0

បុរស​ជនជាតិ​វៀតណាម​ម្នាក់​ចូល​ម៉ាស្សា​ចាប់​រំលោភ​នារី​មិនបាន​សម្រេច​ផ្អើល​ភ្ញៀវ​ទាំង​ព្រឹក​

បុរស​ជនជាតិ​វៀតណាម​ម្នាក់​ចូល​ម៉ាស្សា​ចាប់​រំលោភ​នារី​មិនបាន​សម្រេច​ផ្អើល​ភ្ញៀវ​ទាំង​ព្រឹក​

​បាត់ដំបង ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ចូល​ម៉ាស្សា​ចាប់​រំលោភ​នារី​ម៉ាស្សា​មិនបាន​សម្រេច​ដោយ​នាង​ចេះ​ក្រ​លែងខ្លួន រត់​ចេញ​ក្រៅ​បន្ទប់​ហៅ​សន្តិសុខ​មក​ឃាត់​ផ្អើល​ភ្ញៀវ​ទាំង​ព្រឹក កាលពី​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ក្លឹប​ម៉ាស្សា​ជ័យជំនះ ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្ត​បាត់ដំបង​។​

​លោក ឡា​ច ប្រុស នាយ​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​បានឲ្យដឹងថា ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ឈិន ស្រី​ឡាញ់ ហៅ​អា​យួន អាយុ​២១​ឆ្នាំ របរ​ជា​អ្នក​ម៉ាស្សា​នៅ​ក្លឹប​ជ័យជំនះ រស់នៅ ភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ចំណែក​បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ សុខ ឌឿ​ន ហៅ លី ហ្វុង អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម បច្ចុប្បន្ន​រស់នៅ​ភូមិ ១៣ មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​-​ខេត្ត​បាត់ដំបង ។​

​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ឈិន ស្រី​ឡាញ់ ហៅ អា​យួន បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ព្រឹក​ថ្ងៃកើតហេតុ​ជនសង្ស័យ​ជនជាតិ​វៀតណាម បាន​ទៅ​ម៉ាស្សា​នៅ​កន្លែងកើតហេតុ ពេល​បុរស​នោះ ចូល​បន្ទប់​ម៉ាស្សា​ខ្លួន​បាន​បិត​ភ្លើង​និង​វាំងនន ដើម្បី​ម៉ាស្សា​អោយ​គាត់ ប៉ុន្តែ​ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​បាន​ចាប់​ឱបថើប និង​សើយ​អាវ​ចាប់​ច្របាច់​សុដន់​នាង​ទាំង​សងខាង និង​ចាប់​សម្រាត​ខោ យក​ប្រដាប់ភេ​ទញុល បម្រុង​ដាក់ចូល​ប្រដាប់​ភេទ​ខ្លួន ដើម្បី​រំលោភ តែ​ដោយ​ខ្លួន​រើ​បំរាស់​ប្រដាប់ ភេទ​នោះ​ផ្លាត​ចំពោះ​វិញ រួច​ក៏​គេចខ្លួន​ចេញ​ទៅ​ក្រៅ​បន្ទប់ ហៅ​សន្តិសុខ​ទាន់ ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ។​

​ជនសង្ស័យ​បាន​សារភាព​ដូច​ការចោទប្រកាន់​របស់​នារី​រងគ្រោះ ។​

​លោក ឡា​ច ប្រុស បានបញ្ជាក់​ថា បច្ចុប្បន្ន​បុរស​ជនជាតិ​វៀតណាម​សង្ស័យ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ចាត់ការ​តាម​និ​តិវិ ៕

2014_12_05d

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment