កំពង់ចាម ៖ ករណីឃាតកម្មដ៏គួរឲ្យរន្ធត់ ដោយប្អូនប្រុសបានវាយសម្លាប់បងស្រីឯងបង្កើត នឹងដំបងឫស្សី រហូតដល់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារតែបងស្រីស្តីបន្ទោសបន្តិចបន្តួច ។
ឃាតកម្មដ៏សាហាវនេះ បានកើតឡើង កាលពីសៀលថ្ងៃទី៥ ឆ្នួ ២០១៤ នៅភូមិតាសែន ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម បង្កឡើងដោយឈ្មោះ យ៉ែម ណាត ភេទប្រុស អាយុ៤១ឆ្នាំ បានយកតំបងឬស្សីប្រវែងជាង ១ ម៉ែត្រ វាយសម្លាប់បងស្រីបង្កើត បណ្តាលឲ្យស្លាប់ភ្លាម ដោយគ្រាន់តែបងស្រី ស្តីបន្ទោសបន្តិចបន្តួច ។
ក្រោយពីបើកការស៊ើងអង្កេត សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ និង កសាងសំណុំរឿងបញ្ជូនទៅសាលាតំបូង ដើម្បីផ្ទន្ទាទោសទៅតាមច្បាប់ ៕