បាត់ដំបង ៖ បើតាមពត៌មានពីប្រជាពលរដ្ឋ ដែលបានរស់នៅទីនោះ បានប្រាប់អ្នកយកពត៌មាន យើងថាសព្វថ្ងៃ ហ្គាសនៅច្រកល្បៀងកោះតូចនេះកំពុង តែចេញយ៉ាងប្រសេចប្រសាច ដោយបានឃុបឃិតពីប៉ូលិស ព្រំដែន គោកវរសេនាតូច 815 នឹងទាហានកងអនុសេនាតូច លេខពីវរៈ៥០៦ ដែលឈរជើងនៅទីនោះ បាន អនុញ្ញាត្តិអោយឈ្មួញឈ្មោះ យូ នាំហ្គាសគេចពន្ធចេញ យ៉ាងអាណាធិបតេយ្យដោយគ្មាន ស្ថាប័នណា ហ៊ានបង្ក្រាបឡើយ ឃើញតែកូនចៅ របស់មេគយបូគុណ និងឡានឡិចសិស ៣០០ ទៅយកលុយទៅវិញ ។
បើយើងសង្កេតឃើញរាល់ថ្ងៃ ទៅលើសមត្ថកិច្ចគយ ប្រចាំការនៅច្រកអន្តជាតិ ភ្នំដីកំពុងតែគ្រប់ ទឹកហើយ ដោយសារបានបើកដៃអោយឈ្មួញ នាំហ្គាសគេចពន្ធចេញ តាមច្រកល្បៀងកោះតូចយ៉ាងច្រើន ក្នុងមួយយប់មួយថ្ងៃរាប់រយធុង។
ទង្វើរបស់មេគយដុះស្លែម្នាក់នេះ បានធ្វើអោយប្រជាពលរដ្ឋ នៅក្នុងស្រុកថ្កល់ទោស យ៉ាងខ្លាំង ចំពោះលោកមេគយម្នាក់នេះ ដែលប្រើល្បិចរកស៊ី របៀបត្រីងៀតឆ្លៀតពង មិនតែប៉ុណ្ណោះលោកបូគុណ និងលោកថានាយ ប៉ុស្តិ៍កោះតូច និងលោកយ៉ មឿនបានឃុបឃិតជាមួយ មេឈ្មួញរកស៊ីហ្គាសគេចពន្ធ ដ៏ធំនៅក្នុងស្រុកសំពៅលូន ឈ្មោះយូ ដែលបានរួមគ្នា ធ្វើការរកស៊ីនាំហ្គាសចេញ ដោយគ្មានញញើត ច្បាប់របស់រដ្ឋាភិបាល ដែលតំរូវអោយនាំទំនេញ គ្រប់ប្រភេទចេញចូលតាមច្រកតែមួយ ដើម្បីប្រមូលពន្ធ ចូលរដ្ឋអោយ គ្រប់មួយភាគរយ ដើម្បីគ្រប់គ្រងថវិការមិនអោយមាន អំពើពុករលួយនៅក្នុងជួរមន្ត្រី ដែល មានតួនាទីនៅក្នុងស្ថាប័នរដ្ឋាភិបាលទាំងនោះ តែផ្ទុយទៅវិញលោកថាលោកយ៉ មឿន និងលោកបូគុណ កំពុងតែប្រព្រឹត្តអំពើពុករលួយ ពីគោលការណ៍របស់រដ្ឋាភិបាល ដែលបានប្រកាសកែទំរង់ អោយបានមួយ រយភាគរយ។
ប្រភពនោះបន្តទៀតថាលោកថា និងលោកយ៉ មឿន បានគ្រប់គ្រងដល់ប៉ូលិស ដែលនាំមនុស្សខុស ច្បាប់ដោយសេរីដោយគ្មានញញើត ពីសំដីរបស់លោកនាយថ្នាក់លើឡើយគឺ អនុញ្ញាតអោយមេខ្យល់នាំ មនុស្សទៅប្រទេសថៃ ដោយខុសច្បាប់។
តែអស់លោកមន្ត្រី ពូករលួយទាំងថែម ទាំងមើលងាយអ្នកយកពត៌មានឡើយ អញ្ចឹងហើយសូម អោយ សម្តេចតេជោហ៊ុន សែន ហៅមន្ត្រីទាំងនោះទៅដុះក្អែលផងទាន៕