0

​ប្រធាន​ច្រក​អូរ​អន្លក់​បើករថយន្ត​ឆ្លងផ្លូវ​កាត់​ទទឹង​បុក​រថយន្ត​ឆ្លាម​ទៅបុក​របង​ផ្ទះ​បណ្តាលអោយ​របួស​៤​នាក់​

​ប្រធាន​ច្រក​អូរ​អន្លក់​បើករថយន្ត​ឆ្លងផ្លូវ​កាត់​ទទឹង​បុក​រថយន្ត​ឆ្លាម​ទៅបុក​របង​ផ្ទះ​បណ្តាលអោយ​របួស​៤​នាក់​

​បាត់ដំបង ​៖ ​ប្រធាន​ច្រក​អូរ​អន្លក់​បើករថយន្ត​លុច​ស៊ី​ស​ក្នុង​ល្បឿន​លឿន​ឆ្លងផ្លូវ​កាត់​ទទឹង​បុក​រថយន្ត​ឆ្លាម​បន្ត​ទៅ​បុក​របង​ផ្ទះ​សេរីភាព​ជួសជុល​អាយកូម​បណ្តាលអោយ​របួស​៤​នាក់​កាល​វេលា​ម៉ោង​២២​យប់​ថ្ងៃ​ទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៤​ចំណុច​ផ្លូវ​ទា​ចំ​រ៉ាត់​(៥២០)​ភូមិ​ចំការ​សំរោង ២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។​

​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានអោយដឹងថា រថយន្ត​រងគ្រោះ​ម៉ាក​ឆ្លាម​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2H5046 បើកបរ​ដោយ​យុវជន​ឈ្មោះ ម៉ាត់ រ៉​សាត អាយុ​២៤​ឆ្នាំ ជនជាតិ​ឥស្លាម មាន​ទីលំនៅ​ភូមិ​វត្ត​រំដួល​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។ អ្នកជិះ​ជាមួយ​មានឈ្មោះ ចុះ ម៉ា​រី​យ៉ា ភេទ​ស្រី​អាយុ​២២​ឆ្នាំ ជា​គូ​ដណ្តឹង​អ្នកបើកបរ និង​ឈ្មោះ ហ៊ីម លី​ណា ភេទ​ស្រី​អាយុ​២២​ឆ្នាំ រង​របួស​និង​ក្មេង​ប្រុស​ស្រី ៣ នាក់​ទៀត រង​របួស​មាន​ទីលំនៅ​ភូមិ​ផ្សារ​ត្រាច​ឃុំ​លង្វែក ស្រុក​សាមគ្គី​មានជ័យ​ខេត្ត​កំពង់ឆ្នាំង ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​លុច​ស៊ី​ស​ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ 2X8301 បើកបរ​ដោយ​ឈ្មោះថា ប្រធាន​ច្រកទ្វា​ព្រំដែន​អូរ​អន្លក់ស្រុក​កំរៀង ។​

​ប្រភព​សាក្សី​បានអោយដឹងថា មុនពេល​កើតហេតុ​រថយន្ត​ឆ្លាម​បើកបរ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​ពេលនោះ រថយន្ត​លុច​ស៊ី​ស​បើក​ពី​កើត​ទៅ​លិច​បុក​គូថ​រថយន្ត​ឆ្លាម​រុល​ទៅបុក​របង​ផ្ទះ​សេរីភាព​ជួសជុល​អាយកូម បណ្តាល​អោយ​អ្នកជិះ​ក្នុង​រថយន្ត​ឆ្លាម​រងរបួស​ជាច្រើន​នាក់ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ប្រមូល​រថយន្ត​ទាំង ២ គ្រឿង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រងចាំ​ដោះស្រាយ​ជា​ក្រោយ ៕

Jpeg Jpeg Jpeg

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment