0

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល​និង​ក្រុមការងារ​ខេត្ត​ចុះ សួរសុខទុក្ខ ប្រជាពលរដ្ឋ​ឃុំ​រការ​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល​និង​ក្រុមការងារ​ខេត្ត​ចុះ សួរសុខទុក្ខ ប្រជាពលរដ្ឋ​ឃុំ​រការ​

​បាត់ដំបង​ ៖​ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល​និង​ក្រុមការងារ​ខេត្ត មាន​លោក ច័ន្ទ សុផល អភិបាលខេត្ត​លោក នួន សាន ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត​លោក ស ថេត ស្នងការ​នគរបាល​ខេត្ត​លោក ប៉ោ វណ្ណៈ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត បាន​ចុះ សួរសុខទុក្ខ ប្រជាពលរដ្ឋ​ឃុំ​រការ​ស្រុក​សង្កែ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ បន្ទាប់ពី​មាន​ការភ្ញាក់ផ្អើល​ធ្វើតេស្ត​ឈាម ប្រជាពលរដ្ឋ​៨០០​នាក់ មាន​ផ្ទុក​វី​រ៉ុស​អេដស៏ ១០៦ នាក់​កន្លងមក ។​

​ថ្នាក់ដឹកនាំ​បាន​យកសា​រ៉ុង និង​ស្រោមជើង​ចែកជូន​ប្រជាពលរដ្ឋ​និង​ផ្តាំផ្ញើ​អោយ​ប្រជាពលរដ្ឋ​ខិតខំ​រស់​ទៅមុខទៀត កុំ​គិត​ខ្លី ព្រោះ​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ដល់​ប​ង​ប្អូន ជាពិសេស​សម្តេច​គតិ បណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ជួយ​បងប្អូន​ជានិច្ច ។​

​នៅ​ម៉ោង​១១ ព្រឹក​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ​២០១៤ ថ្ងៃ​ដដែល ក្រោយ​ពី​ពិធី​សំណេះសំំណាល​ប្រជាពលរដ្ឋ រួចមក​សមត្ថកិច្ច​និង​អង្គការ ក្នុង​និង​ក្រៅប្រទេស បាន​ឡោមព័ទ្ធ​ផ្ទះ លោក យ៉ែម ជ្រឹង ជា​គ្រូពេទ្យ​ប្រចាំ​ភូមិ​ឃុំ​រកា ដើម្បី​ធ្វើ​កោសល​វិច័យ​លើ​សំលាក​ថ្នាំ ព្រមទាំង​វត្ថុតាង​នានា​ដែល​បង្ក​អោយ​ប្រជាពលរដ្ឋ​ទទួលរង​ទុក្ខវេទនា ដោយ ការឆ្លង​មេរោគ​អេដស៏ ។ ចំណែក​លោក យ៉ែម ជ្រឹង ត្រូវ​បាន​ជាប់​យាម (​ការ​រក្សាខ្លួន​) នៅ​ស្រុក​ឯក​ភ្នំ ប្រសិន​សមត្ថកិច្ច​រក​ឃើញ​មាន​ការពាក់ព័ន្ធ​មាន​កំហុស និង​ចាប់ខ្លួន  តែបើ​សមត្ថកិច្ច​រក​មិនឃើញ​ត្រូវ​ដោះលែង​អោយ​មាន​សេរីភាព​វិញ ៕

2014_12_19a (1) 2014_12_19a (2) 2014_12_19a (3) 2014_12_19a (4) 2014_12_19a

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment