0

បុរស​ម្នាក់​ជា​យោធា​មាន​ស្រី​ស្នេហ៍ ប្រពន្ធ​តាម​ទាន់​បាញ់​ចំនួន ៣ គ្រាប់​ស្លាប់​ពេល​សំរាក​ព្យាបាល​

បុរស​ម្នាក់​ជា​យោធា​មាន​ស្រី​ស្នេហ៍ ប្រពន្ធ​តាម​ទាន់​បាញ់​ចំនួន ៣ គ្រាប់​ស្លាប់​ពេល​សំរាក​ព្យាបាល​

​ឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជា​យោធា​មាន​ស្រី​ស្នេហ៍ ប្រពន្ធ​តាម​ទាន់​បាញ់​ចំនួន ៣ គ្រាប់ ស្លាប់​ពេល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ម៉ោង ៩ និង ៤០ នាទី យប់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ ។​

​ហេតុ​កា​បាញ់​ប្តី​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​បន្ទាយ​សឹក​រង ភូមិ​ត្រពាំង​៣ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ក្រោយពី​កើតហេតុ​ស្ត្រី​ដៃដល់​ជា​ប្រពន្ធ​បាន​គេចខ្លួន​បាត់ ។​

​នគរបាល​ស្រុក​ត្រពាំង​ប្រសាទ​បានអោយដឹងថា បុរស​រងគ្រោះ​ស្លាប់​មានឈ្មោះ ណែ​ម វ៉ាង អាយុ​២៨​ឆ្នាំ ជា​យោធា រីឯ​ប្រពន្ធ​ជា​ជនដៃដល់​មានឈ្មោះ ធា​រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ វត្ថុតាង​កាំភ្លើង​អាកា​ស្វាយ​បត់​របស់​ប្តី ។​

​ប្រភព​សាក្សី​បានអោយដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​នាំ​ស្រី​ស្នេហ៍​ទៅ​បន្ទាយ (​វេន​យាម​) ខណៈ​នោះ​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ទៅ​ដល់​បន្ទាយ ស្រាប់តែ​ប្តី​និង​ស្រី​ស្នេហ៍​ឃើញ​ពី​ចំងាយ​នាំគ្នា​រត់​ពួន​។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ប្តី​បាន​ត្រឡប់​មក​វិញ ចេញមុខ​ជួប​ប្រពន្ធ​និង​លុតជង្គង់​អង្វរ​ប្រពន្ធ​ដោយ​សន្យា​ឈប់​ធ្វើ​ខុស​ទៀត ប៉ុន្តែ​ភ្លើងកំហឹង​ប្រច័ន្ទ​មិនស្ងប់​រលត់ នាង​ជា​ប្រពន្ធ​ឃើញ​កាំភ្លើង​អាការ​ស្វាយ​បត់​នៅក្នុង​រថយន្តប្តីក៏​ស្ទុះ​ទៅ​វាយ​បំបែក​កញ្ចក់​យក​កាំភ្លើង​មក​ភ្ជង់​ប្តី ។ ពេល​ភ្ជង់​កាំភ្លើង​និយាយ​ច​ចារ​គ្នា​មិន​ត្រូវ ហើយ​ប្តី​មាន​បំណង​ស្ទុះ​ចូល​ចាប់​យក​កាំភ្លើង ក៏​ត្រូវ​នាង​បាញ់​ចំនួន​៣​គ្រាប់​ផ្ទួនៗ ត្រូវ​បណ្តាល​របួសធ្ងន់​ដួល​នៅ​កន្លែងកើតហេតុ ភ្លាមៗ​នោះ​ស្ត្រី​ដៃដល់​ជា​ប្រពន្ធ​បាន​ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​តែម្តង ។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​នគរបាល​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើ​កោស​វិច័យ​និង​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ធ្វើ​ការសង្គ្រោះ លុះ​យប់​ឡើង ទទួល​ព័ត៌មាន​ពី​មន្ទីរពេទ្យ និង​សាច់ញាតិ​ជន​រងគ្រោះ​ថា ឈ្មោះ ណែ​ម វ៉ាង ដែល​ប្រពន្ធ​បាញ់​នោះបាន​ស្លាប់បាត់​ទៅ​ហើយ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្វែងរក​តាម​ចាប់ខ្លួន​ស្ត្រី​សង្ស័យ យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕
​ព្រំ​សំ​

2014_12_31e

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment