ខេត្តបន្ទាយមានជ័យ ៖ រោងម៉ាស៊ីនកិនស្រូវឈ្មោះហ្វានវុន បង្អុយអង្កាមប៉ះពាល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋជាង ៤០ គ្រួសារ រស់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងរោងម៉ាស៊ីនស្រូវនោះប្រាប់ ឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៤នេះថា ៖ ការរស់នៅរបស់ពួកគាត់នៅពេលបច្ចុប្បន្ន គឺមាន ការលំបាកជាខ្លាំងរំខានដោយកំទេចអង្កាមហើរមកចូលក្នុងផ្ទះ ចូលទឹកភាង មិនតែប៉ុណ្ណោះ នៅពេលទទួលទានបាយក៏ត្រូវកំ ទេចអង្កាមហើរចូលក្នុងសម្ល និងបាយទៀតផងដែរ ។
ពួកគាត់លើកឡើងទៀតថា ៖ បញ្ហាកង្វល់ទាំងនេះពួកគាត់បានស្នើសុំទៅអាជ្ញាធរដោះ ស្រាយធ្វើយ៉ាងណាឱ្យម្ចាស់រោងម៉ាស៊ីនទប់ស្កាត់តាមរបៀបណាក៏ដោយកុំឱ្យមានអង្កាមហ៊ុយ មកលើការរស់នៅប្រជាពលរដ្ឋ ។ ប៉ុន្តែសំណើរនោះមិនត្រូវអាជ្ញាធរចុះមកដោះស្រាយនិង ណែ នាំដល់ម្ចាស់រោងម៉ាស៊ីននោះឡើយ ។ ប្រជាពលរដ្ឋរស់នៅបានរងគ្រោះជាច្រើនឆ្នាំមកហើយ នៅពេលអាជ្ញាធរគេមិនដោះស្រាយឱ្យ តើឱ្យពួកគាត់រស់នៅសង្ឃឹមអ្នកណាទៀត។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ៖ អាជីវកម្មកិនស្រូវបង្ហុយអង្កាមបស់រោងម៉ាស៊ីន ហ្វាន់ វុន ធ្វើឡើងទាំងថ្ងៃទាំងយប់ អង្កាមមិនត្រឹមហើរសាយភាយបង្កឱ្យ ប៉ះពាល់ដល់ មនុស្សចាស់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់កូនក្មេងតូចៗទៀតផង ។ ជាងនេះ ទៅទៀត មានប្រជាពលរដ្ឋមួយចំនួនទ្រាំរស់នៅពុំបាន អ្នកខ្លះក៏លក់ដីឱ្យម្ចាស់រោងម៉ាស៊ីន និង ប្រជាពលរដ្ឋមួយចំនួនទៀត កំពុងតែត្រៀមបិទទ្វារផ្តះរត់ចាកចេញទៅកន្លែងផ្សេងទៀត ។
ជុំវិញបញ្ហានេះ លោក ឡុង ពុន អភិបាលស្រុកមង្គលបូរីបានប្រាប់ឱ្យដឹងថា ៖ បញ្ហា កង្វល់របស់ប្រជាពលរដ្ឋរងគ្រោះពីអង្កាមកិនស្រូវ របស់រោងម៉ាស៊ីម ហ្វាន វុន គឺលោកបានណែនាំឱ្យម្ចាស់ម៉ាស៊ីនស្រូវធ្វើការសម្រួលដោះស្រាលបញ្ហាបច្ចេកទេសរោងម៉ាស៊ីនធ្វើយ៉ាងណាកុំឱ្យមានអង្កាមបង្កឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរួចហើយ ។ បញ្ហានេះ លោកអភិបាលខេត្តក៏លើកឡើងក្នុងពិធីប្រកាសអភិបាលស្រុកឱ្យលោកមេឃុំ ជា សាង ដោះ ស្រាយជូនប្រជាពលរដ្ឋជាប្រញ៉ាប់ផងដែរ ។ កិច្ចការងារនេះ លោកនិងចុះ តាមដានបន្ថែមទៀតមិនប្រងើយកន្តើយនោះឡើយ ៕