បាត់ដំបង ៖ ប្រកាសបើកការដ្ឋានស្ថាបនាផ្លូវភ្លោះ លេខ ១៥៣ ប្រវែង ១៧០០ ម៉ែត្រ ភ្ជាប់ពីផ្លូវលេខ ៤ ក្រុងបាត់ដំបង ដល់រង្វង់មូលនាងរំសាយសក់ផ្លូវជាតិលេខ ៥៧ និងដាក់អំពូលភ្លើង ២៦ ដើមផងដែរ ក្រោមអធិតីភាព លោក ច័ន្ទ សុផល អភិបាល ខេត្តបាត់ដំបង កាលរសៀលថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៤ ក្នុងភូមិសាស្ត្រសង្កាត់ទួលតាឯក និងសង្កាត់វត្តគរ ក្រុងបាត់ដំបង ។
លោកសៀងឯមវូនស្ហីអភិបាលក្រុងបាត់ដំបង បានអោយដឹងថា រដ្ឋបាលក្រុងបាត់ដំបង បានសម្រេចកាងារប្រចាំឆ្នាំ ការងារសារធារណៈ និងដឹកជញ្ជូន បានចូលរួមអនុវត្តន៍ ៖ ស្តារប្រឡាយ៣ខ្សែប្រវែង១៦១៩ម៉ែត្រ នៅសង្កាត់ព្រែកព្រះស្តេច ផ្លួវលេខ៧១៥ ផ្លូវលេខ៧១៧ ផ្លូវលេខ៣០៥ រួចរាល់ជាស្ថាពរ ។ ស្ថាបនាផ្លូវដី ១ ខ្សែប្រវែង ១០៧១ ម៉ែត្រ នៅសង្កាត់ព្រែកព្រះស្តេច ផ្លូវលេខ៧១៧ រួចរាល់ជាស្ថាពរ ។ ស្តារប្រឡាយ ៣ ខ្សែប្រវែង១០៥០ម៉ែត្រ និងដាក់លូមុខកាត់១០០លូ ប្រវែង៣១៨ម៉ែត្រ នៅសង្កាត់រតនៈ ផ្លួវលេខ៦១៨ ផ្លូវលេខ៦១៥ ផ្លូវលេខ២១០ រួចរាល់ជាស្ថាពរ ។ ស្ថាបនាលូ ៣ ខ្សែ មុខកាត់១០០លូប្រវែង១១០០ម៉ែត្រ នៅសង្កាត់រតនៈ ផ្លួវលេខ៦១៧ ផ្លូវលេខ២១២ ផ្លូវលេខ៦១៣ រួចរាល់ជាស្ថាពរ ។ ស្ថាបនាលូ១ខ្សែមុខកាត់១០០លូ ប្រវែង៩០០ម៉ែត្រនៅសង្កាត់ទួលតាឯក ផ្លួវលេខ៤០៩ រួចរាល់ជាស្ថាពរ ។ ស្ថាបនាផ្លូវក្រាលគ្រួសក្រហម ១ ខ្សែ ប្រវែង១៦០០ម៉ែត្រនៅ សង្កាត់ទួលតាឯក ផ្លួវលេខ ៤០៣ រួចរាល់ជាស្ថាពរ ។ ស្ថាបនាលូមុខកាត់៦០លូ ប្រវែង៨៤ម៉ែត្រ នៅសង្កាត់អូរចារ រួចរាល់ជាស្ថាពរ ។ ស្ថាបនាលូមុខកាត់៦០ លូ ប្រវែង៧៦ម៉ែត្រ នៅផ្លូវលេខ១កន្លះ សង្កាត់ស្វាយប៉ោ រួចរាល់ជាស្ថាពរ ។ ស្ថាបនាផ្លូវចាក់បេតុងប្រវែង៤៥០ម៉ែត្រ ទទឹង៧,៥ម៉ែត្រនៅសង្កាត់ទួលតាឯក រួចរាល់ជាស្ថាពរ ។ ស្ថាបនាពង្រីកបន្ថែមផ្លូវក្រាលកៅស៊ូ លេខ៥១៥ ប្រវែង១៩៥០ម៉ែត្រ និងស្តាប្រឡាយមេ ប្រវែង៣៧៥០ម៉ែត្រ ប្រឡាយរងប្រវែង៤០០ម៉ែត្រ នៅសង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់ក្តុលដូនទាវ កំពុងអនុវត្តន៍ ។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានថ្លែងថា ការសាងសង់ផ្លូវភ្លោះនេះ ដើម្បីអោយបងប្អូនធ្វើដំណើរងាយស្រួល មិនជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយយថាហេតុ និងមានដាក់ភ្លើងបំភ្លឺ អោយបងប្អូនធ្វើចរាចរណ៍ពេលយប់ គេចផុតពីការគ្រោះថ្នាក់ចរាចរណ៍ផង និងគេចពីមនុស្សអាក្រក់ធ្វើបានផងដែរ ។ ដូច្នេះប្រសិនបើមានការងារប៉ះពាល់ដើមឈើ ឬដំណាំតិចតួច សូមបងប្អូនអធ្យាស្រ័យដល់ក្រុមការងារចុះអនុវត្តន៍ផង ពួកគាត់ចុះធ្វើការងារនេះ គឺដើម្បីប្រយោជន៍បងប្អូន និងសង្គមជាតិទាំងមូល ៕