បាត់ដំបង ៖ កសិផលខ្មែរ ដំឡូងមី ល្ពៅ ពោត សណ្តែក ម្ទេស ត្រូវបានសមត្ថកិច្ចច្រកទ្វាព្រំ ឃុបឃិតគ្នា ជាពិសេស លោក សួស សុខដារ៉ា នាយនគរបាលអន្តោប្រវេសន៍គាបសង្កត់ អោយកូនចៅយកតម្លៃដឹកចេញទៅប្រទេថៃថ្លៃជាងឆ្នាំ ២០១៤ បំពានអនុក្រឹត្យ ៦៨ អោយពលរកចំណាកស្រុក និងអោយទំនិញចូលមកពីប្រទេសថៃទាំងយប់ តាមការអោយដឹង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៥ ។
តាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា ប័ណ្ណបរិផាសឆ្លងដែន ធ្វើសំរាប់ប្រជាពលរកឆ្លងដែនទៅប្រទេសថៃក្នុងម្នាក់១៥០០បាត(ប្រាក់ថៃ)ចំពោះប្រជាពលរដ្ឋខេត្តប៉ៃលិន រីឯប្រជាពលរដ្ឋមកពីខេត្តផ្សេង យកតម្លៃថ្លៃជាងនេះ តាមការកំណត់របស់ក្រសួងមហាផ្ទៃក្នុងសៀវភៅបន្ទុក ជាគោលការណ៍ធ្វើប័ណ្ណម្នាក់យកតម្លៃ ៣៥.០០០ រៀល ។ សំបុត្រសំរាប់ចូលទៅប្រទេសថៃធម្មតាលក់១០០០រៀល ចំពោះថ្ងៃបុណ្យលក់អោយពលរដ្ឋខ្មែរចំនួន ១ សន្លឹក បង់ប្រាក់២៥០០រៀល ។ ចំពោះពលករខ្មែរខ្លះ មិនមានឯកសារគ្រប់គ្រាន់ តាមអនុក្រិត្យលេខ ៦៨ អនក្រ.បក.ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ ដែលមកពីបណ្ដាខេត្តផ្សងៗ ដូចជា ស្វាយរៀង កំពង់ចាម ព្រៃវែង តាកែវក៏អាចធ្វើប័ណ្ណឆ្លងដែនបានដែរអោយតែមានប្រាក់ ។
ប្រភពបញ្ជាក់ថា ការដឹកកសិផលពីមុន១រថយន្តសមត្ថកិច្ចបានអោយបង់ប្រាក់១២០០បាតប្រាក់ថៃ (១៥ម៉ឺនរៀល) នៅដើមឆ្នាំ២០១៥ សមត្ថកិច្ចបានគាបសង្កត់ត្រូវអោយបង់ប្រាក់១រថយន្ត១៥០០បាតប្រាក់ថៃ ប្រជាជនសូមអោយលោកអភិបាលខេត្ត និងថ្នាក់លើជួយពិនិត្យចំណុចនេះ ជួយដល់ប្រជាពលរដ្ឋផង ។ នៅពេលយបើច្រកទ្វាព្រំនេះ បានអោយរថយន្តដឹកទំនិញចេញពីប្រទេសថៃយ៉ាងរលូនផងដែរ។
ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានទូរស័ព្ទទៅលោក សួស សុខដារ៉ា ដើម្បីសុំការបំភ្លឺប៉ុន្តែគាត់មិនលើកទូរស័ព្ទ ៕