ប៉ៃលិន ៖ យុវជន ០២ នាក់ និងក្មេងប្រុសម្នាក់បានរង របួសធ្ងន់ដោយផ្ទុះមីនតោន ខណៈពេលដែលជនរងគ្រោះទាំង ៣នាក់កំពុង បើកម៉ាស៊ីនច្រូតស្រូវ នៅក្នុង ស្រែប៉ះចំមីនតោនផ្ទះដាច់ ម៉ាស៊ីច្រូតស្រូវជាបីកំណាត់។ហេតុការណ៍គ្រោះ ថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៤ ត្រង់ ចំណុចក្នុង ស្រែមួយ កន្លែង ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន ។ជនរងគ្រោះត្រូវប្រជាពល រដ្ឋនាំយកមកសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ជនរងគ្រោះទី១-ឈ្មោះ សឹង ពិសី ភេទប្រុស អាយុ ១៧ឆ្នាំមាន ទីលំនៅភូមិកោះខ្សាច់ ឃុំបឹងខ្នា ស្រុកប៉ាកាន ខេត្តពោធិសាធន៍ សព្វថ្ងៃមកស្នាក់នៅជាមួយពូនៅចំណុចភូមិកើតហេតុ ខាងលើជាតៃកុងបើកម៉ាស៊ីនច្រូតស្រូវ ។ទី២-ឈ្មោះ មឿន តុលា ភេទប្រុស អាយុ ១៦ ឆ្នាំ ។ទី៣-ឈ្មោះ មឿន ចិន អាយុ១១ឆ្នាំ មានទីលំនៅភូមិឃុំកើត ហេតុខាងលើ រងរបួសធ្ងន់ទាំង ០៣ នាក់ ។ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនាំយកមកសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន ។
ស្ត្រីឈ្មោះ ឈឹម ផាន អាយុ៥១ឆ្នាំជាម្តាយជនរងគ្រោះឈ្មោះ មឿន តុលា និងឈ្មោះ មឿន ចិន បានឲ្យដឹង ថាមុនពេលកើតហេតុកូនគាត់ឈ្មោះមឿន តុលា បានទៅច្រូតស្រូវជាមួយឈ្មោះ សឹង ពិសី ហើយកូនគាត់ឈ្មោះមឿន ចិន បានយកបាយទៅឲ្យពួកគេទាំងពីរនាក់នៅឯកស្រែ ។លុះដល់ពេលពួកគេច្រូតស្រូវបានពេញម៉ាស៊ីន ក៏ត្រឡបមកវិញ ដោយគេបានជិះជាមួយស្រាប់តែពេលបើកមកដល់ជិតកន្លែងចាក់ស្រូវទុកក៏ប៉ះចំមីនតោនផ្ទុះតែម្តង បណ្តាល ឲ្យជន ជនរងគ្រោះទាំង០៣ រងរបួសធ្ងន់ ហើយបាននាំជនរងគ្រោះ មកសង្គ្រោះ នៅមន្ទីរពេទ្យតែម្តង ។
បុរសឈ្មោះ កែ សុផេង អាយុ ៣២ឆ្នាំត្រូវជាបងជីដូនមួយជនរងឈ្មោះ សឹង ពិសី បានឲ្យដឹងថាដីស្រែនោះគាត់ បានធ្វើជាច្រើនឆ្នាំហើយមិនដែលមានបញ្ហាអីទេទើបតែពេលនេះពេលដែលក្មួយគាត់កំពុងបើកម៉ាស៊ីនច្រូតស្រូវក៏ប៉ះចំមីនតោនផ្ទុះ តែសំណាងល្អដែលមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត ។
គ្រាប់មីនដែលផ្ទុះបណ្តាលឲ្យរបួសមនុស្សទាំង ០៣ នោះគឺជា ប្រភេទមីនតោនដែលសល់ពីសម័យសង្គ្រាម ៕
សំ កូលីន