ខេត្តរតនគិរី ៖ មានឧកញ៉ាម្នាក់ឈ្មោះរដ្ឋ សុខន បាននិងកំពុងធ្វើផ្លូវដាក់គ្រឿងចក្រ សង់រោងចក្រកែ ច្នៃ ឈើគ្រប់ប្រភេទ នៅតំបន់ព្រះរាជក្រឹត្យ និង អនុក្រឹត្យក្នុងដែនជម្រុកសត្វព្រៃ លំផាត់ ដែលមានចំនួនដី ៩០០០ ហិកតា ស្ថិតនៅឃុំសេដា ស្រុកលំផាត់ និងឃុំបរខាំ ស្រុអូរយ៉ាដាវ នៅពេលថ្មីៗនេះ។
ប្រភពពត៌មានពីស្រុក លំផាត់ បានអោយដឹងការពីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ គឺមានឧកញ៉ា ម្នាក់ ឈ្មោះ រដ្ឋ សុខន កូនកាត់វៀតណាម និយាយខ្មែរមិនសូវច្បាស់ មានតួនាទីជាប្រធាន សហព័ន្ធកីឡា អូឡាំពេជ្យ ធ្លាប់រត់ស ជ ណ ដីសម្បទានសេដ្ឋកិច្ច និងស ជ ណ រ៉ែក្នុងដីពីស្តីការគណៈ រដ្ឋមន្ត្រីដើម្បីយក ស.ជ.ណ នេះអោយឈ្មួញវិនិយោគបន្ត ដូចជានៅស្រុកអូរយ៉ាដាវ ហើយពេលថ្មីនេះ ឧកញ៉ារដ្ឋ សុខន បានរត់ដីស.ជ.ណ នៅក្នុងដែនជម្រុកសត្វព្រៃលំផាត់ ហើយបានធ្វើផ្លូវចូលទៅ ក្រុមហ៊ុនបង្កើតរោងចក្រ អារឈើមានម៉ាស៊ីនរ៉ៃពី ១០-១៥ ខ្សែ ហើយគ្រឿងចក្រសំរាប់ឈួសឆាយ កាប់បំផ្លាញព្រៃឈើ ដែនជម្រុក សត្វព្រៃយ៉ាងអាណាធិតេយ្យ គ្មានសមត្ថកិច្ចជំនាញណាធ្វើការបង្ក្រាប និងទប់ស្កាត់នោះទេ ដោយលោក ឧកញ៉ាមានខ្នងបង្អែក នៅខេត្តរតនគិរី។
នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នេះលោកឧកញ៉ា រដ្ឋ សុខន បានទូរស័ព្ទប្រាប់សន្តិសុខរោងចក្រថា អោយអ្នក សារពត៌ មានសួរទៅចៅហ្វាយខេត្តទៅ។លោកកគង់ ស្រ៊ុន អភិបាលស្រុកលំផាត់ ធ្លាប់មានប្រសាសន៍ថា ចំពោះដី ៩០០០ហិកតា នៅដីដែនជម្រុកសត្វព្រៃលំផាត់នោះ លោកមិនអាចទប់ស្កាត់បានទេ ព្រោះផុតពី សមត្ថភាពរបស់លោក ដោយលោកបន្តទៀតថា ចំពោះឧកញ៉ារដ្ឋ សុខន ដាក់ម៉ាស៊ីអារឈើទាំងនោះ មិន ទាន់មានច្បាប់គ្រប់គ្រាន់នោះទេ។
គួរបញ្ជាក់ថាជុំវិញការសុំដី អាជ្ញាប័ណ្ណទៅទីស្តីការគណៈរដ្ឋមន្ត្រីនោះ គឺឧកញ៉ាច្រើនតែដាក់ដីព្រៃរិចរល់ ដីហិល សុំស្តារដីធ្វើកសិកម្ម ប៉ុន្តែផ្ទុយទៅវិញប្រភេទព្រៃស្រោ តំបន់ព្រះរាជក្រិត្យ និង អនុក្រិត្យ ហើយសុទ្ធ ជាប្រភេទឈើប្រណិត។ ហើយស.ជ.ណ ដែលចេញអោយឧកញ៉ារូបនោះ កសាង សាលារៀន មណ្ឌល សុខភាព ផ្លូវថ្នល់ ទីផ្សារ វត្តអារាម ប៉ុន្តែធាតុពិតឧកញ៉ារដ្ឋ សុខន ដាក់ម៉ាស៊ីរ៉ៃអារទៅវិញ ដោយពុំអនុវត្តន៍ ដូចបញ្ជា ស.ជ.ណ នោះទេ នេះជាទង្វើផ្ទុយពីបទបញ្ជារបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនវិនិយោគ នៅខេត្តរតនគិរី មានចំនួន៣៧ក្រុមហ៊ុន ដែលមានស.ជ.ណ ហើយក្រុមហ៊ុនទាំងនោះភាគច្រើន ក៏មិនខុសពីក្រុមហ៊ុនឧកញ៉ារដ្ឋ សុខន នោះដែរ កាប់បំផ្លាញឈើ ប្រណិតអស់ពីព្រៃហើយប្រគល់ដីអោយរដ្ឋវិញ៕