ខេត្តកំពត៖ តាមប្រភពបានអោយដឹងថាចាប់តាំងពីលោក ចាន់ ចេស្តា ត្រូវបានតែងតាំងជាប្រធានមន្ទីរគឺរូបគាត់មានយុទ្ធសាស្ត្រជាច្រើនក្នុងការកឹប កេងថវិកាជាតិនិងថវិកាគំរោង ដែលពេលខ្លះក្រុមអធិការកិច្ចនិងក្រុមសវនកម្មមិនអាចរកឃើញនូវចំណុច មិនត្រឹមត្រូវរបស់គាត់ ដោយសារតែរូបគាត់និងបក្ខពួកបានរៀបចំឯកសារយ៉ាងល្អ ស្របពេលដែរក្រុមអធិការកិច្ចនិងក្រុ មសវនកម្មពិនិត្យសើរៗនិងគ្មានឆន្ទៈពិតប្រាកដ។ ដូច្នេះអោយលោក ចាន់ ចេស្តា មានឳកាសពុករលួយបានប្រាក់ក្លាយជាអ្នកមានស្តុកស្តម្ភ។
ប្រភពបាន អោយដឹងថាក្នុង រយៈពេលជិត១០ឆ្នាំ មកនេះគឺលោកប្រធានមន្ទីរ កសិកម្មចាន់ចេស្តា បានប្រមូលប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងមួយឆ្នាំៗ រាប់រយលានរៀល ពីការកឹបកេងលើ ការចំណាយថវិកាជាតិ និងថវិកាគំរោង តាមរយៈការធ្វើឯ កសារបំប៉ោងតួលេខ នៃការចំណាយ និងការធ្វើរបាយ ការណ៍ចំណាយ តាមរបៀបសេះហោះ និងដោយមាន ការចូលរួមពីអ្នក ដឹកនាំការិយា ល័យផែនការគ ណនេយ្យរបស់មន្ទីរ។
រឿងអាស្រូ វពុករលួយថ្មីមួយ ទើបនឹងត្រូវបានទម្លាយ ចេញពីមន្ទីរកសិកម្ម ខេត្តកំពតដែលមានលោក ចាន់ ចេស្តា ជាប្រធានមន្ទីរ តាំងពីឆ្នាំ២០០ ៥មករហូតដល់ពេលបច្ចុប្បន្ន។
តាមប្រភពបានបញ្ជាក់បន្ថែមទៀតថានៅឆ្នាំ ២០១៣និង២០១៤ ខណៈពេលដែលរារដ្ឋាភិបាលធ្វើការកំណែទម្រង់ស៊ីជំរៅនិ ងលុបបំបាត់អំពើពុករលួយដោយឡែកលោក ចាន់ ចេស្តា និងប្រធានការិយាល័យផែនការគនេយ្យរួមនិងបក្ខពួកមួយ ចំនួនទៀតបានឃុបឃិតគ្នាប្រព្រឹត្តិអំពើពុករលួយ យ៉ាងធ្ងន់ធ្ងរធ្វើអោយរដ្ឋបាត់បង់ថវិកាជាតិខ្ទង់រយលានរៀល ហើយសុំបីតែរបបប្រេងឥន្ទៈនិងរបបបេសកកម្មរបស់មន្ត្រីក្រោមឳវាទក៏លោក ចាន់ ចេស្តា និងបក្ខពួកកឹបកេងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែរ។
បច្ចុប្បន្ននៅមន្ទីរកសិកម្មខេត្តកំពតបើយើងមើលពីខាងក្រៅគឺគួរអោយសរសើរដោយ មានរចនាសម្ព័ន្ឋនិងមានមន្ត្រីទទួលខុសត្រូវលើការងារគ្រប់ ប្រអប់និងមានមន្ត្រីបំរើការងា រសរុបរហូតដល់ជាង១៦០នាក់និងមានអនុប្រធានមន្ទីររហូតដល់៤រូប ។ប៉ុន្តែបើពិនិត្យជាក់ស្តែងគឺការដឹកនាំមន្ទីរមានភាពមិនច្បាស់ លាស់ដោយអំណាចស្ថិតនៅតែក្នុងដៃលោក ប្រធានមន្ទីរ ចាន់ ចេស្តាតែម្នាក់។ ចំពោះការអភិវឌ្ឍន៍និងបណ្តុះបណ្តាលផ្នែកកសិកម្មគឺនៅមានកំ រិតអន់បំផុតមិនសាកសមទៅនឹងមន្ទីរមួយដែលមានមន្ត្រីជា ង១៦០នាក់និងស៊ីប្រាក់ខែក្នុងមួយឆ្នាំរាប់រយលាននោះទេ។
ចំពោះការងារដែលមានប្រយោជន៍ទាំងអស់នៅក្នុងមន្ទីរគឺត្រូវបានលោក ចាន់ ចេស្តា ប្រមូលយកមកក្តោបដោយខ្លួនឯង ហើយបើមន្ត្រីថ្នាក់ក្រោមណាដែលហ៊ានប្រឆាំងជំទាស់និងរូប គាត់គឺគាត់និងរកយុទ្ធសាស្ត្រព្រមា នភ្លាមដោយរូបគាត់យកឈ្មោះថ្នាក់ដឹកនាំក្រសួងមកបន្លាច នឹងដោយសាររូបគាត់ជាមនុស្សមានភាពជិតស្និតជាមួយនិងលោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ ផងនោះធ្វើអោយមន្ត្រីនៅក្នុងមន្ទីរខ្លបខ្លាចរូបគាត់និ ងដើរតាមការចង្អុលបង្ហាញរបស់គាត់ជានិច្ច។
សូមបញ្ជាក់ថាចំណុចនៃការប្រព្រឹត្តិអំពើពុករលួយរបស់ប្រធានមន្ទីរ ចាន់ ចេស្តា គឺភាគច្រើនកឹបកេងប្រាក់នៅគណនីលេខ ៦០២, ៦១៥, ៦២២, ៦២៤,៦៥៧ រួមនិងប្រេងឥន្ទៈ៦០១ហើយនិងថវិការគំរោងមួយចំនួនថែមទៀត។ ហើយបើនិយាយអំពីចំណុចនៃអំពើពុករលួយរបស់លោក ចាន់ចេស្តា គឺមានច្រើនណាស់ ។ ប៉ុន្តែដោយអស់ពេល យើងសូមបង្ហាញតែលេខគណនីខាងលើនេះសិនចាំ វគ្គក្រោយនឹងរៀបរាប់លំអិតជូនមិត្តអ្នកអាន ៕