0

ប្រកួត​កីឡា​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​គយ​កម្ពុជា​និង​គយ​ប្រទេស​ថៃ ក្នុង​ទំនាក់ទំនង​ល្អ​ដើម្បី​រក​ចំណូល​ពន្ធ​ជូន​រដ្ឋ​ ​

ប្រកួត​កីឡា​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​គយ​កម្ពុជា​និង​គយ​ប្រទេស​ថៃ ក្នុង​ទំនាក់ទំនង​ល្អ​ដើម្បី​រក​ចំណូល​ពន្ធ​ជូន​រដ្ឋ​	​

​ខេត្ត​ប៉ៃលិន ៖ ប្រកួត​កីឡា​បាល់ទាត់​មិត្តភាព​អន្តរជាតិ រវាង​គយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​(​កម្ពុជា​) និង​គយ​ខេត្ត​ច័ន្ទបូរី (​ប្រទេស​ថៃ​) ខាង​កីឡា​កម្ពុជា​ឈ្នះ​កីឡា​ថៃ ៣ ទល់​និង ១ ដែល​ពានរង្វាន់​ឆ្នាំ​៣០១៤ បាន​ទៅ​លើ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា​ឆ្នាំ​២០១៤ នៅ​ទីស្នាក់ការ​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ។​

​ទីស្នាក់ការ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន មាន​ទីធ្លា​ធំ​ល្វឹងល្វើយ​និង​មាន​ដំណាំ​ហូប​ផ្លែ ការចិញ្ចឹម​សត្វ​គ្រប់​ប្រភេទ ដែល​ជា​សិល្បៈ​សំរាប់​ទាក់ទង​អ្នកវិនិយោគ​    ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ជាពិសេស​ភ្ញៀវ​ប្រទេស​ថៃ ដែល​មន្ទីរ​ទាំងអស់​នៅ​ខេត្ត​ប៉ៃលិន​មិនទាន់​អាច​ធ្វើបាន ។​

​លោក អ៊ុក វណ្ណ​ច័ន្ទ ប្រធាន​ទីស្នាក់ការ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន បានអោយដឹងថា ក្នុងឱកាស​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​អន្តរជាតិ រវាង​គយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន (​កម្ពុជា​) និង​គយ​ខេត្ត​ច័ន្ទបូរី (​ប្រទេស​ថៃ​) កម្លាំង​គយ និង​រដ្ឋាករ​ខេត្ត​ចាន់​បូរី​បាន​នាំ​ថ្នាំពេទ្យ និង​សម្ភារៈ​សិក្សា និង​ថវិកា​មួយចំនួន​មក​ចែក​ជួន​សិស្សានុសិស្ស លោក​គ្រួ​អ្នក​គ្រួ ប្រមាណ​ជិត​២៥០​នាក់ ។ ជា​រៀងរាល់ឆ្នាំ រូប​លោក​តែង​ធ្វើ​ទំនាក់ទំនង​ល្អ​ជាមួយ​គយ​ប្រទេស​ថៃ ដើម្បី​ជួយ​សម្រួល​ការងារ​ទំនិញ​ចេញ​ចូល អោយ​ប្រជាពលរដ្ឋ​រកស៊ី​ប្រកប​របរ​ចិញ្ចឹមជីវិត​បាន​ស្រួល មិនតែប៉ុណ្ណោះ បាន​ប្រប្រ​មូល​ពន្ធ​ជូន​រដ្ឋ​បាន​ច្រើន​ជាង​ឆ្នាំមុន​កើនឡើង​ជា​លំដាប់ ។ ពីមុន​តម្រូវការ​ពន្ធ​១​ត្រីមាស​៤៥០​លាន​រៀល ប្រមូល​មិនបាន តែ​ពេល​រាជរដ្ឋាភិបាល​មាន​កំណែទម្រង់​ការប្រមូល​ពន្ធ​បាន​៣៩៩០​លាន​រៀល ក្នុង​១​ត្រីមាស នេះ​ដោយសារ​បងប្អូន​អាជីវករ​គាត់​យល់​ដឹង​ពី​ការ​បង់ពន្ធដារ​ចូល​រដ្ឋ ។​

​ លោក អ៊ុក វណ្ណ​ច័ន្ទ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន បាន​បន្តថា កម្លាំង​គយ​និង​រដ្ឋាករ​សាខា ខេត្ត​ចាន់​បូរី​ប្រទេស​ថៃ ដែល​មាន​លោក ផុង​ថេប ផួ​សាប់ (Pongthap Bousub) ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ដែល​ទើបបាន​ផ្លាស់​មក​កាន់​តំណែង​ថ្មី បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ដឹកនាំ​គយ​ចំនួន​៤៥​នាក់ បាន​មក​ចូលរួម​ប្រកួត​កីឡា​បាល់ទាត់​ជា​មិត្តភាព​រវាង​កម្លាំង​គយ​កម្ពុជា ដើម្បី​រឹតចំណង​សាមគ្គីភាព បន្ត​កិច្ចសហប្រតិបត្តិកា​ររ​វាង​ច្រកទ្វារ​អន្តរជាតិ​ច្រក​តំបន់​នៅ​តាម​ ព្រំដែន​កម្ពុជា ថៃ ។ ការប្រកួត​កីឡា​នេះ មិនមែន​ជា​ការប្រកួត​ជ្រើសរើស​យក​ទៅ​ប្រកួត​ថ្នាក់ជាតិ ឬ​ថ្នាក់​អន្តរជាតិ​ឡើយ គឺ​គ្រាន់តែ​ប្រកួត​ជា​មិត្តភាព​ទេ ។​

​លោក ផុង​ថេប ផួ​សាប់ (Pongthap Bousub) បាន​មាន​ប្រសា​ស​ន៏​ថា កម្លាំង​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ចាន់​បូរី បាន​មក​រឹតចំណង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​២ ។ ពិសេស​គឺ​ការប្រកួត​កីឡា​បាត់​ទាត់​មិត្តភាព​នេះ គឺ​ដើម្បី​ស្គាល់​គ្នា​និង​ពង្រឹងពង្រីក​បន្ត​កិច្ចសហប្រតិបត្តិការ រវាង​ច្រកទ្វារ​អន្តរជាតិ​និង​ច្រតំ​បន់​នៅ​ជាប់​ព្រំដែន​ក្នុង​ខេត្ត​ បន្ទាយមានជ័យ ខេត្ត​បាត់ដំបង​ ​ខេត្ត​ពោធិសាត់​ និង​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ។ លោក​បាន​បញ្ជាក់ថា កីឡាករ​គយ​កម្ពុជា​បាន​​ទទួល​ជ័យលាភី​ឈ្នះ ៣ ទល់ ១ លើ​កម្លាំង​គយ​ថៃ ។ ទោះបីយ៉ាងណា គឺជា​ការ​សមគ្គីភាព​ទំនាក់ទំន​ង​ល្អ ជាមួយគ្នា​តែ​ប៉ុណ្ណោះ​។​

​ លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏ ក្រោយ​ពី​ការប្រកួត​បាត់​ទាត់​ត្រូវបាន​បញ្ចប់​នោះ គឺ​កម្លាំង​សាខាគយ​កម្ពុជា​បានឈ្នះ​៣​ទល់​១​ទទួល​ជ័យលាភី​ពានរង្វាន់​ពី​ ប្រទេស​ថៃ ។ លោក កើត សុធា បាន​បន្តថា ការប្រកួត​កីឡា​បាល់ទាត់​នេះ គឺជា​ការប្រកួត​មិត្តភាព រវាង​កម្លាំង​សាខាគយ​ខេត្ត​ចាន់​បូរី ដើម្បី​ពង្រឹង​ពង្រីក​សាមគ្គីភាព​និបន្ត កិច្ចសហប្រតិបត្តិការ​រវាង​ច្រក​អន្តរៈជាតិ​និង​ច្រក​តំបន់​ជាប់​ព្រំដែន​ កម្ពុជា​-​ថៃ (​មាន​ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​ពោធិសាត់​) ។​

​ចុងក្រោយ គឺ​បាន​ចូលរួម​ហូប​អាហារ​សាមគ្គី និង​មាន​ការ​រាំ​លេង​កំសាន្ត​ជាមួយ​គ្នា​ផង​ដែរ ៕

2014_11_26a (3) Jpeg 2014_11_26a (1) 2014_11_26a

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment