0

ជន​សង្គម​ងងឹត​ឈ្មោះ ពៅ បើក​ល្បែងស៊ីសង សង្វៀន​ជល់​មាន់​យ៉ាង​អនាធិបតេយ្យ សង្ស័យ​សមត្ថកិច្ច​បើកដៃ !

ជន​សង្គម​ងងឹត​ឈ្មោះ ពៅ បើក​ល្បែងស៊ីសង សង្វៀន​ជល់​មាន់​យ៉ាង​អនាធិបតេយ្យ សង្ស័យ​សមត្ថកិច្ច​បើកដៃ !

ការដាក់ ចេញ​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​បាន​ធ្វើឲ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ មួយចំនួន​យកចិត្ត​ទុក ដាក់​អនុវត្តន៍​ឲ្យបាន​ដិត ដល់​ដើម្បី រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ធ្វើឲ្យ​ប្រជាពល រដ្ឋ​អាច​រស់នៅ និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ភាពសុខសាន្ត ។ ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​តាម​មូលដ្ឋាន​មួយចំនួន​មិន​យកចិត្តទុកដាក់​អនុ វត្ត​ន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដោយ​គ្មាន​ការយកចិត្តទុកដាក់​ទេ ហើយ​បែរជា​បណ្តោយ ឲ្យ​បទល្មើស​កើតឡើង យ៉ាង​ពេញ បន្ទុក​ដូចជា ករណី​ចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​នាំ​ឲ្យ​ប៉ះ ពាល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ មាន​ការភ័យខ្លាច​យ៉ាងខ្លាំង ហើយ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ទាំង​៩​ចំណុច មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការរក្សា សន្តិសុខ សង្គម តាមរយៈ​ការលុបបំបាត់ បទល្មើស​ផ្សេងៗ ដូច​ជា​ល្បែងស៊ីសង គ្រឿងញៀន និង​អំពើ ពាលា អាវាសែ​ជាដើម ។​

​ជាក់សែ្តង​មាន​សេចក្តី រាយការណ៍​មក​ថា​ការអប់រំ​ពលរដ្ឋ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ម្តេច​កើត​បើ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ជា​អ្នក​កាង​ល្បែង​ជល់​មាន់​និ ង​គ្រឿងញៀន ។ ល្បែង​ជល់​មាន់​គ្រឿងញៀន ដែល​មាន​ទីតាំង​ធំ​នៅ​ចំណុច​ចំការ​មួយកន្លែង​ទល់មុខ​មន្ទីរ​ឧស្សាហកម្ម ខេត្ត​ព្រះសីហនុ ដែល​ម្ចាស់​ជា​ជន​សង្គម​ងងឹត ឈ្មោះ ពៅ ស្ថិតក្នុង​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ ។​

​ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​ដោយសារ​មុខរបរ​បង្កើត​ល្បែងស៊ីសង​ជល់​មាន់ ​គ្រឿង អាច​រក​ចំណូល បាន​រហូត​ដល់​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ខែ ទើប​មេ​ឈ្មួញ​ទុច្ចរិត​ប្រើ​ប្រា ស់​ទឹកលុយ​ដើម្បី​ទប់ ស្កាត់ មិន​ឲ្យ​រដ្ឋអំណាច ឬ​សមត្ថកិច្ច​លូកដៃ​ចុះ​បង្ក្រាប​ដូច​ពេល​មុន​ឡើយ ។ គ្រាន់​តែ​សម្រាប់​ចៅហ្វាយខេត្ត គឺ​គេ​ហ៊ាន​ចំណាយ ដល់​ទៅ​បួន​ខ្ទោះ ធំ​ឯណោះ​នៅ​មាន​នគរបាល​និង​កងរាជអាវុធហត្ថ​រួមទាំង​តុលាការ​ផង គឺ​អាច​ចំណាយ​អស់​ត្រឹម ២០ ម៉ឺន​ដុល្លារ ទើប​ល្បែងស៊ីសង​ដុះ​ស្លែ​មួយ​នេះ​នៅ​អាច​បន្ត​លេង​ដោយ​សេរី​បាន ។​

​ល្បែងស៊ីសង​នៅ​ខេត្ត​ព្រះសីហនុ​ដែ ល​បង្កើត​កន្លែង ភ្នាល់​ដូច​ការិយាល័យ​ទៅ​ហើយ​នោះ​គ្មាន អ្វី​ជា​អាថ៌កំបាំង​សម្រាប់​បិទបាំង​ភ្នែក​សមត្ថកិច្ច​នគរ បាល​ក្រោម​អំណាច​លោកស្នងការ​ស៊ា​ង​កុសល ទៀត​បាន នោះទេ ប្រសិនបើ​គ្មាន​ការឃុបឃិត​ដើម្បី​តែ​ផលប្រយោជន៍ ។ ប្រសិនបើ​ក្រោម​អំណាច លោក​ចៅហ្វាយខេត្ត​ឈិត​សុខុម​មិន​បាន​សើម​មាត់​ក៏​មិន​អាច​ឲ្យ​ដំណើ រការ ល្បែងស៊ីសង ប្រព្រឹត្តិ​ទៅ​បាន​ដោយ​រលូន​ដូច សព្វ​ថ្ងៃនេះ​ដែរ ។ ពិតណាស់ថា គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព គឺ​តម្រូវ​ឲ្យ​បំបាត់ល្បែង ស៊ីសង​គ្រប់​ប្រភេទ ព្រោះ​ល្បែងស៊ីសង​ជា​ប្រភព​នៃ​ការបង្កឲ្យ​មាន​ករណី​ចោរកម្ម លួច ឆក់ ប្លន់  ប្រដាប់អាវុធ​ថែមទៀត​ផង ។  ចុះបើ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ ភាព​ដែល​កំណត់​ដោយ​ក្រសួង មហាផ្ទៃ​ត្រូវបាន​អាជ្ញា ធរ​ខេត្ត​ក្រោម​អំណាច លោកឈិត​សុខុមមាន​តួនាទី​ពិសេ​ស​ជា​គណៈ​បញ្ជាកា​រឯក ភាព​ខេត្ត​បិទ ភ្នែក​ធ្វើ​មិនឃើញ​បទល្មើស​ប្រឆាំង​ទៅនឹង​គោលនយោបាយ របស់​ប្រមុខ រាជរដ្ឋាភិបាល ដើម្បី​តែ​ផល ប្រយោជន៍​ទៅហើយនោះ សួរថា ប្រសិទ្ធិភាព​នៃ​គោលនយោបាយ​៩ ចំណុច ដើម្បី​ធានា​ដល់​ភូមិ .​ឃុំ មាន​សុវត្ថិភាព​មានន័យ​អ្វី​ទៅ ។​

​ក្រោម​ផ្លាក​យីហោ​ល្បែងស៊ីសង​ជល់​មាន់​និង​គ្រឿង ញៀន​នៅ​ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញ អ្នករត់​ការបង់ប្រាក់​ឲ្យ​អ្នក កាសែត​តូច​-​ធំ មិនឲ្យ​ធ្វើ​ការចេញ​ផ្សាយបាន ដែល​មាន​មេ​វង់​ឈ្មោះ​ពៅ ។ ជនល្មើស​បាន​ប្រមូ ល​ផ្តុំគ្នា​លេង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ ព្រះសីហនុ​។​។ បើ​លោក ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ ពិត ជា​អសមត្ថភាព​ក្នុង​ការវែកមុខ​មេ​ល្បែងស៊ីសង ឈ្មោះ ពៅ​ដុះ​ស្លែ​បាន​នោះទេ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​គួរតែ​លាលែង ចេញ​តំណែង ទើប​ជា​ការល្អប្រពៃ សំរាប់​សេចក្តីសុខ​ដល់​អ្នកស្រុក​ខេត្ត​ព្រះសីហនុ​ទាំងមូល ៕

gambling_prasihanuk

Filed in: ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment