0

​បុរស​ម្នាក់​ខឹង​ឪពុក​និយាយ​ច្រើន​ក្នុង​វង់​ផឹកស៊ី​យក​ដំបង​គប់​ឪពុក​បែរ​ជា​ចំ​ត្រូវ​បុរស​ម្នាក់​ទៀត​អោយ​របួស​

​បុរស​ម្នាក់​ខឹង​ឪពុក​និយាយ​ច្រើន​ក្នុង​វង់​ផឹកស៊ី​យក​ដំបង​គប់​ឪពុក​បែរ​ជា​ចំ​ត្រូវ​បុរស​ម្នាក់​ទៀត​អោយ​របួស​

ឧត្តរមានជ័យ ៖ បុរស​ម្នាក់​ខឹង​ឪពុក និយាយ​ច្រើន​ក្នុង​វង់​ផឹកស៊ី​យក​ដំបង​គប់​ឪពុក បែរ​ជា​ចំ​ត្រូវ​បុរស​ម្នាក់​ទៀត ទើប​ដើរ​ចេញពី​វង់​ផឹក​អោយ​របួស ហើយ​ជន​បង្ក​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក កាលពី​ម៉ោង ៥ និង ៤៩ នាទី​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៤ ភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ជន​បង្ក​មាន​ឈ្មោះ ឌឿ​ន បូរី អាយុ​២៤​ឆ្នាំ ស្រុកកំណើត​រស់នៅ​ភូមិ​ទួលសំបូរ ឃុំ​ត្រពាំង​ព្រីង ស្រុក​តា​បែ ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​បាន​មក​ទិញ​ដី រស់នៅ​ភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ  ប្រាក់​សុធា អាយុ ៤២ ឆ្នាំ  ជា​ជនរងគ្រោះ​រស់នៅ​ភូមិ​រុំដួល​ជើងភ្នំ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ  ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​១ ឈ្មោះ ប៉ាន់ ថុក ២ ឈ្មោះ កេង ឃឿន ទី​៣​ឈ្មោះ ឌឿ​ន បូរី ទី​៤ ឈ្មោះ ឌឿ​ន ជា​ឪពុក​ជនបង្ក​នៅ​ផឹកស៊ី​ជុំគ្នា ។​

​នៅពេល​អង្គុយ​ផឹកស្រា​គ្នា ៤ នាក់ ពួកគេ​បាន​ស្រែកហៅ ឈ្មោះ ប្រាក់ សុធា អោយ​ចូលរួម​ផឹក​ស្រា ​ខណៈ ឈ្មោះ ប្រាក់ សុធា  កំពុង​ដើរ​ទៅ​បេះ​ស្លឹក​ស្តៅ យក​មក​ហូប​នៅ​ពេល​ល្ងាច ។ ពេល​នោះ​ប្រាក់​សុធា​ផឹកស្រា​បាន​២​កែវ​ក៏​ដើរចេញ​ទៅ​វិញ រីឯ​កូន​ម្ចាស់ផ្ទះ​ឈ្មោះ ឌឿ​ន បូរី ខឹង​ឪពុក​និយាយ​ច្រើន​ក្នុង​វង់​ផឹកស៊ី បាន​ទាញ​ដំបង​ចោល​គប់​ឪពុក​ឈ្មោះ ឌឿ​ន ពីលើផ្ទះ តែ​មិន​ចំ បែរ​ជា​ចំ​ត្រូវ​ក្បាល ប្រាក់ សុធា បែកក្បាល​ហូរ​ចេញឈាម ។ ឈ្មោះ ប្រាក់ សុធា បែក​ឈាម​ហូរ​យ៉ាងខ្លាំង ស្រែក​ឲ្យគេ​ជួយ​
​នៅពេល​នោះ​បងប្អូន​ជិតខាង​បាន​នាំយក​មកផ្តឹង​មេភូមិ​មេភូមិ​បាន​រាយការណ៍ប​ន្តទៅ​ថ្នាក់​លើ​ទៀត ព្រលប់​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ២០១៤​លុះដល់​ម៉ោង ៧:៣០ នាទី លោក​អធិការ​ក្រុង​សំរោង​បាន​មកដល់​កន្លែងកើតហេតុ បាន​នាំ​ខ្លួន​ជនបង្ករ ២ នាក់ ឳ​ពុក និង​កូន​ទៅ​អធិការដ្ឋាន ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕
​ឧត្តរមានជ័យ​

2014_12_22a (1) 2014_12_22a (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment