0

បុរស​ជាន់មីន​ស្គរ​ផ្ទុះ​ដាច់​ជើង ពេល​នាំ​កូន​ទៅ​រក​ឈើ​នៅ​ក្បែរ​ជើងភ្នំ​

បុរស​ជាន់មីន​ស្គរ​ផ្ទុះ​ដាច់​ជើង ពេល​នាំ​កូន​ទៅ​រក​ឈើ​នៅ​ក្បែរ​ជើងភ្នំ​

​ខេត្ត​ឧត្តរមានជ័យ ៖ បុរស​ជាន់មីន​ស្គរ បណ្តាលអោយ​ផ្ទុះ​ដាច់​ជើង​ម្ខាង ពេល​នាំ​កូន​ទៅ​រក​កាប់​ឈើ​ប្រណីត​នៅក្បែរ​ជើងភ្នំ​កាលពី ថ្ងៃទី ០៧ ខែ​ធ្នូ ឆ្នាំ ២០១៤ ម៉ោង​ប្រមាណ​ជា ១១ : ៣០ នាទី​ព្រឹក នៅ​ចំណុច​បង្គោល​សី​ម៉ា​លេខ ១១ ស្ថិតក្នុង​ភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​

​តាម​ការ​អោយ​ដឹង​ពី​លោក សៅ ប៊ុនថេង ហៅ រី ជា​មេភូមិ​ដងទង់ បាន​ប្រាប់ថា បុរស​រងគ្រោះ​មាន​ឈ្មោះ ហ៊ា តួ អាយុ ៤៨ ឆ្នាំ បែក​ប្រអប់ជើង​ខាងស្តាំ រស់នៅ​ភូមិ​កើតហេតុ ។ ចំណែក​មីន​ប្រភេទ​មីន​ស្គរ​សល់​ពី​សម័យ​សង្គ្រាម ។

​លោក​មេភូមិ​បានបញ្ជាក់​ថា ធ្លាប់​ប្រជុំ​ប្រាប់​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​នេះ​ជា​ច្រើន​ដង​មកហើយ ដើម្បី​ការពារ​អាយុជីវិត​ពួកគាត់ កុំអោយ​ចូល​ព្រៃ​រក​ឈើ ដោយសារ​គ្រាប់មីន​មាន​នៅ​សល់​រាយប៉ាយ​ច្រើន កាល​ពី​សមយ័​សង្គ្រាម ហើយ​ក្រុម​កំចាត់​មីន​មិនទាន់​ចូលមក​ដល់​ចំណុច​នេះ​នៅឡើយ​ទេ ។​

​សូម​កងកម្លាំង​ដែល​ឈរជើង​នៅតាម​តំបន់​នេះ ជាពិសេស​កងកម្លាំង​ឈរជើង​ដូចជា ទា​ហ៊ាន​សឹក​រង​ក្រុង​សំរោង នគ​បាល​វរៈ​ព្រំដែន ៩០៥ មេត្តា​ជួយ​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ខ្លះ​ផង  ពីព្រោះ​ពលរដ្ឋ​ខ្លះ គាត់​មិន​បានដឹង​តំបន់​មីន​នេះ​ទេ ៕

2014_12_10a2 2014_12_10a2 (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment