បាត់ដំបង ៖ លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិដូង មិនត្រឹមបំពានអនុក្រឹត្យ៦៨ធ្វើប័ណ្ណបរិផាសBorder Passអោយប្រជាពលករ ឆ្លងដែនទៅប្រទេសថៃ ថែមទាំងបើកដៃអោយអន្តោប្រវេសន្តិ៍វៀតណាម រកស៊ីផ្លូវភេទតាមអំពើចិត្តក្បែរផ្លូវចូលទីស្នាក់ការនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង ដោយយកប្រាក់ពីស្រីបេស្យាទាំងនោះ ១ ថ្ងៃ ១ ម៉ឺនរៀល ។
តាមប្រភពប្រជាពលរដ្ឋបានអោយនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៤ថា លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសច្រកអន្តរជាតិដូង បានយកប្រាក់ថ្លៃប័ណ្ណបរិផាសឆ្លងដែន ពីប្រជាពលករធ្វើសំរាប់ឆ្លងដែនទៅប្រទេសថៃ ច្រើនលើសកំណត់ចាប់ពី៧ម៉ឺនរៀលដល់ ៣០ម៉ឺនរៀល ដែលប័ណ្ណមានសុពលភាព រយៈពេល ១ សប្តាហ៍ ហើយបើដល់ថ្ងៃកំណត់មកបន្តម្តងអស់២ពាន់រៀលក្នុង ១សប្តាហ៍ ។ ចំពោះពលករខ្មែរជាច្រើនរយនាក់ក្នុងមួយថ្ងៃៗ ហើយអ្នកខ្លះមិនមានឯកសារគ្រប់គ្រាន់ តាមអនុក្រិត្យលេខ ៦៨ អនក្រ.បក.ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ ដែលមកពីបណ្ដាខេត្តផ្សងៗ.ដូចជា.ស្វាយរៀង. កំពង់ចាម.ព្រៃវែង.តាកែវ។ល។ តាមការកំណត់របស់ក្រសួងមហាផ្ទៃក្នុងសៀវភៅបន្ទុក ជាគោលការណ៍ធ្វើប័ណ្ណម្នាក់យកតម្លៃ ៣៥.០០០ រៀល។
ស្ត្រី២នាក់រស់នៅស្រុកបវេលបានអោយដឹងថា ពួកនាងអាយុ១៩ឆ្នាំ គ្មានអត្តសញ្ញាណប័ណ្ណបានមកធ្វើប័ណ្ណឆ្លងដែនទៅរកការងារនៅប្រទេសថៃ បានបង់ប្រាក់ក្នុង១នាក់ចំនួន១៦០០បាតប្រាក់ថៃស្មើចំនួន២០ម៉ឺន រៀល ប្រាក់ខ្មែរទើបបានប័ណ្ណឆ្លងដែននេះ។
ប្រភពពី ប្រជាពលរដ្ឋផ្សេងថា មនុស្សមិនទាន់គ្រប់អាយុធ្វើប័ណ្ណឆ្លងដែនម្នាក់៧៥០០០រៀល(ប្រាំពីរ ម៉ឺនប្រាំពាន់រៀល) ចុះឈ្មោះកូនង៉ាម្នាក់ថែមទៀតត្រូវបង់អស់១៣០០០រៀលថែមទៀត(មួយម៉ឺន បីពាន់រៀល) ។ ចំពោះមនុស្សគ្រប់អាយុ និងមានអត្តសញ្ញាណប័ណ្ណបើធ្វើប័ណ្ណចាំយកភ្លាមតម្លៃ២៥០០បាតប្រាក់ ថៃគិតជាប្រាក់ខ្មែរ ៣០ម៉ឺនរៀល តែបើចាំ១ថ្ងៃយកតម្លៃក្នុង១នាក់ចំនួន១៦០០បាតប្រាក់ថៃស្មើ ចំនួន២០ម៉ឺនរៀលប្រាក់ខ្មែរ។
ប្រភពបញ្ជាក់ថា ស្ត្រីវៀតណាមរកស៊ីផ្លូវភេទខុសច្បាប់ជាច្រើននាក់ បានមករកស៊ីនៅក្នុងភូមិដូង ឃុំបឹងរាំងស្រុកកំរៀង មិនមាននគរបាលអន្តោប្រវេសន្តិ៍ ឬសមត្ថកិច្ចមកបង្ក្រាបទេ ដោយពួកស្ត្រីបេស្យាទាំងនេះ បានបង់ប្រាក់ជូនខាងនគរបាលអន្តោប្រវេសន្តិ៍គ្រប់គ្រងដោយលោក សៅ ប៊ុនរិទ្ធ ។
ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានទូរស័ព្ទទំនាក់ទំនងលោក សៅ ប៊ុនរិទ្ធ មិនចូលទេ ។
តាមពីមន្ត្រីរាជការនិងអ្នករកស៊ីបានបញ្ជាក់ថា លោក សៅ ប៊ុនរិទ្ធ កំពុងកើបប្រាក់ពីតំបន់ស្រុកកំរៀងខេត្តបាត់ដំបង យកទៅទប់ទល់ហាងខារ៉ាអូខេរបស់គាត់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕