ប៉ោយប៉ែត ៖ ក្រុមទាក់ឆ្កែ (សន្តិសុខភូមិ) របស់ប្រជាពលរដ្ឋចំនួន ២ នាក់ យកទៅលក់ធ្វើគ្រឿងក្លែម ត្រូវកំលាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយយោធាសឹករងក្រុងឃាត់ខ្លួន កាលពីវេលាម៉ោង១២និង១៥នាទី យប់ថ្ងទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅតាមផ្លូវលំ ជិតយោធាសឹករង ក្រុង, ឋិតក្នុងភូមិចាន់គិរី, សង្កាត់ផ្សារកណ្ដាល, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា បុរសសង្ស័យទាំង ២ នាក់ ដែលឃាត់ខ្លួន ១,មានឈ្មោះ ជឹម ចំរើន អាយុ ២៣ ឆ្នាំនិង ទី២, ប៉ិន បញ្ញា អាយុ២១ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលស្ពាន ១,សង្កាត់ក្រុប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ វត្ថុតាងដែលដកហូត បានមានការ៉ុងឈើប្រវែង២ម៉ែត្រ១ ដើម មានដែកភ្ជាប់ជាមួយខ្សែហ្វ្រាំង ។
ក្រុមសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានដើរទាក់ឆ្កែ អ្នកស្រុកចំនួន ៦ ដងមកហើយ តែលើកចុងក្រោយនេះ មិនទាន់បានឆ្កែផងត្រូវសមត្ថកិច្ចចាប់ល្មម ។
សមត្ថកិច្ចប៉ោយប៉ែតបានបញ្ជាក់ថា អ្នកស្រុកចិញ្ចឹមសត្វឆ្កែទុក អោយការពារផ្ទះពេលមានមនុស្សចំលែកចូលផ្ទះ ឬចោរលួចចោរប្លន់ជាដើមត្រូវបានជនសង្យ័យទាំង ២ នាក់ ជំនាញដើរទាក់សត្វឆ្កែស្ទើរអស់ពីភូមិ ។ ពេលកំលាំងនគរបាលប៉ុស្តិ៍ ចុះប្រត្តិបតិការពេលយប់ និងកំលាំងយោធាសឹករងក្រុង ប្រទះជនសង្ស័យទាំង ២ នាក់កំពង់ជិះម៉ូតូ ម៉ាកសង់ពណ៏ខ្មៅសេរី ឆ្នាំ២០០៣ ពាក់ស្លាកភ្នំពេញ1a.0458១ គ្រឿង ការ៉ុអង្ករ និងឈើច្រងេងច្រង៉ាង មានការសង្យ័យធ្វើការឆែកឆេរ រកឃើញវត្ថុតាងដូចជាខ្សែហ្វ្រាំងកង់ សំរាប់ធ្វើជាអន្ទាក់ទាក់ឆ្កែ ភ្ជាប់ជាមួយដងឈើ១តែម្តង ។
បច្ចុប្បន្នជន សង្យ័យទាំង ២ នាក់ និងវត្ថុតាងត្រូវកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋនានគរបាលខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕