0

ឈ្មោះ ភ័ក្ត្រ អតីត​កូនប្រសា​រលោក អ៊ី ឈាន និង​ឈ្មោះ សៅ សុខ នៅ​ដឹកឈើ​គ្រញូង​យ៉ាង​គគ្រឹកគគ្រេង​

ឈ្មោះ ភ័ក្ត្រ អតីត​កូនប្រសា​រលោក អ៊ី ឈាន និង​ឈ្មោះ សៅ សុខ នៅ​ដឹកឈើ​គ្រញូង​យ៉ាង​គគ្រឹកគគ្រេង​

​ខេត្ត​ប៉ៃលិន​និង​ខេត្ត​បាត់ដំបង ៖ ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​នៅ​បាន​បន្ត​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន ក្នុង​តំបន់​ឃុំ​តា​តោ​ក ស្រុក​សំឡូត ខេត្ត​បាត់ដំបង ច្រក​ព្រំ​និង​ចំ​ការខ្នោ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នេះ​តាម​ការ​អោយ​ដឹង​ពី​អ្នក​រកស៊ី​ឈើ​ដូចគ្នា កាល​ចុង ខែវិច្ឆិកា ឆ្នាំ ២០១៤ ម​ប្រភព​បាន​អោយដឹងថា ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ឈ្មោះ វិរៈ ឈ្មោះ ជាតិ ដឹកឈើ​ជញ្ជូន​ដោយ​រថយន្ត​កូរ៉េ​ចំណុះ ៥ តោន តាម​ច្រករបៀង​ឃុំ​តា​តោក​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ។ ឈ្មោះ​ភ័ក្ត្រ​(​អតីត​កូនប្រសា​រលោក​អ៊ី​ឈាន​) និង​ឧកញ៉ា​ឈ្មោះ សៅ សុខ ប្រចាំ​ខេត្ត​ប៉ៃលិន​បាន​ដឹក​ឈើ​ជញ្ជូន​តាម​ច្រករបៀង​ឃុំ​តា​តោក​ស្រុក​ សំឡូត​ខេត្ត​បាត់ដំបង យក​មក​ទុក​នៅ​ចំណុច​តំបន់ភ្នំ​ដំបង​សង្កាត់​អូរ​តា​វ៉ៅ​ក្រុងប៉ៃលិន មិនតែប៉ុណ្ណោះ ឈ្មោះ ភ័ក្ត្រ និង​ឧកញ៉ា ឈ្មោះ សៅ សុខ បាន​ចេញ​មុខ​ដឹកឈើ​តាម​ច្រក​ព្រំ និង​ចំ​ការខ្នោ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ផងដែរ ។ ពួគគេ​បាន​ជួល​កម្មករ​ឡើង​លី​ឈើ​គ្រញូង ពី​ប្រទេស​ថៃ ម្តង​២០​ទៅ​៣០​នាក់ ហើយ​កាលពី​ខែតុលា ឆ្នាំ​២០១៤ ពួក​ថៅកែ​ឈើ​គ្រញូង​ក៏បាន​បោកប្រាស់​កម្មករ មិន​អោយ​ថ្លៃ​ឈ្នួល​លីសែង​ផងដែរ រួច​ពួក​កម្មករ​បាន​ប្តឹង​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន អោយ​ជួយ​ចាត់ការ​តែ​រឿង​នេះ ចាត់ទុក​គ្មាន​បាន​ការ​អ្វី​ទាំងអស់ ។​

​ថៅកែ​ឈើ​គ្រញូង​ដែល​នាំ​កម្មករ​ឡើង​រក​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ត្រូវ​បង់​ជូន​សមត្ថកិច្ច​ក្នុង​ម្នាក់​ចំនួន ២០០ ដុល្លា បើ​មាន​កម្មករ​២០​នាក់ ត្រូវ​បង់​៤​ពាន់​ដុល្លា ហើយ​ពេល​ដឹក​ឈើ​ចេញ​មក​ត្រូវ​បង់ប្រាក់​ផ្សេងទៀត​។​
​ចំណែក​លោក ទី សុខា មេបញ្ជាការ​ទំនាក់ទំនង​ព្រំដែន មិន​បង្កា​ប​ករណីនេះ​ទេ បែរជា​ឃុបឃិត​គ្នា​ទៅវិញ ។​

​ក្រុម​រកស៊ី​ឈើ​គ្រញូង​ខុសច្បាប់​ទាំងនេះ មាន​សំណាង​ល្អ​រហូត​ដូច​ឈ្មោះ ភ័ក្ត្រ អតីត​កូនប្រសា​រលោក អ៊ី ឈាន និង​ឈ្មោះ សៅ សុខ នៅ​ដឹកឈើ​គ្រញូង​យ៉ាង​គគ្រឹកគគ្រេង មិនទាន់​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​បាន​ឡើយ ដោយ​ពួកគេ​មាន​ខ្នងបង្អែក​អ្នកធំ ៕

wood_ut (1) wood_ut

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment