0

នាយ​ឧត្តមសេនីយ៍ សុខ ផល​ចុះ​សួរ​សុខ​ទុក​ពលករ ពល​ការិនី​៣​ពាន់​នាក់​នៅ​ស្រុក​បាណន់​

បាត់ដំបង ៖ នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ និង​ប្រធាន​ក្រុមការងារ ស្រុក​បាណន់​បាន​ចុះ​ជួប​សួរសុខទុក្ខ​ពលករ ពល​ការិនី​៣​ពាន់​នាក់​ផ្តល់​អង្ករ​ម្នាក់​១៥​គីឡូក្រាម​និង​ថវិកា ៣០០០០ រៀល កាលពី​ល្ងាច​ថ្ងៃទី​២១ មិថុនា​នៅ​វត្ត​ជុំ​គិរី​ភូមិ​អូរ​ពងមាន់​ឃុំ​តា​គ្រាម​ស្រុក​បាណន់​។​

​ នាយ​ឧត្តមសេនីយ៍ សុខ ផល បាន​និយាយថា តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រសួង​ស្ថាប័ន អាជ្ញាធរ អង្គភាព ក្រុមហ៊ុន អង្គការ និង​សប្បុរសជន​នានា រួមទាំង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ជាពិសេស សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន នាយ​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យកចិត្តទុកដាក់​ គ្រប់យ៉ាង​ចំពោះ​ពលករ​ខ្មែរ ដែល​ត្រូវ​របប​យោធា​ថៃ​ចាប់បង្ខំ​បញ្ជូន មាតុភូមិនិវត្តន៍​។​រាជរដ្ឋាភិបាល​បាន​ផ្ដល់​សេវា​ទទួល​និង​ដឹកជញ្ជូន​ពលករ​ ពី​ច្រក​ព្រំដែន​ទៅ​គោលដៅ​ខេត្ត​នានា ដោយ​ជិះ​រថយន្ត​ឥត​យកប្រាក់ និង​ទទួលបាន​អាហារ ទឹក ថ្នាំសង្កូវ និង​សេវា​ដទៃទៀត​។​

​នាយ​ ឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់​ថា ពលករ​ជាង ៣ ពាន់​នាក់ ដែល​មានផ្ទះ​នៅ​ក្នុង​ឃុំ​ទាំង ៨ នៃ​ស្រុក​បាណន់ នៅថ្ងៃនេះ ត្រូវបាន​ក្រុម​ការងារ​ចុះ​សួរ​សុខ​ទុក​គ្រប់​ឃុំ​និង​ផ្តល់​អំណោយ​សំរាប់​ ដោះ​ទាល់​ស្មើគ្នា​អង្ករ​ម្នាក់​១៥​គីឡូក្រាម​និង​ថវិកា​៣០០០០​រៀល ។ សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន នាយ​យក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្លាំង ប្រជុំ​ពិភាក្សា​ទាំង​យប់ ចំពោះ​ការធ្វើ​ប័ណ្ណឆ្លងដែន​ស្របច្បាប់ ដល់​ពលករ​ខ្មែរ និង​សិស្ស​ដោយ​កំណត់​បង់​ប្រាក់​តែ ៤ ដុល្លា ក្នុង​ម្នាក់​ដែល​កន្លងមក ការធ្វើ​ប័ណ្ណ​ឆ្លងដែនុ​មាន​តម្លៃជាង​១០០​ដុល្លា ។​

​ជា​ចុងក្រោយ​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ និង​ប្រធាន​ក្រុមការងារ ស្រុក​បាណន់ បាន​អំពាវ​នា​ដល់​ពលករ ពល​ការិនី​ទាំង អស់​ដែល​ចង់​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​វិញ ត្រូវ​បំពេញ​បែបបទ និង​ធ្វើ​ប័ណ្ណឆ្លងដែន​ស្របច្បាប់ ជៀសវាង​ការ​ធ្វើ​បាន​ពី​ថៅកែ ឬ​ពី​រដ្ឋាភិបាល​ថៃ​កាន់កាប់​ដោយ​របប​យោធា ៕

 

DCIM100MEDIA DCIM100MEDIA

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment