0

​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវ​ឃាតក​បាញ់សម្លាប់ ខណៈ​ពេល​ចុះ​ទិញ​ផ្លែឈើ​

​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវ​ឃាតក​បាញ់សម្លាប់ ខណៈ​ពេល​ចុះ​ទិញ​ផ្លែឈើ​

រាជធានី​ភ្នំពេញ ៖ ឃាតក​បាន​ឈរ​ជំទែង​បាញ់​ជា ច្រើន​គ្រាប់ ទៅលើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ខណៈ​ជនរងគ្រោះ ចុះ​ពី​លើ​រថយន្ត​បម្រុង​ដើរចូល ទិញ​ផ្លែឈើ កាលពី​ម៉ោង ៧​និង​១៥ នាទី​យប់ ថ្ងៃទី​២២ ខែវិចិ្ឆកា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ហាង លក់​ផ្លែឈើ​យីហោ ឡោ​តិច​សេង ផ្ទះ​លេខ​៤៦៤BE0 ផ្លូវ​លេខ​២៧៤ ស្ថិតក្នុង​សង្កាត់ ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ឧកញ៉ា អ៊ឹង ម៉េង​ជឺ អាយុ​ជាង ៣០​ឆ្នាំ ជា​ថៅកែ​ស៊ីម៉ងត៍​សញ្ញា​ពេជ្រ និង​ជា​ថៅកែ លក់​គ្រឿងសំណង់ មាន​ប្រពន្ធ​ជា​ថៅកែ ហាង​ពេជ្រ​ហុងកុង ត្រូវ​ជនសង្ស័យ ២ នាក់ ជា​ខ្មាន់កាំភ្លើង​បើក​ម៉ូតូ មក​ក្បែ​របាញ់​ជា​ច្រើន​គ្រាប់ បណ្តាលឱ្យ​ស្លាប់​នៅ​នឹង កន្លែងកើតហេតុ  ។​
​នៅ​ថ្ងៃកើតហេតុ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ បើករថយន្ត​ម៉ាក​តូយ៉ូតា ឡិច​ស៊ី​ស​៥៧០ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2M-1683 ពណ៌​ក្រហម មួយគ្រឿង តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​លេខ​២៧៤ ពេល​មកដល់​មុខ​ហាង លក់​ផ្លែឈើ ឡោ​តិច​សេង ជនរងគ្រោះ​បាន​ចុះ ពី​លើ​រថយន្ត ។ ពេល​ទើបតែ​ចុះ​ពី​រថយន្ត ក៏​ត្រូវ​ខ្មាន់កាំភ្លើង ២​នាក់ ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង​មក​ដល់ ឈប់​អែប​ជនរងគ្រោះ បាន​ដក​កាំភ្លើងខ្លី ម៉ា​កឡុក CZ98 បាញ់​ជនរងគ្រោះ ចំនួន ១០ គ្រាប់ បណ្តាលឱ្យ​ស្លាប់​ភ្លាម នៅ​នឹង​កន្លែងកើតហេតុ ។ ដោយឡែក ជនសង្ស័យ​ទាំង ២ នាក់ បាន​បើក​ម៉ូតូ​គេចខ្លួន បាត់ស្រមោល  ។​

​បន្ទាប់ពីនោះ សមត្ថកិច្ច​ចម្រុះ​ខណ្ឌចំការមន បាន​ចុះមក​អន្តរាគមន៍ និង​ធ្វើ​កំណត់ហេតុ ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា ជនសង្ស័យ​ខាងលើ​។ តាម​ការសន្និដ្ឋាន ជា​ជំហាន​ដំបូង សមត្ថកិច្ច​ជំនាញ សន្និដ្ឋានថា អាច​ជា​ករណី​គំនុំ និង​បាន​គិត​ទុកជាមុន ។

​សព​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវបាន​យក​ទៅ​កម្តល់ ធ្វើបុណ្យ​នៅ​គេហដ្ឋាន នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕

2014_11_23d (2) 2014_11_23d (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment