0

អគ្គិភ័យ លេប​ត្របាក់ តូប​ផ្សារ​ចាស់ ជាង​៨០​ភាគរយ

អគ្គិភ័យ លេប​ត្របាក់ តូប​ផ្សារ​ចាស់ ជាង​៨០​ភាគរយ

​ភ្នំពេញ  ៖ កាលពី​ព្រឹក ព្រលឹម​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា ឆ្នាំ​២០១៤ អគ្គិភ័យ បាន​ឆាបឆេះ ផ្សារ​ចាស់​យ៉ាង​សន្ធោរ​សន្ធៅ ដែល​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំណែក​ក្រុម អាជីវករ បាន​ភ័យ ស្លន់ស្លោរ រត់​ឆ្លេរ​ឆ្លា​យ៉ាង​តក់ស្លុត  ។​

​តាម​ការ​ឲ្យដឹង​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ បានឲ្យដឹងថា ពីដំបូង អគ្គិភ័យ បាន​ឆាបឆេះ ចេញពី​តូប​ប៉ែក​ខាងកើត​ជាប់​ផ្លូវធំ រួច​ហើយ​ភ្លើង​បាន​រីក​រាល ដា​ល ទៅកាន់ តូប ផ្សេងៗ​ទៀត ក្លាយទៅជា​អណ្ដាតភ្លើង​ក្រហម ឆ្អិនឆ្អៅ​យ៉ាង សន្ធោសន្ធៅ​នៅក្នុង​ផ្សារ ។

​ចំពោះ​គ្រោះ​អគ្គិភ័យ​ខាងលើនេះ អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ពី មូលហេតុ ពិតប្រាកដ​និង ទំហំ​នៃ​ការខូចខាត​នៅឡើយ​ទេ ដោយ​ស្ថិត ក្រោម​ការស្រាវជ្រាវ​និង​សួរនាំ​នៅ​ឡើយ ។​

​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ មិន​បាន​ធ្វើឱ្យ​បាត់បង់ ជីវិត​របស់​ប្រជាពលរដ្ឋ ណា​ម្នាក់​នោះឡើយ ហើយ​ការវាយតម្លៃ​ចុងក្រោយ នៃ​ការខូចខាត បាន​កើន​ឡើង​ជាង ៨០ ភាគរយ ។​

​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​ជូន​ជនរងគ្រោះ មិន​ទាន់​បញ្ជាក់​ពី ដំណោះស្រាយ​យ៉ាងណា​នោះ ទេ ហើយ​ក៏​ត្រូវ​រង់ចាំ​គោលការណ៍ ពី​ថ្នាក់ដឹកនាំ​ជាមុនសិន​ដែរ ។​

​គួរបញ្ជាក់​ថា តូប​ទាំងអស់​នៅក្នុង ផ្សារ មាន​ចំនួន ៩១៤ តូប ។​

​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​អំពាវនាវ​ឲ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​ករណី​អគ្គិភ័យ ដែល​អាច​បង្ក​មហន្តរាយ បំផ្លាញ​ទ្រព្យសម្បត្តិ ជាពិសេស ពេល​រដូវ​ធ្លាក់​ខ្យល់​ ដូច្នេះ ​នៅតាម​ផ្ទះ​និង កន្លែង អាជីវកម្ម​ផ្សេង  ត្រូវមាន​បំពង់​ពន្លត់​អគ្គិភ័យ ដើម្បី​សម្រាប់​សង្គ្រោះ​ដោយ​ខ្លួនឯង ទម្រាំ​រថយន្ដ​ពន្លត់​អគ្គិភ័យ​មកជួយ​អន្តរាគមន៍ ៕

market_chas market_chas (1)

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment