0

​នគរបាល​ឆែកឆេរ​ជនជាតិ​ចិន​២​នាក់​រឿង​បន្លំ​ប្រាក់​២៥០​ដុល្លា​រកឃើញ​ថ្នាំ​ញៀន​ម្សៅ​ហេ​រ៉ូ​អ៊ីន​២​កញ្ចប់​ស្មើ ៧,០៧ ក្រាម​

​នគរបាល​ឆែកឆេរ​ជនជាតិ​ចិន​២​នាក់​រឿង​បន្លំ​ប្រាក់​២៥០​ដុល្លា​រកឃើញ​ថ្នាំ​ញៀន​ម្សៅ​ហេ​រ៉ូ​អ៊ីន​២​កញ្ចប់​ស្មើ ៧,០៧ ក្រាម​

​ប៉ៃលិន ៖ កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​ប៉ៃលិន​ស្រាវជ្រាវ ឆែកឆេរ ជនជាតិ​ចិន ២ នាក់ រឿង​បន្លំ​ប្រាក់ ២៥០ ដុល្លា ពី​អាជីវករ​លក់​មាស រកឃើញ​ថ្នាំ​ញៀន​ម្សៅ​ហេ​រ៉ូ​អ៊ីន ២ កញ្ចប់​ស្មើ ៧,០៧ ក្រាម​ នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ត្បូង​ទ​ទឹម ​កាលពី​ម៉ោង​១៩​យប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ ក្នុងភូមិ​អូ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​

​លោក ក្រិច ទៀង នាយរង​ការិយាល័យ​កណ្តាល​យុត្តិធម៌​នៃ​ស្នងការដ្ឋា​ន​នគរបាល ខេត្ដ​ប៉ៃលិន បានអោយដឹង​ថា​ជនជាតិ​ចិន​សង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន ទី​១. ឈ្មោះ Huang Chang Zhong ហួង​ចាង​ស៊ុង អាយុ​៣៦​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ G ៤២៨២៣៣០១ និង​ទី​២. ឈ្មោះ Huang Xiaode ហង​ចាវទ័​រ​អាយុ​៤០​ឆ្នាំ កាន់​លិខិត​លេខ G ៣៧៨៧៥៩២៣ ។​វត្ថុតាង​ដកហូត​បាន​មាន​ថ្នាំញៀន​២​កញ្ចប់​ស្មើ​៧,០៧ ក្រាម​។​

​ ស្ត្រី​អាជីវករ​ដូរ​លុយ​បានអោយដឹងថា ៖ មុនពេល​កើតហេតុ​មាន​ជនជាតិ​ចិន​២​នាក់​បាន​យក​លុយ​បាត ទៅ​ដូរ​យកលុយ​ខ្មែរ នៅផ្ទះ​ដូរ​លុយ​មួយ​កន្លែង នៅ​ផ្សារ​ប៉ៃលិន​។ តែ​ត្រូវបាន​អ្នក​ដូរ​លុយ​ប្រាប់ថា អត់​មាន​លុយ​ខ្មែរ​គ្រប់​ទេ ត្រូវ​គិត​ជា​លុយ​ដុល្លារ​វិញ​។ ក្រោយមក​អ្នក​ដូរ​លុយ​បាន​ហុច​លុយ​ដុល្លារ​ទៅ​ជនជាតិ​ចិន ហើយ​ជនជាតិ​ចិន​បាន​កាន់​លុយ​ដុល្លារ​ក្នុង​ដៃ រួច​និយាយថា គេ​អត់​យក​លុយ​ដុល្លារ​ទេ យក​លុយ​ខ្មែរ​វិញ​។​រួច​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ ខ្លួន​ម្ចាស់​លុយ បាន​រាប់​ឃើញ​បាត់​២៥០​ដុល្លារ ភ្លាម​នោះ​ដេញតាម​ទៅដល់ ផ្ទះសំណាក់ ហើយក៏​បាន​បក​មកប្តឹង​នគរបាល​ឲ្យជួយ​អន្តរាគមន៍​។ ពេល​សមត្ថកិច្ច​ចូល​ទៅ​ផ្ទះសំណាក់ ក៏​បាន​ឃើញ​ជនជាតិ​ចិន​ទាំង​២​នាក់​បាន​បោះ​ថ្នាំញៀន ចូល​ក្នុង​ធុងសំរាម ហើយ​ក៏​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​។

​ជនសង្ស័យ​ទាំង​២​នាក់​ប្រាប់​ សមត្ថកិច្ច​ថា​ថ្នាំញៀន​ទាំង​នេះ​ពួកគេ នាំមក​ពី​ខេត្ត​សៀមរាប ទុក​សំរាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន មិនមែន​សំរាប់​លក់ដូរ​ទេ ។​

​លោក​ នាយ​រង​បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​កំពុង​រៀបចំ​ឯកសារ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​នា​រសៀល​ថ្ងៃ​ទី​២៨​ចាត់ការ​តាម​ផ្លូវច្បាប់ ​៕

2014_11_30a 2014_11_30a (1) 2014_11_30a (2)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment