0

លោក មិ​ក សុ​ផា​ណា​រ៉េត ហៅ ជ័យ យក​ស្បែក​ជា​អង្គរក្ស​សម្តេច​ជាស៊ីម​កាង​ក្រុមហ៊ុន ហួត ម៉េង​រីតា​

លោក មិ​ក សុ​ផា​ណា​រ៉េត ហៅ ជ័យ យក​ស្បែក​ជា​អង្គរក្ស​សម្តេច​ជាស៊ីម​កាង​ក្រុមហ៊ុន ហួត ម៉េង​រីតា​

ថ្មីៗ​នេះ​ឡាន​យី​ឌុប​ដឹក​ឈើ​របស់​ក្រុមហ៊ុន ហួត ម៉េង​រីតា​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៏​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​របួស​៥​នាក់ ។​

​សេចក្តី​រាយ​ការណ៏​បាន​ឲ្យដឹងថា​ជា​រៀងរាល់ថៃ្ង​ក្រុមហ៊ុនហួត​ម៉េង​រីតា​ធ្វើស កម្ម​ភាព​ដឹកជញ្ជូន​ដោយ​លួចលាក់​ផ្ទុក​ឈើ​ដឹកឈើ​លើស​ចំនួន​ពី​ការផ្តល់​អាជ្ញា ប័ណ្ណ​បង្ក​ឲ្យ​ខូច​ផ្លូវ​និង​គ្រោះថ្នាក់​ចរាច​រណ៏ ។​

​សេចក្តី​រាយ​ការណ៏​បាន​បន្ត​ឲ្យដឹង​ថា​ឈើ​ក្នុង​ព្រៃ​សម្បទាន​របស់​ក្រុមហ៊ុន​នេះ​អ ស់​យូរ​យារហើយ អ្វី​ដែល​ក្រុមហ៊ុន​ចេះតែ មាន​ឈើ​ដឹក​ធ្វើ​អាជីវកម្ម​ទៅតាម​បណ្តា​ខេត្ត​ជា​រៀងរាល់ថៃ្ង​គឺជា​ឈើខុស​ច្បា ប់​ដែល​ក្រុមហ៊ុន​ដាក់​បណ្តាញ​ទិញ​ឈើ​ពី​តំបន់​ខាងក្នុង​។​

​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា​កន្លង​មក​ឧត្តមសេនី​យ៍​ផ្កាយ ពីរ​ឈ្មោះ ជ័យ (​ឈ្មោះ​ពិត មិ​ក សុ​ផា​ណា​រ៉េត​) ដែល​ជា​ជំនួយការ របស់​ឧត្តមសេនីយ៍ យឹម លាង មេ​អង្គរក្ស​សម្តេច​ប្រធាន​ព្រឹទ្ធសភា​គឺជា​ចេញមុខ​កាង​ក្រុម ហ៊ុន​នេះ​ប្រៀប​ដូចជា​ហ្នឹង​!​ការ​កំចាយ​សន្លឹកឆ្នោត​បក្ស​ប្រជា​ជា ជន​អ៊ីចឹង​!​ព្រោះ​អ្នក​កាង​ឲ្យ​ក្រុម​ហ៊ុនហួត​ម៉េ ង​រីតា​ប្រើ​សុទ្ឋតែ​ស្បែក​អង្គរក្ស​ប្រធាន​ដឹ​កនាំប​ក្ស​ប្រជាជន ។

​ក្រុ ម​ហ៊ុន​ដែល​រៀបរាប់​ឈ្មោះ​ខាងលើ​នេះ បាន​ប្រើប្រាស់​ប៉ូលិស​សក្តិ​៣​ម្នាក់​ឈ្មោះ​យ៉ា ឲ្យចេញ​មុខ​ប្រមូល​ទិញ​ឈើ​ផ្តាច់ មុខ​ពី​ពួក​អ្នក​លួច​កាប់​ឈើ​ទាំងឡាយ​នៅ​ព្រៃ​របស់​ភូមិ​អូរ​រំចេក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​និង​ប្រមូល​ទិញ​ឈើ​គ្រញូង​ពី​ប្រជាពលរដ្ឋ​ឆ្លងដែន​ទៅ​លួច​កាប់ ពី​ដី​ថៃ​តំបន់​នោះ​ផង​ដែរ​យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​របស់​ក្រុមហ៊ុន ហួត ម៉េង រីតា ដោយមាន​អ្នក​យាមកាម​យ៉ាង តឹងរ៉ឹង​បំផុត​មិន​ឱ្យ​អ្នក​ក្រៅ​ណា​អាច​ចេញ​ចូល​មើល​ឃើញ​ពី​គំនរ​ឈើ​គរ​ដូច​ភ្នំ នៅក្នុង​ក្រុមហ៊ុន​ខុស​ច្បាប់​របស់​ពួកគេ​ឡើយ ។ នៅពេល​យប់​ស្ងាត់ ពួក គេ​តែងតែ​ដឹកឈើ​ទាំង​នោះ​ចេញ​ក្នុង​មួយ​យប់ៗ​ពី​២​ទៅ​៣​រថយន្ត​ខ្នាត​យក្ស គ្រប​យ៉ាង​ជិត​ឈឹង​! និង​មាន​អ្នកជិះ រថយន្ត​ទំនើប​តាម​រត់ការ​នាំ​ផ្លូវ​ផងដែរ ដែល​គេ​បាន​ស្គាល់​ថា​បុរស​នោះ​ឈ្មោះ ប៉ុល គឺជា​ជើង​ខ្លាំង​ខាង​បិទមាត់​សមត្ថ កិច្ច​តាម​ដងផ្លូវ ។​

​ឯ​លោក​ផ្កាយ​ពីរ មិក​សុផា​ណារ៉េត ហៅ ជ័យ ធ្លាប់បាន​ប្រាប់ កាសែត​ថា ក្រុមហ៊ុន ហួត ម៉េង​រីតា គឺ​ត្រូវបាន​គ្រប់គ្រង​ដឹកនាំ​ដោយ​ភរិយា របស់​លោក​ហើយ​ក្រុមហ៊ុន​នេះ ទទួល បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល និង​រកស៊ី​ត្រឹមត្រូវ​តាមច្បាប់ ។​

​ប៉ុន្តែ​ផ្ទុយ​ពី​សម្តី​របស់​លោក ជ័យ ក្រុមហ៊ុន​នោះ​មាន​តែ​ឈ្មោះ​គ្មាន ការអភិវឌ្ឍ​និង​ដាំ​ដុះ​អ្វី​គោរព​តាម លក្ខខណ្ឌ​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ​នោះ​ទេ ។ ផ្ទុយទៅវិញ គឺ​យកឈ្មោះ​ក្រុមហ៊ុន​ដើម្បី​ដឹកឈើ​រកស៊ី​ទៅវិញ ។​

​តាម​ប្រជាពលរដ្ឋ​បញ្ជាក់ថា  ក្រុមហ៊ុន ហួត ម៉េង​រីតា ដែល​គេ​ដឹង ថា មាន​ឧត្តមសេនីយ៍​ផ្កាយ​២ ឈ្មោះ មុត សុ​ផា​ណា​រ៉េត ហៅ ជ័យ  ជា មេបញ្ជាការរង​កង​អង្គរក្ស​សម្តេច​ប្រធានព្រឹទ្ធសភា​ធ្វើ​ជា​ខ្នងបង្អែក​ដ៏​សែន​រឹង មាំ​និង​មានការ​មើល​ការខុសត្រូវ​ពីក្រោយ​ឈ្មោះ យឹម លាង នោះ​បាន​ធ្វើ​សកម្ម ភាព​ដឹកជញ្ជូន​ជួញដូរ​ឈើ​យ៉ាង​កក្រើក​អាណាចក្រ​ខេត្តសៀមរាប ខេត្ត​ឧត្តរមានជ័យ ខណៈ​ដែល​រាជរដ្ឋាភិបា​លកំ ពុង​តែ​ធ្វើការ​ទប់ស្កាត់​សកម្មភាព​បទ ល្មើស​ព្រៃឈើ​នៅ​ទូទាំង​ប្រទេស និង ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​រាជ រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ ។​

​ជាក់ស្តែង​លោក ជួ​ត ច័ន្ទ តារា អនុប្រធាន​មន្ទីរ​សាធារណការ ខេត្ត​សៀមរាប​និង​ជា​ប្រធាន​ក្រុម​ចល័ត​ពិសេស​បានឲ្យ​ដឹង​ពី​ពេល​កន្លងមកថា ក្រោយពេល​ថ្លឹង​នៅ​ស្ថានីយ៍​ធំ​ឡាន​ដឹកឈើ​ទាំង​ពីរ​គ្រឿង​របស់​ក្រុមហ៊ុន ហួត ម៉េង​រីតា​ក្នុង​១​គ្រឿងៗ​លើស​ទម្ងន់​ចាប់ ពី​១៥​តោន​ឯណោះ គឺ​លើស​ក្នុង​កំរិត​ចាប់ ពី​២០​ភាគរយ​ឡើង ដែល​ត្រូវ​ពិន័យ​ជា ប្រាក់​ក្នុង​១​តោន​ចំនួន ៣០​ម៉ឺន​រៀល​។​

​លោក​បាន​បញ្ជាក់ថា រថយន្ត យី​ឌុប​កង់​៨​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្ទុ​កទ​ម្ងន់​ចំនួន​២១​តោន គិត​ទាំង​សំបក​រថយន្ត ឯ​រថយន្ត​កង់​១០​ផ្ទុក​បាន​២៥​តោន រ​ថ យន្ត​យី​ឌុប​ភ្លៅ​៤ ផ្ទុក​បាន​៣០​តោន រ​ថ យន្ត​យី​ឌុប​ភ្លៅ​៥ ផ្ទុក​បាន​៤០​តោន ។ ចំពោះ​រថយន្ត​ដឹកឈើ​ទាំង​ពីរ​គ្រឿង របស់​ក្រុមហ៊ុន ហួត ម៉េង​រីតា នេះ​វិញ គឺ​មាន​ភ្លៅ​៦​គេ​ផ្ទុក​ទម្ងន់​រហូត​ជិត ៦០ តោន ដែល​តាម​ការពិត​នៅ​ប្រទេស កម្ពុជា​មិនទាន់មាន​ច្បាប់​អនុញ្ញាតឲ្យ​ប្រើប្រាស់​រថ​យន្ត​មាន​ភ្លៅ​៦​បែបនេះ​នៅ ឡើយ​ទេ ហើយ​ករណី​នេះ​រដ្ឋមន្ត្រី​ក្រ​-​សួង​សាធារណការ​និង​ដឹកជញ្ជូន​កំពុង តែ​មាន​វិធានការ ។​

​ក្រុមហ៊ុន ហួត ម៉េង​រីតា​មួយ​នេះ​ទទួលបាន​សិទ្ធិ​សម្បទាន​លើ​ផ្ទៃ​៣០០០​ហិកតា​ពី​រាជរដ្ឋាភិបាល​កម្ពុ ជា ដែល​ពួកគេ​បាន​បោះ​ទីតាំង​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​នៅ​ចំណុច ព្រៃ​ស្អា​ក​នោះ​យូរ​ឆ្នាំ​និង​គ្មាន​ការដាំដុះ​ស្អី​ទេ​ក្រៅពី​ប្រើ​ឈ្មោះ​ដីព្រៃ​សម្បទា ន​បាំង​មុខ​ដឹកឈើ​ខុសច្បាប់​នោះ ។​

​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ថ្ងៃ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦៧​ស្ថិតក្នុង​តំបន់​ភូមិ​គោក​ត្រាច ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​ត្រូវបាន​ក្រុមមន្ត្រី​ត្រួត ពិនិត្យ​ចល័ត​ពិសេស​នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប​សហ ការ​ជាមួយ​មន្ត្រី​ចម្រុះ​បាន​ឃាត់​ចាប់​រថយន្ត​ប្រភេទ​យី​ឌុប ខ្នាត​យក្ស​ចំនួន​ពីរ គ្រឿង​របស់​ក្រុមហ៊ុន ហួត ម៉េង​រីតា ដែល​បាន​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ដឹកឈើ​លើស​ទម្ងន់​រហូត​ដល់​ទៅជិត​២០​តោន ។
​ពាក់ព័ន្ឋ​ការចោទប្រកាន់​ខាងលើ​សារពត៌​មានយើ​ង​មិនអាច​ទាក់ទង​លោ​កមិក​សុ​ផា​ណា​រ៉េត ហៅ ជ័យ​និង​លោក​ផ្កាយ​៣ យឹម លាង មេបញ្ជាការ​កង​អង្គរក្ស និង​ជា​ទីប្រឹក្សា សម្តេច​ប្រធានព្រឹទ្ធសភា​បាន​នៅឡើយ​ទេ ។​

​តាម​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប និង​ឧត្តរ​មានជ័យ​បាន​និ​យាយ​ថា ចាប់ តាំងពី​បាន​ឃើញ​ក្រុមហ៊ុន ហួត ម៉េង​រី តា បាន​បោះ​ទីតាំង​នៅ​ចំណុច​ខាងលើ មក គេ​ពុំ​ដែល​ឃើញ​ក្រុមហ៊ុន​នេះ​ធ្វើការ អភិវឌ្ឍ​អ្វី​ទៅតាម​កិច្ចសន្យា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នោះទេ ។​

​ផ្ទុយទៅវិញ គេ​ឃើញ​តែ​ក្រុមហ៊ុន​មមាញឹក​ក្នុង​ការដឹកជញ្ជូន​ឈើ​ជា​បន្តបន្ទាប់ ស្ទើរ​រៀងរាល់​យប់​ដោយ​ក្នុង មួយ​យប់ៗ​មិនតិច​ជាង​ពី​២​ទៅ​៣​ឡាន​យី​ឌុប​ឡើយ​ហើយ​កាលពី​ពួកគេ​ប​ង្កើ ត​ក្រុមហ៊ុន​ដំបូង​គឺ​ដឹក​សុទ្ធតែ​ឈើ​គ្រញូង  លុះ​មកដល់ពេលនេះ​ពួកគេ​ក៏​ប្រែ​រូបភាព មក​ដឹកឈើ​ប្រភេទ​លេខ​២​វិញ​ម្តង និង ងាយស្រួល​បង្កប់​ឈើ​ល្អ​ក្រញូង​ពីក្រោម ដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះ​ឡើយ ។​

​បើ​តាម​ប្រភព​បន្ត​ថា​តាម ពិត ក្រុមហ៊ុន​មួយ​នេះ​បាន​កាប់​ឈើ​អស់​តាំងពី​មួយ​ឆ្នាំ​ដំបូង​ម្ល៉េះ​? ក្រោយ​ពេល​អស់ ព្រៃឈើ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ហើយ ក៏​បាន​ដើរ​ប្រមូល​ទិញ​ឈើ​អនាធិបតេយ្យ ពី​តំបន់​ផ្សេងៗ និង​ជួល​ឲ្យ​ប្រជាពលរដ្ឋ ចូល​ទៅ​កាប់​ឈើ​នៅ​តំបន់ហាមឃាត់ មួយចំនួន​យក​មក​លក់​ឲ្យ​ក្រុមហ៊ុន ហើយ បន្ត​ដឹក​ចេញ​ទៅ​កាន់​ទីផ្សារ ដោយ​សុំ អនុញ្ញាត​ច្បាប់​ដឹកជញ្ជូន​ពី​រដ្ឋបាល​ព្រៃឈើ និង​មាន​ឧត្តមសេនីយ៍​ពាក់​ផ្កាយ​ពីរ ឈ្មោះ​ជ័យ​(​ឈ្មោះ​ហៅ​ក្រៅ​) ខ្លួនឯង និង​ជា​មេបញ្ជាការរង​កង​អង្គរក្ស​សម្តេច​ប្រធានព្រឹទ្ធសភា នៅ​កាង​ពីក្រោយ​ខ្នង​ផង ។​

​មន្ត្រី​ជំនាញ​និយាយ​ថា​ផ្កាយ​២ ឈ្មោះ ជ័យ នោះ គឺ​គ្រាន់តែ​ជា​អ្នក​ចេញមុខ​ទេ ការពិត មេ​ធំ គឺ​លោក​ផ្កាយ​៣ យឹម លាង មេបញ្ជាការ​កង​អង្គរក្ស និង​ជា​ទីប្រឹក្សា សម្តេច​ប្រធានព្រឹទ្ធសភា​ដែល​ឪពុក​របស់​លោក​គឺ​លោក យឹម ឆៃលី ឧបនាយក រដ្ឋមន្ត្រី​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ដែល​សម្តេច​តេជោ ប្រគល់​សិទ្ធិ​ឲ្យ​ដឹកនាំ​ក្រុម​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជលផល ។ មេការ ក្រុមហ៊ុន ហួត ម៉េង​រីតា ម្នាក់​ឈ្មោះ ឃុយ ដែល​ប្រភព​ខ្លះ​បាន​អះអាងថា គឺ ត្រូវជា​សាច់ញាតិ​របស់​លោក​ផ្កាយ​២​ឈ្មោះ ជ័យ ដែរ​នោះ​ទទួលស្គាល់ថា កាលពីមុន​ក្រុមហ៊ុន​របស់​លោក​(​ហួត ម៉េង​រីតា​) ដឹក​សុទ្ធតែ​ឈើ​គ្រញូង​ប្រា កដ​មែន ។​

​ពាក់ព័ន្ធ​នឹង​ផ្កាយ​ពីរ​ឈ្មោះ ជ័យ ក្រប​ខណ្ឌ​ប្រដាប់អាវុធ ក៏ដូចជា​ស័ក្តិ​៣​ឈ្មោះ យ៉ា ដែល​សុទ្ធតែ ស៊ីប្រាក់ខែ​រដ្ឋ​ហើយ​មក​កាង​ពាក់ព័ន្ធ​រក ស៊ី​ឈើ​ខុស​ច្បាប់​គេ​សួរថា តើ​ការ​ខិត ខំ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​របស់​សម្តេច ហ៊ុន សែន​មាន​ប្រសិទ្ឋភាព​ឬក៏​អត់​នៅ​នីតិ​កាលនេះ ៕

2015_01_15c2

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment