0

នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​លក់ ចែកចាយ ថ្នាំញៀន និង​ដកហូត​ថ្នាំញៀន​៥២​កូន​ថង់​

នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​លក់ ចែកចាយ ថ្នាំញៀន និង​ដកហូត​ថ្នាំញៀន​៥២​កូន​ថង់​

ខេត្ត​បន្ទាយមានជ័យ ៖ នគរបាល​ក្រុង​ប៉ោយ​ប៉ែត ធ្វើ​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ៤ នាក់​លក់​ចែកចាយ​ថ្នាំញៀន និង​ដកហូត​ថ្នាំញៀន​ម៉ា​ទឺកកក ៥២ កូន​ថង់ ជា​បន្តបន្ទាប់ កាលពី វេលា ម៉ោង​១​និង​៣០ នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវលំ ទល់មុខ សណ្ឋាគារ​យីហោ​good luck ស្ថិត​នៅ​ភួមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​
​    ​
​លោក​វ​សេនីយ៍​ត្រី អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងថា​៖ ជនសង្ស័យ​ទាំង​៤​នាក់​មាន​១,​ឈ្មោះ មួយ ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ប្រប​ក​មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពុងស្វាយ​ក្រុង​សិរីសោភ័ណ ជន​ជា​មេខ្លោង​លក់​ចែកចាយ​ថ្នាំញៀន​ហើយ​ក​ជួល​បន្ទប់​សណ្ឋាគារ​យីហោ​good luck ស្នាក់ នៅក្នុង​ការធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ២,​ស៊ុន ណារិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ប្រកប​មុខរបរ​មិន​ពិតប្រាកដ   រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពុង ស្វាយ ក្រុង​សិរីសោភ័ណ ៣,​ស្រ៊ន់​លី​ហ៊​ន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​៤,​ឈ្មោះ ភិន ជួយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ ប៉ោយ​ប៉ែត សង្កាត់​ប៉ោយប៉ែត ។​វត្ថុតាង​ង​ដកហូត​បាន​មាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៥២​កូន​ថង់​ស្មើ និង​១៤,៥​ក្រាម​។
​    ​
​លោក​វ​សេនីយ៍​ត្រី អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងថា​៖ សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ធ្វើ​ឡើង​នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ ល្បាត​ហើយ​ឃើញ​ពួក​គេ​ធ្វើ​សកម្មភាព​មុនដំបូង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ដកហូត​បាន ថ្នាំញៀន​ចំនួន​៥១​កូន​ថង់​តូច ។ បន្ទាប់មក​ក៏​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​មាន​ការសម្របសម្រួល​កា​រងារ​បង្ក្រាប​ពី​លោក ផាន់ វណ្ណ​រ័ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បានអនុញ្ញាត​ឱ្យ​ចុះ​ទៅ​ឆែកឆេរ​ក្នុង​បន្ទប់​សណ្ឋាគារ​good luck លេខ​១០២ ដែល​ឈ្មោះ មួយ ធី ជួល​ស្នាក់នៅ ក្នុងនោះ​បាន​រកឃើញ​ថ្នាំ​ញៀន​១​កូន​ថង់ បន្ថែមទៀត និង​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង រួម​និង​សម្ភារៈ​ឧបករណ៍ ប្រើប្រាស់​មួយចំនួន​ទៀត​ផង ។

​បន្ទាប់​មក​សមត្ថកិច្ច​ក៏​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ទៀត​ផង​ដែរ​។​ជុំវិញ​ដែល សណ្ឋាគារ​យីហោ​good luck ជួល​បន្ទប់​ឱ្យ​ជនសង្ស័យ​ស្នាក់ នៅ​រហូតដល់​១​ខែ​ក្នុង​ការធ្វើ សកម្មភាព​លក់​ចែកចាយ​ថ្នាំញៀន​នៅ​ទីនោះ គេ​ពុំ​ទាន់​ដឹងថា សមត្ថកិច្ច​និង​វិធានការ​ទៅ និង​ម្ចាស់​សណ្ឋាគារ​យ៉ាង​ណា​នោះទេ ។ ជនសង្ស័យ​ទាំង​៤​នាក់​រួម​ទាំង​វត្ថុតាង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​នា​រសៀល​ថ្ងៃទី​២៥​ខែ​ឆ្នាំ​ដដែល​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

g5 (1) g5

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment