0

ប្រពន្ធ​សព​ថា​ប្តី​ស្លាប់​ដោយ​កម្មក​រកាប់​នៅ​វង់​ផឹកស៊ី​សមត្ថកិច្ច​ស្រាវជ្រាវ​ឃើញ​សព​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

ប្រពន្ធ​សព​ថា​ប្តី​ស្លាប់​ដោយ​កម្មក​រកាប់​នៅ​វង់​ផឹកស៊ី​សមត្ថកិច្ច​ស្រាវជ្រាវ​ឃើញ​សព​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

​ខេត្ត​ប៉ៃលិន ៖​ប្រ ពន្ធ​សព​បុរស​ម្នាក់​បាន​អះអាង​នៅ​មុខ​មនុស្ស​ជាច្រើន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ថា ប្តី​ស្លាប់​ដោយ​កម្មករ​ដូចគ្នា​កាប់​នៅ​វង់​ផឹកស៊ី សមត្ថកិច្ច​នគរបាល​ស្រុក​សាលា​ក្រៅ កាលពី​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ឆ្នាំ​២០១៤ ស្រាវជ្រាវ​ឃើញ​សព​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​ពីក្រោយ​គោយន្ត ។​    ​

​កាល​យប់​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ពេល​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ឈ្មោះ គង់ ប៊ុន​ធា អាយុ​៣១​ឆ្នាំ​មក​ដល់​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដាច់ខ្យល់​ស្លាប់ ។ ស្ត្រី​ម្នាក់​ឈ្មោះ សាន ភា អាយុ​២៣​ឆ្នាំ និង​មាន​កូនស្រី​ម្នាក់​ឈ្មោះ គង់ ភា​ចំប៉ី អាយុ​ជិត ២ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល​ឃុំ​សាលា​ក្រៅ​ស្រុក សាលា​ក្រៅ បាន​ប្រាប់​អ្នកសារព័ត៌មាន និង​សមត្ថកិច្ច​និង​មនុស្ស​ជាច្រើន​អ្នក​ថា ប្តី​របស់​ខ្លួន​ត្រូវ​ក្រុមកម្មករ​ដក​ដំឡូង​ដូច​គ្នា​កាប់ បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​ស្លាប់ ព្រោះ​ប៉ុន្មាន​ថ្ងៃ​មុនពេល​កើតហេតុ ក្រុមកម្មករ​និង​ប្តី​របស់​ខ្លួន​បាន​ឈ្លោះប្រកែក​គ្នា ។​

​ក្រោយពី​ទទួល​ដំណឹង​នេះ កម្លាំង​នគរបាល​ស្រុក​សាលា​ក្រៅ​ចុះ​ស្រាវជ្រាវ ស៊ើប​ដល់​ចំការ​ដំឡូង ហើយ​បន្ត​មក​ផ្ទះ​បុរស​ម្នាក់​ជា​ម្ចាស់​គោយន្ត​កន្ត្រៃ មានឈ្មោះ ឆុន ឈូ អាយុ​៣១​ឆ្នាំ ភូមិ​ទំនាប ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។ ម្ចាស់​គោយន្ត​បាន​ប្រាប់ថា កាល​ម៉ោង​៦​និង​៤៥​នាទី ខែ​ធ្នូ ឆ្នាំ​២០១៤ បុរសរងគ្រោះ​ស្រវឹងស្រា​បើក​ម៉ូតូ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ហើយ​ពេលនោះ ទំនង​ចាប់​ហ្វ្រាំង​មិន​ជាប់ ឬ​ក៏​ចាប់​ហ្វ្រាំង​អូស​មក​បុក​គោយន្ត​ខ្លួន​ពី​ក្រោយ បណ្តាលអោយ​ដួល​បែក​ចិញ្ចើម សន្លប់​ស្តូកស្តឹង ។ ខ្លួន​បាន​លើក​ជនរងគ្រោះ និង​ម៉ូតូ​ដាក់​លើ​គោយន្ត​ដឹក​សំដៅ​មក​ផ្ទះ​ខ្លួន ហើយ​ឆែក​ទូរស័ព្ទ​ហៅ​ប្រពន្ធ​ជនរងគ្រោះ​អោយ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ប្តី​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រោះ​ភ្លាមនោះ មិន​បាន​និយាយ​ហេតុផល​អ្វី​ទេ ។​

​ក្រោយ​ពី​ការស្រាវជ្រាវ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនរ​គ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មិនមែន​ជា​រឿង​ឃាតកម្ម​ឡើយ ហើយ​បាន​យក​គោយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក រងចាំ​ធ្វើ​ការដោះស្រាយ​ជា​ក្រោយ ៕

2014_12_10a 2014_12_10a (1)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment