0

អ៊ុក ទ្រា និង ផេង ឆុន សម្រុក​ដឹកឈើ​ខុសច្បាប់​ឡើង​ក្រឡាប់​ចេញ​ឈើ​សុ​ក្រំ នាងនួន ស្រឡៅ ក្បែរ​ច្រក​ទន្លេ​ចាម មិន​រំលង​មេព្រៃ និង​សមត្ថកិច្ច​តាម​ដងផ្លូវ​សោះ !

អ៊ុក ទ្រា និង ផេង ឆុន សម្រុក​ដឹកឈើ​ខុសច្បាប់​ឡើង​ក្រឡាប់​ចេញ​ឈើ​សុ​ក្រំ នាងនួន ស្រឡៅ ក្បែរ​ច្រក​ទន្លេ​ចាម មិន​រំលង​មេព្រៃ និង​សមត្ថកិច្ច​តាម​ដងផ្លូវ​សោះ !

​ខេត្ត​ត្បូងឃ្មុំ ៖ កាលពី ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ វេលា ម៉ោង​ប្រមាណ ៥​ទៀប​ភ្លឺ សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ បានឱ្យដឹងថា មាន​រថយន្ត​ភ្លៅ ៥ មួយគ្រឿង ដែល​គេ​ដឹងថា​ជា​របស់ អ៊ុក ទ្រា និង ផេង ឆុន សម្រុក​ដឹកឈើ​ខុសច្បាប់​ឡើង​ក្រឡាប់​ចេញ​ឈើ​សុ​ក្រំ នាងនួន ស្រឡៅ ក្បែរ​ច្រក​ទន្លេ​ចាម មិន​រំលង​មេព្រៃ និង​សមត្ថកិច្ច​តាម​ដងផ្លូវ​សោះ ហើយ​បាន​បន្លំ​ជាមួយ ក្បួន​រថយន្ត​ដឹកឈើ របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា​ហៅ ខ្នា បាន​ក្រឡាប់ នៅ​ចំណុច​ភូមិ​ជ្រៃ​ឡើង ឃុំ​ជាំ​រវៀង ស្រុក​មេមត់ ខណៈ​បម្រុង​ដឹក​ឈើ​ចេញ តាម​ច្រក​ទន្លេ​ចាម យកទៅលក់​ឱ្យ ឈ្មួញ​នៅ​ប្រទេស​វៀតណាម ។​

​ប្រភព​មួយ​បាន​បង្ហើប​ថា រថយន្ត​ដឹកឈើ​គ្មាន​ច្បាប់ ដែល​ក្រឡាប់​នេះ គឺជា​របស់​លោក អ៊ុក ទ្រា មាន​តួនាទី ជា​មេបញ្ជាការរង តំបន់​ប្រតិបត្តិការ​សឹក​រង​មេមត់ និង​លោក ផេង ឆុន មាន​តួនាទី ជា​នាយរង​ប៉ូលិស ច្រកព្រំដែន​កោះ​ថ្ម ហើយ​ឈ្មួញ​ដែល​ជ្រក ក្រោម​ស្បែក​កម្លាំងប្រដាប់អាវុធ ទាំង ២​នាក់​នេះ គឺ​ជា​មេ​ឈ្មួញ​ឈើ និង​ជា​មនុស្ស​ជំនិត របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា នោះ​តែម្តង ទើប​គ្មាន​សមត្ថកិច្ច ណាមួយ​ហ៊ាន​ទៅ​ក្បែរ និង​សួរនាំ​ឡើយ​។

​បើ​តាម​សេចក្តីរាយការណ៍ បានបញ្ជាក់​ថា រថយន្ត​ដឹកឈើ ដែល​ក្រឡាប់​នោះ ដឹក​សុទ្ធសឹងតែ​ឈើ​សុ​ក្រំ ហើយ​ពុំ​មានច្បាប់​នោះទេ ពោល​គឺ​រថយន្ត​មួយ​នេះ បាន​ដឹក​អែប​តាម​ពីក្រោយ រថយន្ត​ដឹក​ឈើ​របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ចំនួន ២​គ្រឿង​ទៀត ដែល​មាន​ច្បាប់ នាំចេញ​ឈើ​ប្រភេទ​លេខ​២​។
​មានការ​បញ្ចាក់​ផងដែរ​ថា លោក អ៊ុក ទ្រា គឺ​ជា​មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​មេមត់ និង​លោក ផេង ឆុន ដែល​ជា​នាយរង​ប៉ូលិស​ច្រកព្រំដែន​កោះ​ថ្ម ដែល​តែង​ប្រើ​ឈ្មោះ​ទាហាន​ឈ្មួញ​ទៅ​កាង​ការរកស៊ី ដឹកជញ្ជូន​ឈើ ខុសច្បាប់ ជា​យូរ​មក​ហើយ ។​

​ដោយ​ពេលខ្លះ​លួច​អែប​ជា​មួយ ក្បួន​ឡាន​ដឹក​ឈើ​របស់ លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ហើយ​ពេល​ខ្លះ​ទៀត ឱ្យ​មេការ​ស្ពាយ​លុយ យក​ទៅ​បង់​ឱ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ ពោល​គឺ​លោក អ៊ុក ទ្រា និង​លោក ផេង ឆុន មិន​ដែល​ក្រែង​ញញើត ចំពោះ​ការ​រឹតបន្តឹង របស់​ថ្នាក់លើ ម្តងណា​ឡើយ ។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក អ៊ុក ទ្រា និង​ផេង ឆុន ដែរ ប៉ុន្តែ​គ្មាន​អ្នកទទួល​សោះឡើយ ។​/

P55

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment