0

បុរស​ម្នាក់​រត់​ម៉ូតូឌុប​រក​ប្រាក់​ចាយ​មិន​គ្រប់ ជួញដូរ​ថ្នាំញៀន​លក់​លើ​ក​ទី ៤ នគរបាល​ឃាត់ខ្លួន​បញ្ជូន​

បុរស​ម្នាក់​រត់​ម៉ូតូឌុប​រក​ប្រាក់​ចាយ​មិន​គ្រប់ ជួញដូរ​ថ្នាំញៀន​លក់​លើ​ក​ទី ៤ នគរបាល​ឃាត់ខ្លួន​បញ្ជូន​

​បាត់ដំបង​៖ បុរស​ម្នាក់​រត់​ម៉ូតូឌុប​រក​ប្រាក់​ចាយ​មិន​គ្រប់​ជួយ​យួរ​ថ្នាំញៀន​លក់​បន្ត​១​លើក​២​លើក​មិន​អី​សំណាងល្អ កាន់​យួរ​ថ្នាំញៀន​ចំនួន​២០​គ្រាប់​លក់ លើក​ទី​៤ ត្រូវ​កម្លាំង​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤​ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល ស្រុក​កំរៀង​ន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ពី​បទ​កាន់កាប់​រក្សាទុក សារធាតុ​ញៀន នៅ​ចំណុច​បរិវេណ​វត្ត​គិរី​រតនៈ ស្ថិតក្នុង​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ។​

​លោក ស្រី វុ​ឌ្ឍី អធិការរង នគរបាល​ស្រុក​កំរៀង បានឱ្យដឹងថា បុរស​សង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ស៊យ ឃ​ន អាយុ ៤១​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​វត្ថុតាង​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​២០​គ្រាប់​។​

​បុរស​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​កាន់​ថ្នាំញៀន​ឱ្យគេ បាន​ចំនួន​៤​លើក​មក​ហើយ និង​បាន​ទទួល​បាន​កម្រៃ​ខ្លះ គ្រាន់​ចាយ​ប៉ុណ្ណោះ​។

​លោក សុខ និមល នាយ​ផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ពិនិត្យ​ថ្នាំញៀន ២០ គ្រាប់​និង​ធ្វើ​តេស​អោយ​ជនសង្ស័យ​បង្ហាញ​ពី​លទ្ធផល​តេស​ថ្នាំញៀន ។ បន្ទាប់ពី​សាកសួរ​បន្ថែ​ម រួច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាកា​ចាត់ការ​តាម​និតិ​វិធី ៕

Jpeg

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment