ខេត្តបាត់ដំបង ៖ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងអភិបាលរងខេត្ត និងក្រុមការងារសម្ពោធកន្លែង ហាត់កីឡាសាធារណៈ នៅសួនផ្លូវលេខ ១ ទុកអោយប្រជាជន និងមន្ត្រីរាជការគ្រប់រូបទៅហាត់ប្រាណលំហែកាយ ដើម្បីថែទាំសុខភាពសំរាប់ទ្រទ្រង់ជីវិត ចូលរួមចំណែកកសាងការពារប្រទេសជាតិទៅថ្ងៃមុខនិងទាក់ទងភ្ញៀវទេសចរណ៍ អោយចូលមកលេងក្រុងបាត់ដំបង កាន់តែច្រើនបន្ថែមទៀត ។
ពិធីនោះ ធ្វើឡើង កាលពីម៉ោង ៥ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសួនផ្លូវលេខ ១រប មាត់ស្ទឹងសង្កែ ក្នុងភូមិឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ក្នុងនោះ មានភ្ញៀវជាតិអន្តរជាតិចូលរួមយ៉ាងច្រើនកុះករផងដែរ ៕