0

ឈ្មួញ​នៅ​ដឹកឈើ​គ្រញូង បន្ត​តាម​ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ​

ឈ្មួញ​នៅ​ដឹកឈើ​គ្រញូង បន្ត​តាម​ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ​

ខេត្ត​ពាយ័ព ទិស​ភូមិភាគ​ទី​៥ ៖ ឈ្មួញ​នៅ​ដឹកឈើ​គ្រញូង​បន្ត​តាម​ច្រករបៀង ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន​និង​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ​។​

​តាម​ប្រភព​បាន​អោយដឹងថា ឈ្មួញ​រកស៊ី​ឈើ​គ្រញូង មាន​ឈ្មោះ​ភ័ក្ត្រ (​អតីត​កូនប្រសា​រលោក អ៊ី ឈាន​) ឈ្មោះ​វិរៈ ឈ្មោះ សៅ សុខ ឈ្មោះ ជាតិ ឈ្មោះ​ទី​សុខា ឈ្មោះ ហេង តុលា បាន​ដឹក​ឈើ​ជញ្ជូន តាម​ច្រករបៀង នៃ​ខេត្ត​ទាំងនេះ ដូចជា​ច្រករបៀង ៩៣ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ច្រក​ឃុំ​តា​តោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង ច្រក​ព្រំ និង​ចំ​ការខ្នោ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ពួកគេ​បាន​ជួល​កម្មករ ឡើង​លីឈើ​គ្រញូង​ពី​ប្រទេស​ថៃ​ម្តង ២០ ទៅ ៣០ នាក់ ហើយ​កាលពី​ខែតុលា ឆ្នាំ​២០១៤ ពួក​ថៅកែ​ឈើ​គ្រញូង​ក៏បាន​បោកប្រាស់​កម្មករ មិន​អោយ​ថ្លៃ​ឈ្នួល​លីសែង​ផងដែរ រួច​ពួក​កម្មករ​បាន​ប្តឹង​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន អោយ​ជួយ​ចាត់ការ​តែ​រឿង​នេះ ចាត់ទុក​គ្មាន​បាន​ការ​អ្វី​ទាំងអស់ ។​

​ប្រភព​បាន​បញ្ជាក់ថា ការចាប់​ឈ្មួញ​រកស៊ី​ឈើ ឬ​កម្មករ​ឈើ​គ្រញូង នៅ​ខេត្ត​ប៉ៃលិន តាម​តំបន់​ច្រក​ព្រំដែន​ដោយ​លោក ទី សុខា ប្រធាន​ទំនាក់​ទំ​ង​ព្រំដែន​កម្ពុជា​ថៃ (​ប៉ៃលិន​) កន្លងមក មិន​បាន​ប្រគល់​ជនសង្ស័យ ជូន​សមត្ថកិច្ច​ជំនាញ​ត្រឹមត្រូវ​ឡើយ ដូចជា​ចាប់បាន ២ នាក់ ប្រគល់ ១ នាក់​ជា​ដើម ។ ថៅកែ​ឈើ​គ្រញូង ដែល​នាំ​កម្មករ​ឡើង​រក​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ​ត្រូវ​បង់​ជូន​សមត្ថកិច្ច ក្នុង​ម្នាក់​ចំនួន ២០០ ដុល្លា បើ​មាន​កម្មករ​២០​នាក់ ត្រូវ​បង់​២​ពាន់​ដុល្លា ហើយ​ពេល​ដឹក​ឈើ​ចេញ​មក​ត្រូវ​បង់ប្រាក់​ផ្សេងទៀត ។​

លោក ទី សុខា ក៏​ជា​ឈ្មួញ​រកស៊ី​ទំនិញគេចពន្ធ​ខុសច្បាប់ និង​បង្គាប់​ឈើ​គ្រញូង តាម​រថយន្ត​ដឹកទំនិញ​ទាំងនេះ​ផង​ដែរ ។​

​ក្រុម​រកស៊ី​ឈើ​គ្រញូង​ខុសច្បាប់​ទាំងនេះ មាន​សំណាង​ល្អ រហូត​មិនទាន់​មាន​សមត្ថកិច្ច​ណា​បង្ក្រា​បបាន​ឡើយ ដោយ​ពួកគេ​មាន​ខ្នងបង្អែក​អ្នកធំ ៕

 

wood_ut wood_ut (1)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment