ខេត្តឧត្តរមានជ័យ ៖ ឯកឧត្តម កែវរតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គសនីកម្ពុជា រួមជាមួយក្រុមព្រឹក្សាររភិបាលពីនាក់ផងដែរ បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដល់នាយ និងពលទាហ៊ាន កងពលតូចថ្មើរជើងលេខ ៤២ ការពារព្រំដែនប្រចាំទិសប្រាសាទតាមាន់ តាក្របី រួមនិង នគបាលវរៈ ៧០២ ការពារព្រុំដែន.ថ្ងៃទី. ១៩. ខែ ធ្នូរ. ឆ្នាំ ២០១៤ ។
នៅក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ ឈិន ចន្ទ័ពណ៍ អគ្គមេបញ្ជាររងនៃកងយោធពលខេមរភូមិន្នបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រុំដែនជួរមុខ ដែលឯកឧត្តមមានអនុស្សាវរីយ៍ កាលពីសង្គ្រាមកើតមានឡើងនៅតាមបន្ទាត់ព្រុំដែនកន្លងមកក្នុងទិសទី៣ ។
អំណោយឯកឧត្តម កែវ រតនៈ បានផ្តល់មានដូចជា ១- មី យើង ២៥០កេស ២- ប៊ីចេង ១៥ កេះ ៣-ត្រីខកំប៉ង់ ៦០កេះ ៤- បារី ១៥០ សុង ៥- ត្រីងៀត ១៥០ គីឡូ ៦-សាច់ក្រក ១៥០ គីឡូ ៧-ប្រហុកសាច់ ១៥០ គីឡូ ៨-ទឹកត្រី ទឹកស៊ីអ៊ីវ ៣០០ យួរ សារុបថវិកា ២១.៧៩០ ដុល្លា ។
ឯកឧត្តមឧត្តមសេនីយ៍ត្រី នាក់ វង្ស បានរាយការណ៍ជូនឯកឧត្តម អំពីសកម្មភាពនៅតាមខ្សែបន្ទាត់ព្រុំដែន កម្ពុជា-ថៃ ឧត្តមសេនីយ៍ត្រី នាក់ វង្ស នាយសេនាធិការ ជាមេបញ្ជាររងកងពលលេខ ៤២ ថ្ងៃនេះ កងពលតូចថ្មើរជើងលេខ៤២ មានកិត្តិយសយ៉ាងធំធេង ដោយបានឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជាចុះមកសួរសុខទុក្ខ និងចែកអំណោយដល់នាយ និងពលទាហ៊ាននៅពេលនេះ ។
ឯកឧត្តមនាក់ វង្ស បានអោយដឹងទៀតថា បច្ចុប្បន្ននេះ ទោះបីជាសភាពការព្រំដែនខ្មែរថៃ មានសភាពស្ងប់ស្ងាត់ក៏ដោយ ក៏នាយនិងពលទាហ៊ានយើងនៅតែមានប្រុងប្រយត្ន័ជានិច្ច ហើយខិតខំហ្វឹកហាត់ជាប្រចាំ ក្រៅពីកាងារស្នូលរបស់អង្គភាព យើងខ្ញុំបានដាំដំណាំរួមផ្សំបានមួយចំនួនធំ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។
ឯកឧត្តម កែវ រត្តនៈ បានផ្តល់ថវិការដល់យោធិនពលីម្នាក់ និងរងរបួស៤នាក់ ដោយគ្គ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៏ថា ថ្ងៃនេះជាថ្ងៃមួយប្រកបដោយសេចក្តីសប្បាយរីករាយបំផុត ដែលបានមកជួបមុខផ្ទាល់ជាមួយនាយនិងពលទាហ៊ាន ដែលឈរជើងកាពារព្រំដែនទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីជាប់និងព្រំដែនខ្មែរថៃ ។ ហើយក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ ក៏បានពាំនាំនៅការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចទាំង២តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនកងទ័ពរបស់យើង ពិសេសបងប្អូនកងទ័ពការពារព្រំដែន ។
នៅក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បានចែកអំណោយមួយចំនួនដល់នាយ និងពលទាហ៊ាននៅក្នុងកងពលតូចថ្មើរជើងលេខ ៤២ និង នគបាលវរៈ ៧០២ ការពារព្រុំដែនផងដែរ ៕
ចាន់ សុភា ឧត្តរមានជ័យ