បាត់ដំបង ៖ មេកន្ទុយលេខ ៨ នាក់រឹងទទឹង ឌឺដងដល់សមត្ថកិច្ចលក់យ៉ាងអនាធិបតេយ្យ នៅក្នុងភូមិអូរឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ដែលអះអាងថា បង់ប្រាក់អោយអ្នកសារព័ត៌មាន សមត្ថកិច្ចនគរបាលនិង អាវុធហត្ថនោះត្រូវបានកម្លាំងអធិការនគរបាលស្រុកភ្នំព្រឹក ចុះបង្ក្រាបអប់រំធ្វើកិច្ចសន្យា ឈប់អោយលក់បន្តទៅទៀត កាលរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ។
មេកន្ទុយលេខ ៨ កន្លែងដែលលក់ជាហូរហែរ បង្កភាពក្រីក្រដល់ប្រជាពលរដ្ឋបានអះអាងថា ពួកគេលក់ឆ្នោត ឬកន្ទុយលេខ បានដោយបង់ប្រាក់ជូនអោយនគរបាលថ្នាក់ប៉ុស្តិ៍ ១ ខែចំនួន ៣ ម៉ឺនរៀល និងថ្នាក់ស្រុក១ខែចំនួន១លានរៀល និងបង់អោយខាងសមត្ថកិច្ចអាវុធហត្ថ និងអ្នកយកព័ត៌មានផង ។
ចំណែកលោក សុង សុភ័ក្ត្រ អធិការស្រុកភ្នំព្រឹកបានអោយដឹងថា រូបលោកមិនបានទទួលសំណូកពីពួកនោះទេ ទើបលោកបញ្ជារកម្លាំងអោយចុះនាំខ្លួន អ្នកលក់ឆ្នោតទាំងនោះមកសាកសួរ និងធ្វើការអប់រំ ព្រមទាំងធ្វើកិច្ចសន្យាផ្អាកឈប់លក់ឆ្នោតបន្តទៅទៀត ៕