0

​ឧកញ៉ា ឆាយ ជ្រាយ មេ​ឈ្មួញ​រកស៊ី​ឈើ​ធំ​និង​ជា​អ្នក​ប្រមូល​ទិញ​ឈើ​ក្នុង​​តំបន់​ព្រៃ​ឡង់​ទៅ​លក់​ប្រទេស​យួន​

​ឧកញ៉ា ឆាយ ជ្រាយ មេ​ឈ្មួញ​រកស៊ី​ឈើ​ធំ​និង​ជា​អ្នក​ប្រមូល​ទិញ​ឈើ​ក្នុង​​តំបន់​ព្រៃ​ឡង់​ទៅ​លក់​ប្រទេស​យួន​

​មេ​ឈ្មួញ ឆាយ ជ្រាយ ដែល​ល្បីឈ្មោះ ក្នុង​ជំនួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅ​ស្រុក​តំបែ យកទៅ​លក់​ចែកចាយ ទៅកាន់​ខេត្ដ​ព្រៃវែង និង​ប្រទេស​យួន ហើយ​ទទួលបាន​ងារ​ជា​ឧកញ៉ា ហើយ​បច្ចុប្បន្ន​នេះ ឧកញ៉ា ឆាយ ជ្រាយ បាន​ប្រមូល​ទិញ​ឈើ ពី​តំបន់​ព្រៃ​ឡង់ ខេត្ដ​កំពង់ធំ ព្រំប្រទល់​ខេត្ដ​ក្រចេះ ដឹកជញ្ជូន​ឆ្លងកាត់ ស្រុក​ព្រែក​ប្រសព្វ ហើយ​ឆ្លងតាម​កំពង់ដ​ឆ្លូង យក​មក​គរ​ទុក នៅ​ចំណុច​ក្រោយ វត្ដ​កំប្រឺស ឋិត​ក្នុង​ភូមិ​កំប្រឺស ឃុំ​ទំញំង​ព្រីង ស្រុក​តំបែ ខេត្ដ​ត្បូងឃ្មុំ ព្រៃ​ចម្ការ​កៅស៊ូ របស់គាត់ ដើម្បី​នាំចេញ​ទៅ​លក់​បន្ត ។​

​ឈ្មួញ​ជាច្រើន​និយាយថា ឧកញ៉ា ឆាយ ជ្រាយ ដឹកជញ្ជូន​ឈើ​រាល់ថ្ងៃ ដោយសារ​បាន​ចាត់ចែង បង់​ប្រាក់​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ក្នុងនោះ សូម្បី​តែ​ខាង​រដ្ឋបាល​ព្រៃឈើ របស់លោក ឆេង គឹម​សុន ក៏​ត្រូវ​បាន​ឧកញ៉ា ឆាយ ជ្រាយ អះអាងថា បាន​ចាត់ចែង​រួច​ហើយ​ដែរ ។​

​ឧកញ៉ា ឆាយ ជ្រាយ បាន​ប្រមូល​ទិញ ឈើ​ក្រហម ប្រភេទ​លេខ​២ មួយចំនួន មានច្បាប់​អនុញ្ញាត មួយចំនួន​និង លោត​ឆត្រ ភាគច្រើន​បង្កប់​ឈើ​ធ្នង់ ដើម្បី​ដឹក​ជញ្ជូន ចេញពី​ចំណុច​ក្រោយ វត្ដ​កំប្រឺស ឆ្ពោះទៅ ប្រទេស​យួន តាម​ច្រក​ទន្លេ​ចាម យ៉ាង​រលូន ។ សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ទទួល​បាន​លាភ​ស​ក្ការ ពី​ឧកញ៉ា ឆាយ ជ្រាយ ទើប ការដឹកជញ្ជូន​ឈើ​របស់​គាត់ មិន​ដែល​មាន នរណា​ហ៊ាន​ប៉ះពាល់ ព្រោះ​សមត្ថកិច្ច មន្ដ្រី​ជំនាញ ក្នុង​ខេត្ដ​ត្បូងឃ្មុំ​នេះ មិន​សុខចិត្ដ​វាយបំបែក ប្រភព​ឆ្នាំងបាយ​របស់​ខ្លួន ៕​

chhay_chreay_01

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment