ខេត្តប៉ៃលិន ៖ ពិធីប្រកាស ផ្ទេរភារកិច្ច និងតែងតាំងបាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ នៅសាលប្រជុំសាលាខេត្តប៉ៃ លិន ក្រោមអធិបតីភាព ឯក ឧត្តម អ៊ុង សាមី អនុរដ្ឋលេខា ធិការក្រសួងមហាផ្ទៃតំណាង ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧប នាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ, ឯកឧត្តម កើត សុធា អភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិន, លោក ឡី ចាន់ឆាយ ប្រធានក្រុម ប្រឹក្សាខេត្ត ដោយមានការ ចូលរួមពីលោក លោកស្រីជា សមាជិកក្រុមប្រឹក្សាខេត្ត អភិ បាលរងខេត្ត និងមន្ត្រីរាជការ ជាច្រើនរូបទៀត ។
លោក អ៊ុំ ចំរើន អនុប្រធាននាយកដ្ឋានបុគ្គលិកនៃ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួង មហាផ្ទៃ បានអានអនុក្រឹត្យ លេខ ១៦០៤ អនក្រ.តត ចុះ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ សម្រេច ៖ ប្រការ ១ ត្រូវបាន ផ្ទេរភារកិច្ចលោក កាន រិទ្ធី ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ ៦ ពីអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនឱ្យមកបម្រើ ការងារនៅទីស្តីការក្រសួង មហាផ្ទៃ ។ ប្រការ ២ ៖ ត្រូវបានតែងតាំងលោក ធូ ភា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ លេខ ៦ ជាអភិបាលរង ខេត្តប៉ៃលិន ។
លោក ធូ ភា អភិបាល រងខេត្តប៉ៃលិនដែលទើបនឹង តែងតាំងបានប្តេជ្ញាចិត្តគោរព តាមរដ្ឋធម្មនុញ្ញែដលជាច្បាប់ កំពូលរបស់ជាតិរួមចំណែក អនុវត្តឱ្យបានសកម្មភាពខ្លាំង ក្លានូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ របស់ រាជ រដ្ឋាភិបាលកម្ពុជាដើម្បីលើក កម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច សង្គម ។ រក្សាសាមគ្គីឯក ភាពផ្ទៃ ក្នុងពង្រឹងកិច្ចសហ ការល្អជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តមន្ត្រីរាជ ការ កម្លាំងប្រដាប់អាវុធគ្រប់ លំដាប់ថ្នាក់ដើម្បីឱ្យការដឹកនាំ និងការគ្រប់គ្រងទទួលបាន ជោគជ័យ ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមាន ប្រសាសន៍ថា ក្នុងនាមគណៈ អភិបាលខេត្ត សូមសម្តែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ធូ ភា ដែល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាល រង នៃគណៈអភិបាលខេត្ត ប៉ៃលិន ។
ការប្រកាសមុខតំណែង អភិបាលរងខេត្តថ្មីនាពេលនេះ បានឆ្លុះបញ្ចាំង និងបង្ហាញឱ្យ ឃើញពីការគាំទ្រគ្រប់បែប យ៉ាងរបស់ថ្នាក់ដឹកនាំដើម្បី ធានាគុណភាពនិងប្រសិទ្ធ ភាពក្នុងការបំពេញតួនាទីនិង ភារកិច្ចរបស់មន្ត្រីរាជការថ្នាក់ ក្រោមជាតិសំដៅបម្រើ និង ផ្តល់សេវាជូនប្រជាពលរដ្ឋនៅ មូលដ្ឋានស្របទៅតាមគោល នយោបាយកំណែទម្រង់វិមជ្ឈ ការ និងវិសហមជ្ឈការរបស់ រាជរដ្ឋាភិបាលដើម្បីលើក កម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឱ្យប្រសើរឡើង ។
ឯកឧត្តម អ៊ុង សាមី អនុ រដ្ឋលេខាធិការក្រសួងមហា ផ្ទៃ បានមានប្រសាសន៍ថា ការផ្ទេរភារកិច្ច និងតែងតាំង អភិបាលរងខេត្តប៉ៃលិននា ពេលនេះ គឺជាដំណើរការ ធម្មតានៃនីតិវិធីរៀបចំមុខ តំណែងមន្ត្រីរាជការ ក្នុងមុខ ងារសាធារណៈប៉ុណ្ណោះ ពី ព្រោះអាជីពជាអ្នករាជការ តែងតែមានការវិវត្តផ្លាស់ប្តូរ មុខតំណែងទៅតាមបទ ពិសោធន៍គុណសម្បត្តិ ស្នាដៃ របស់មន្ត្រីរាជការម្នាក់ៗដែល បានអនុវត្តការងាររបស់ខ្លួននា ពេលកន្លងមក ៕