0

​ប្រជាពលរដ្ឋ​ថា លោក ឌិន កឹម ប្រធាន​មន្ទីរ​សាធារណការ​ជួសជុល​ផ្លូវ​គ្មាន​គុណភាព​

​ប្រជាពលរដ្ឋ​ថា លោក ឌិន កឹម ប្រធាន​មន្ទីរ​សាធារណការ​ជួសជុល​ផ្លូវ​គ្មាន​គុណភាព​

​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្រុង​ប៉ៃលិន​ថា លោក ឌិន កឹម ប្រធាន​មន្ទីរ​សាធារណការ​ជួសជុល​ផ្លូវ​គ្មាន​គុណភា ព​ធ្វើអោយ​រួច​ពី​ដៃ ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដល់​ថ្ងៃ​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ ខូច​អស់​វិញ ។​

​ប្រជាពលរដ្ឋ​ថា ផ្លូវជាតិ​១​ខ្សែ​ពី​រង្វង់​មូល​វិមានឯករាជ្យ ដល់​ភូមិ​តា​ង៉ែ​ន​លើ​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មានការ​ខូចខាត​ជា​ដំណំ មាន​កន្លុក​ជាច្រើន​កន្លែង មិនទាន់​ឃើញ​ជួសជុល​ឡើង​វិញ​ទេ ។ ចំណែក​ផ្លូវ​ខាងលើនេះ បាន​ខាង​មន្ទីរ​សាធារណការ​ជួសជុល​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង​ដល់​រង្វង់​មូល​វិមាន​ឯករាជ្យ​ម្តង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដល់​ថ្ងៃ​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ ខូច​អស់​វិញ ប៉ុន្តែ​ការជួសជុល​នេះ គ្មាន​គុណភាព ដោយ​មាន​ការ​កិបកេង​ថ្ម​និង​កៅស៊ូ​ចាក់​ស្រាលៗ​មិន​តាម​ស្តង់ដា ទើប​មិន​បាន ២ ខែ​ស្រួលបួល​ផង ត្រូវរ​បើក​អស់​វិញ ។​

​បច្ចុប្បន្ន​ផ្លូវជាតិ ១ ខ្សែ​ខាងលើនេះ ការធ្វើ​ចរាចរណ៍​អាច​ជួប​ការលំបាក មិន​ត្រឹម​បង្ក​អោយ​ខូច​ម៉ូតូ​ទេ អាច​បង្ក​អោយមាន​គ្រោះថ្នាក់ ចរាចរណ៍​ផងដែរ ដោយ​ការ​គេច​ជង្ហុក​ជៀស​គ្នា​មិន​រួច ។ ប្រជាពលរដ្ឋ​ធ្លាប់​លើក​បញ្ហា​សាងសង​ផ្លូវលំ និង​ជួសជុល​ផ្លូវ​ដល់​មន្ទីរ​សាធារណកា​រណ៍ តែ​លោក ឌិន កឹម ប្រធាន​មន្ទីរ​ចេះ​តែ​សន្យា​ចោល​ពន្យា​ពេល​យូរ​ទើប​អនុវត្តន៍ ។​

​ពាក់ព័ន្ធ​ករណី​នេះ លោក ឌិន កឹម ប្រធាន មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន មិន​លើក​ទទួល​ទូរស័ព្ទ​អ្នកយកព័ត៌មាន​សុំ​ការបំភ្លឺ​ឡើយ ៕

2014_12_24b 2014_12_24b (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment