើង​ចេញពី​ក្នុង​បន្ទប់​នោះ ខណ​:​ពេល​ពួកគេ​មិនទាន់​ងើប​ពី ដំណេក ពេល​ជាមួយគ្នា​នោះ​ក៏​មាន​យុវជន​ម្នាក់​រត់​ចុះ​មក​ដី ដោយមាន​ស្នាម​រលាកភ្លើង​។​ម្ចាស់ផ្ទះ​សង្ស័យ ចេញ​មក​ឃើញ​ភ្លើង​កំពុង​ឆេះ​បន្ទប់ ០៣២​នោះ​ក៏​ឆោឡោ ឱ្យ​គេឯង​ជួយ​អន្ដរាគ​ម​ន៏​។​

​ប្រភព​បាន​បន្ដ​ឱ្យដឹងទៀតថា ដោយ​ឃើញ​ហេតុ​ការណ៏ ឆេះ​បន្ទប់​ផ្ទះសំណាក់​ខាងលើ នៅ​កណ្ដាល​ក្រុង ភ្លាមនោះ មាន​ឡានទឹក​របស់​ប៉ូលិស បាន​បើក​សំដៅ​ទៅ​ជួយ​ពន្លត់ ធ្វើឱ្យ​ភ្លើង​បាន​ស្ញប់​ស្ងាត់​ទៅ​វិញ មិន បង្ក​រាលដាល​ដល់​បន្ទប់​ផ្សេងៗ​ឡើយ​។​ក្រោយ​ពី​ភ្លើង​រលត់​មួយសន្ទុះ សមត្ថកិច្ច​និង​ព្រះរាជអាជ្ញារង​ម្នាក់ បាន​ចុះទៅពិនិត្យ​ហើយ បាន​រកឃើញ​សាកសព​នារី​ម្នាក់ ស្លាប់​ស្ដូកស្ដឹង​នៅលើ​គ្រែ បន្ទប់​លេខ​០៣២ នោះ​។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា ករណី​នារី​ម្នាក់​ដែល​ស្លាប់ នៅក្នុង​បន្ទប់​ផ្ទះសំណាក់ ឆាយ​វ៉ាង គឺអាច បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង ឆេះ​បន្ទប់​ហើយ​រត់​មិន​រួច ទើប​បណ្ដាលឱ្យ​ឆេះ​ខ្លួន រហូតដល់​ស្លាប់​។​ក៏ប៉ុន្ដែ អ្នកចូលរួម​ពិនិត្យ​ខ្លះ បានឱ្យ​ដឹង​ដែរ​ថា​មូលហេតុ​អ្វី​បើ​ភ្លើង​ឆេះ មែន​ក៏​កំរាលពូក​ដែល​នៅ​ពីក្រោម សាកសព​ម៉ិច​មិនឃើញ​ឆេះ​សោះ បែរ​ជា​ឆេះ​តែ​សាកសព​រោលៗ ដូច​គេ​ចាក់​សាំ​ដុត​ឱ្យស្លាប់ ហើយ​លើក សព​ដាក់​លើ​គ្រែ​។​នៅ​កន្លែងកើតហេតុ​នោះ សមត្ថកិច្ច​បាន​សាក់សួរ​មនុស្ស​ស្រី​ម្នាក់ ដែល​ជា​មិត្ដភ័ក្ដ្រ រាប់អាន ជាមួយ​នារី រងគ្រោះ​នោះ​គេ​ថា​កន្លងមក គេ​តែងតែ​ណែនាំ​លី​លី​ថា កុំឱ្យ​មាន​សង្សារ​ច្រើនពេក មិនល្អ​ឡើយ​ក្រែង​មាន គេ​ស្អប់​ទៅ​ថ្ងៃក្រោយ​ប៉ុន្ដែ​នារី​ដែល​ស្លាប់​នោះ មិន​ព្រមស្ដាប់​ឡើយ​។​

​ទោះជា​យ៉ានេះ​ក្ដី ប៉ូលិស​បាន​ឱ្យដឹងថា នារី​រងគ្រោះ​បាត់បង់​ជីវិត​មាន ឈ្មោះ ថា​លី​លី អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ដ​តាកែវ មកដល់ ពេល​នេះ​ពុំ​មាន​សាច់ញាតិ មក​ទទួលយក​ទៅ​បូជាសព​ទេ តែ​ត្រូវ​ប៉ូលិស​ដឹក​ទៅ​ដំកល់ទុក​នៅ​វត្ថ​ភូមិ​ថ្មី​។​ចំណែក​យុវជន​រងរបួស ឈ្មោះ កុល​រិទ្ធី រង​បួស​មុខ​និង​ដៃ បច្ចុប្បន្ន​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ ៕​

2015_01_30b (3) 2015_01_30b 2015_01_30b (1) 2015_01_30b (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment