0

ចៅហ្វាយខេត្ត​និង​បញ្ជាការ​សឹក​រង​ខេត្ត​មណ្ឌល គី​រី​កំពុង​មើលស្រាល​សម្តេច​តេជោ​ហ៊ុនសែន​

ចៅហ្វាយខេត្ត​និង​បញ្ជាការ​សឹក​រង​ខេត្ត​មណ្ឌល គី​រី​កំពុង​មើលស្រាល​សម្តេច​តេជោ​ហ៊ុនសែន​

ផ្ទៃដី​ប្រមាណ ៣៤៥២ ហិកតា ជា​ដី​ភូមិ​ស្រែ​ចំការ របស់​ប្រជាពលរដ្ឋ​ត្រូវបាន រំលោភ​ដោយ​ក្រុមហ៊ុន​ដាយ ណា​ម ស្ទើរ​ទាំងស្រុង ហើយ  ប្រជាពលរដ្ឋ​កំពុង​ស្ថិត​នៅក្នុង ភាព​គំរាមកំហែង​ពី​សំណាក់ អាជ្ញាធរ​ឃុំ ស្រុក ខេត្ត ដែល ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ  យោធា​សឹក​រង​ខេត្ត​មណ្ឌល​គី​រី  ថែមទៀត​ផង ។​

​លោក គ្រឿន ប៊ុនធឿន  ប្រធាន​ភូមិ​អន្ទ្រង​សាមគ្គី​សែន ជ័យ​បាន​មានប្រសាសន៍​ឱ្យដឹង កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា  ឆ្នាំ​២០១៤ នេះ​ថា ប្រជា​ពល រដ្ឋ​ប្រមាណ ៣០០​គ្រួសារ  កំពុង​កាន់កាប់​ដីស្រែ​ចំការ​និង ដី​ភូមិ​មាន​ចំនួន​៣៤៥២​ហិកតា  ស្ថិតនៅក្នុង​ភូមិ​អន្ទ្រ​ង ឃុំ​ពូ ជ្រៃ ស្រុក​ពេជ្រ​ចិន្តា ខេត្ត មណ្ឌល​គី​រី​បាន​កំពុង​រំលោភ យក​ដី​ពី​សំណាក់​ក្រុមហ៊ុន ដាយ​ណា​ម ជា​ក្រុមហ៊ុន​ចិន  តែ​ឈ្មោះ​វៀតណាម​មួយ​នេះ ស្ទើរតែ​ទាំងស្រុង​គឺ​ស្ទើរតែ ឈូសឆាយ​លំនៅដ្ឋាន​ថែម ទៀតផង ។​

​លោក គ្រឿន ប៊ុនធឿន  បាន​បន្ត​ឱ្យដឹងទៀតថា​នៅ ពេល​ដែល​ក្រុមហ៊ុន​ឈូស ឆាយ​ប្រជាពលរដ្ឋ​បានធ្វើការ តវ៉ា​តែ​ត្រូវ​បង្ក្រាប​ដោយ  កម្លាំង​ទាហាន​សឹក​រង​ខេត្ត មណ្ឌល​គី​រី ហើយ​ថែមទាំង  ហាមប្រាម​ប្រជាពលរដ្ឋ​ធ្វើ ស្រែ​ចំការ​និង​ប្រកបមុខរបរ ដែល​បន្សល់​ពី​ដូនតា​មក​នោះ ទេ ហើយ​ប្រជាពលរដ្ឋ​រស់ នៅក្នុង​ភូមិ​មួយ​នេះ​ភាគច្រើន ជា​ជនជាតិ​ភាគតិច​រស់នៅ ទីនោះ គឺ​អាស្រ័យ​ទៅដោយ  ការ​ធ្វើ​ស្រែ​ចំការ​វិលជុំ​និង​ព្រៃ មួយចំនួន​ទុក​សម្រាប់​ប្រើ ប្រាស់​ជារួម​ហើយ​ជា​ទម្លាប់ តាម​របៀប​បុរាណ ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា ប្រជា ពលរដ្ឋ​រស់នៅ​ភូមិ​អន្ទ្រង​សាមគ្គីសែន​ជ័យនេះ បាន​កាន់  កាប់​ដី​នេះ ចាប់ពី​ឆ្នាំ ១៩៧៩  មកម្ល៉េះ​ហើយក៏​បាន​កាន់កាប់ ដោយ​ស្របច្បាប់​ពី​អាជ្ញាធរ ដែនដី​ចាប់ពី​ឆ្នាំ​១៩៩៨​ក្រោយ សមាហរណកម្ម​កងកម្លាំង  ទាហាន​កម្ពុជា​ប្រជាធិបតេយ្យ  (​ខ្មែរក្រហម​)​ហើយ​ត្រូវបាន ក្រុមហ៊ុន​រំលោភ​យក កាលពី  ឆ្នាំ​២០១៣ រហូតមក​ទល់​នឹង ពេលនេះ ។​

​លោក គ្រឿន ប៊ុនធឿន  ប្រធាន​ភូមិ​អន្ទ្រង​សាមគ្គី​សែន ជ័យ បាន​បន្ត​ឱ្យដឹងទៀតថា  បើ​និយាយ​ពី​អាជ្ញាធរ​ដែន ចាប់​ពី​លោក តៃ មេឃុំ​ពូ​ជ្រៃ  លោក​ចៅហ្វាយស្រុក​ពេជ្រ ចិន្តា ជាពិសេស​លោក អេង  ប៊ុន​ហៀ​ង អភិបាលខេត្ត មណ្ឌល​គី​រី​ដែល​ទើបនឹង​ឡើង កាន់​អំណាច​បាន​កំពុងតែ​គាំទ្រ យ៉ាង​ខ្លាំងក្លា​ដល់​ក្រុមហ៊ុន  ដាយ​ណា​ម​ជា​ក្រុមហ៊ុន​ចិន ឈ្មោះ វៀតណាម មួយ​នេះ​ឱ្យ  ធ្វើ​សកម្មភាព​រំលោភ​យក​ដី ប្រជាពលរដ្ឋ​ទាំងអស់​ដែល លោក ប៊ុនធឿន ធ្លាប់បាន កាន់កាប់​ពីមុនមក​ចំនួន ៥. ០០០​ហិកតា តែ​ឥឡូវ​នៅ សល់​ចំនួន ៣៤៥២​ហិកតា ត្រូវ បាន​ក្រុមហ៊ុន​ដាម​ណាយ​កំពុង រំលោភ​យក​ថែមទៀត ។​

​លោក​ប្រធាន​ភូមិ​មាន ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​អ្វី ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន ការឈឺចាប់​និង​ក្តៅក្រហាយ នោះ គឺ​លោក ឃិន ម៉េង ស្រេង មេបញ្ជាការ​សឹក​រង  ខេត្ត​មណ្ឌល​គី​រី​បាន​គាំទ្រ​ក្រុម ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាម ណាយ​មួយ​នេះ ដោយ​ប្រើ ប្រាស់​នាយទាហាន និង​ពល  ទាហាន​របស់​ខ្លួន​ឱ្យ​ការពារ ក្រុមហ៊ុន​ចិន​ឈ្មោះ​វៀតណាម  មួយ​នេះ​រំលោភ​យក​ដី​ព្រម  ទាំង​គំរាមកំហែង​ចាប់ចង ប្រជាពលរដ្ឋ​ណា​ដែល​ធ្វើស្រែ ចំការ​ហើយ​ថែមទាំង​ហាម ប្រាម​ប្រជាពលរដ្ឋ​មិនឱ្យ​ធ្វើ ស្រែចំការ ថែមទៀត​ផង ។​

​លោក​បាន​មានប្រសាសន៍ ឱ្យដឹង​ទៀត​ថា​ដី​ភូមិ​ស្រែ​ចំការ របស់​ប្រជាពលរដ្ឋ ៣៤៥២  ហិកតា​នោះ ត្រូវបាន​ក្រុម​យុ​វ  ជន​ស្ម័គ្រចិត្ត​តេជោ​បានធ្វើការ វាស់វែង​រួចរាល់ ព្រមទាំង  ចេញ​សាល​កប​ត្រ​ថែមទៀត ផង តែ​លោក​អភិបាលខេត្ត  មណ្ឌល​គី​រី អេង ប៊ុន​ហៀ​ង  បែរជា​មិន​ទទួលស្គាល់​ដោយ ថា​យក​ជា​ផ្លូវការ​ពុំបាន ។

​ការ​បដិសេធន៍​របស់  លោក អេង ប៊ុន​ហៀ​ង និង លោក ឃិន ម៉េង​ស្រេង មិន ទទួលស្គាល់​សា​លក​ប័ត្រ​ក្រុម យុវជន​ស្ម័គ្រចិត្ត​តេជោ​នៅ ពេលនេះ​បាន​បង្ហាញ​ឃើញ ថា បាន​កំពុងតែ​មើល ស្រាល  ដល់​សម្តេច​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​ដែល​ជា​អ្នកបង្កើត ឱ្យ​មាន​ក្រុមយុវជន​ស្ម័គ្រចិត្ត  តេជោ​ដើម្បី​វាស់វែង​ដី​ចែក ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង ប្រទេស​ផង​ដែរ ៕

 

2014_07_04 (3)

​តំណាង​ប្រជាពលរដ្ឋ​មកពី​ភូមិ​អន្ទ្រង​សាមគ្គី​សែនជ័យ​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment