ពិធីជួបជុំពិភាក្សារបស់ឃុំតាំងក្រូច រវាងប្រធានក្រុមប្រឹក្សាឃុំ ជាមួយប្រជាពលរដ្ឋ និងប្រជាការពារឃុំ ដើម្បីដកពិសោធន៍រក្សាសន្តិភាពនៅក្នុងឃុំអនុវត្តន៍ទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងរួមក្នុងការ អបអរសាទរកម្មវិធីឆ្លងឆ្នាំសកលផងដែរ ។
នៅក្នុងឱកាសនោះលោក សៅ សំបួរ ប្រធានក្រុមប្រឹក្សាឃុំតាំងក្រូច បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមប្រជាការពារឃុំទាំង ៤០រូប ដែលបានរួមសហការគ្នាយ៉ាងល្អប្រសើរក្នុងការរក្សាសន្តិសុខជូនប្រជា ពលរដ្ឋរស់នៅបានស្ងប់ចិត្ត និងប្រកបការងារលើកកម្ពស់ជីវភាព ដើម្បីចាកចេញពីភាពក្រីក្រ ។
បន្ទាប់មកលោក ហង្ស សុភាព អភិបាលរងស្រុកសំរោងទង បានមានប្រសាសន៍ទៅកាន់អង្គពិធីនេះផងដែរ ថា ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅបានស្ងប់ចិត្ត និងប្រកបអាជីវកម្មបានល្អប្រសើរនោះ គឺផ្តើមចេញពីកិច្ចសហការគ្នា រវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរដែនដីនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ គឺអាចអនុវត្តន៍បាននូវគោល នយោបាយទាំង ៩ចំណុច របស់រាជរដ្ឋាភិបាលបានកំណត់ ។
នៅក្នុងឱកាសកិច្ចពិភាក្សានោះមានការចូលរួមពីសំណាក់លោក ហង្ស សុភាព អភិបាលរងស្រុកសំរោងទង លោក សៅ សំបូរ ប្រធានក្រុមប្រឹក្សាឃុំតាំងក្រូច លោក លីវ លន់ សមាជិក ក្រុមប្រឹក្សាឃុំ និងលោក សំ សុន អនុ ប្រធានឃុំរួមទាំងប្រជាការពារ ៤០រូប និងប្រជាពលរដ្ឋបានធ្វើឱ្យកិច្ចពិភាក្សានិងអបអរសាទរពិធីឆ្លងឆ្នាំសកលឆ្នាំ ២០១៤ ចូលឆ្នាំ២០១៥ និងអនុវត្តការងារឆ្នាំថ្មីនេះ ឱ្យកាន់តែល្អប្រសើរដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងកិច្ច អភិវឌ្ឍន៍ឃុំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕