បាត់ដំបង ៖ យុវតីម្នាក់បានរួចពីសេចក្តីស្លាប់ បន្ទាប់ពីសង្សារលួងលោមយកទៅដើរលេង ហើយដាក់ថ្នាំ វាយធ្វើបាបសម្លាប់ក្នុងស្រះទឹក គោលបំណងប្លន់ទ្រព្យសមត្តិ កាលពីម៉ោង១៩និង៣០នាទី យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ចំណុចស្រះទឹកខាងមន្ទីរកសិកម្មភូមវត្តគ សង្កាត់វត្តគ ក្រុងបាត់ដំបង ។ ចំណែកជនសង្ស័យក្រោយពីបានមាសប្រាក់ និងម៉ូតូជិះទៅផ្ទះជីតា នៅស្រុកបវេលទាំងយប់ ចៃដន្យ ពេលម្តាយទូរស័ព្ទរកកូនស្រី (ដោយមិនដឹងរឿងអ្វីកើតឡើង) ជនសង្ស័យបានជិះម៉ូតូទាំងយប់ ត្រឡប់មកដឹកផ្ទះសំណាក់ឯកភ្នំរហូតដល់ម៉ោង១៤និង៤៥នាទីថ្ងៃទី២៧ខែឆ្នាំដដែលត្រូវនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនតែម្តង។
មន្ត្រីនគរបាលក្រុងបាត់ដំបងបានអោយដឹងថា យុវតីរងគ្រោះមានឈ្មោះ សឿន ចន្ធូ អាយុ២០ឆ្នាំរបរលក់ដូរនៅក្រុមទី៩ ភូមិកំពង់ឆ្នាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ សម្ភារៈបាត់បង់មានខ្សែកមាស១ខ្សែ ចិញ្ចៀន ១ វង់ ម៉ូតូ ១ គ្រឿង ។ ចំណែកយុវជនសង្ស័យមានឈ្មោះ អ៊ាង ច័ន្ទមនី ហៅ ងុយ អាយុ១៩ឆ្នាំ ជាសិស្សស្នាក់បណ្តោះអាសន្ននៅវត្តប៉ាឆា ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង មានទីលំនៅភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
យុវតីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុខ្លួន និងជនសង្ស័យបានស្គាល់គ្នាយូរហើយ ដោយធ្លាប់រស់នៅជិតគ្នាតាំងពីតូចៗ ហើយបានស្រឡាញ់គ្នាអស់ពេល ២ ឆ្នាំ ហើយជនសង្ស័យបានខ្ចីខ្សែដៃចំនួន ១ ខ្សែយកទៅលក់ផងដែរ ។ នៅរសៀលថ្ងៃទី២៦ ខ្លួនបានមកក្រុបាត់ដំបង តាមការណាត់របស់ជនសង្ស័យទៅដើរលេងទៅស្រុករតនៈមណ្ទល រួចត្រឡប់មកវិញចូលលេងភ្នំសំពៅ ពេលព្រលប់បានមកអង្គុយលេងនៅស្រះក្នុង ក្បែរមន្ទីរកសិកម្មខេត្ត លុះយប់វាជនសង្ស័យបានវាយខ្លួនចូលស្រះទឹក បន្ទាប់មកវាឈរមើលដោយឃើញមិនទាន់ស្លាប់ បានយកកាបូមទាក់កទាញចេញពីស្រះហើយច្របាច់ករហូតដល់លេងដឹងខ្លួន ។ នៅម៉ោង ៤ ភ្លឺ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ខ្ញុំបានងើបពីសន្លប់ ដឹងខ្លួន វាលូនទៅកន្លែងរថយន្តក្រុង ហើយម្ចាស់រថយន្តក្រុងបានទូរស័ព្ទទៅប្រាប់ម្តាយ និងនគរបាលអោយដឹង និងដឹកមកមន្ទីរពេទ្យតែម្តង ។
ម្តាយជនរងគ្រោះបានអោយដឹងថា កូនស្រីបានទៅដើរលេងជាមួយជនសង្ស័យ ដោយយល់ថា ពួកធ្លាប់ស្រលាញ់គ្នា និងពីមុន រស់ជិតគ្នា ម្យ៉ាងទៀត វាបានខ្ចីខ្សែដៃកូនស្រី ក្រែងវាហៅមកដើម្បីសង ។ នៅម៉ោង៨យប់ ថ្ងៃទី២៦ ខែមករា ដោយបាត់កូនស្រីយូរ មិនទៅផ្ទះ ក៏ទូរស័ព្ទទៅជនសង្ស័យ ឈ្មោះ អ៊ាង ច័ន្ទមនី ហៅ ងុយ ពេលនោះ វាឆ្លើយថា វាទៅដឹកនៅឃុំអំពិលប្រាំដើម ស្រុកបវេលខ្លួ នក៏ដឹងដំណឹងហើយចូលដឹក ។ លុះម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ក៏មានទូរស័ព្ទពីក្រុមហ៊ុនរថយន្តក្រុងទៅថា កូនស្រីត្រូវគេវាយធ្វើបាបពេលនោះ ខ្លួនបានទៅរកជនសង្ស័យនៅផ្ទះជីតារបស់វាននៅភូមិជាមួយនិងនៅឃុំអំពិល ៥ ដើមមិនឃើញ ក៏ទូរស័ព្ទទៅកាន់នគរបាលប្តឹងបន្តតែម្តង ។
ជនសង្ស័យបានសារភាពថា ខ្លួនបានទូរស័ព្ទហៅនាងរងគ្រោះមកដើរលេង គោលបំណងប្លន់យកទ្រព្យសម្បត្តិ ដោយបានទិញថ្នាំងងុយដេក៥គ្រាប់ ទឹកគូលេន១កំប៉ុង និងស្ទីង១កំប៉ុង ពេលទៅដល់ចំនុចភូមិអូរអណ្តូង ឃុំត្រែង ស្រុករតនៈមណ្ឌល បានបញ្ឆោតនាងអោយទៅទិញបាយរួចខ្លួនបានលាយថ្នាំចូលភេសជ្ជៈ ដែលទិញទុកអោយនាងផឹក ។ បន្ទាប់មកបាននាំនាងទៅលេងលើភ្នំសំពៅស្រុកបាណន់ ដោយសភាពការ មិនល្អក៏ត្រឡប់មកក្រុងបាត់ដំបងទិញថ្នាំងងុយដេក ៥ គ្រាប់ទៀត រួចទៅអង្គុយលេងនៅស្រះក្បែមន្ទិរកសិកម្ម បានដាក់ ២ គ្រាប់លាយអោយនាងផឹកទៀត ។ ពេលឃើញនាងមានភាពជនរវើរវាយកចាប់ផ្តើមដាល់នាងទំលាក់ចូលស្រះ ដោយនាងមិនទាក់ស្លាប់ខ្លួនបានយកកាបូបស្ពាយទាក់កអូសឡើងមកលើគោក វាយបន្ថែមច្របាច់ក រហូតនាងដាច់ខ្យល់ ក៏យកចិញ្ចៀនខ្សែក និងម៉ូតូនាងគេចខ្លួនទៅបវេលទាំងយប់ឆដោយម្តាយនាងទូរស័ព្ទរកក៏ត្រឡប់មកដេកនៅផ្ទះសំណាក់ឯកភ្នំ ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង។
នគរបាលក្រុងបាត់ដំបងបានកសាងសំណុះរឿងជនសង្ស័យពីបទឃាតកម្ម គ្រោងទុកជាមុនបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕