0

ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​ឃាតកម្ម​សម្លាប់​ទាំង​គ្រួសារ ត្រួវបាន​សមត្ថកិច្ច​បាញ់​ចំ​កំភួនជើង​មួយគ្រាប់ ក្នុង​ករណី​លួច​រត់​ពេល​សួរចម្លើយ​

ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​ឃាតកម្ម​សម្លាប់​ទាំង​គ្រួសារ ត្រួវបាន​សមត្ថកិច្ច​បាញ់​ចំ​កំភួនជើង​មួយគ្រាប់ ក្នុង​ករណី​លួច​រត់​ពេល​សួរចម្លើយ​

​ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​ឃាតកម្ម​សម្លាប់​ទាំង​គ្រួសារ កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤  ត្រួវបាន​លួច​រត់ ពេល​សួរចម្លើយ បណ្តាល​ឲ្យ​សមត្ថកិច្ច ប្រើ​ធម៌​ក្តៅ បាញ់​មួយ​គ្រាប់​រងរបួស​ធ្ងន់​។

​ហេតុការណ៍​លួច​រត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣ និង​៣០​នាទី​រសៀល ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិត​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ក្នុង​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ឆោម ចំណាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រួវ​ជា​បងថ្លៃ​ជនរងគ្រោះ ។​

​ប្រភពព័ត៌​ពី​មន្ត្រី​សាលាខេត្ត​បានឲ្យដឹងថា​៖ កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ គេ​លឺ​សួរ​សម្លេង​គ្រាប់កាំភ្លើង​មួយ​គ្រាប់ នៅមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ពេលនោះ​ឃើញ​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ដេញ​ចាប់​ជនសង្ស័យ​ខាងលើ ដោយសា​ជន​សង្ស័យ​មិន​ឈប់​សមត្ថកិច្ច​ម្នាក់​ក្នុងចំណោម​ច្រើន​នាក់​បាន​បាញ់កាំភ្លើង​មួយ​គ្រាប់​ទៅលើ​ជនសង្ស័យ​ចំ​កំភួនជើង​ខាងស្តាំ បណ្តាលឲ្យ​បាក់​ឆ្អឹងខ្មងជើង​ផងដែរ ។ ប្រភព​បន្តថា​៖ កាំភ្លើង​ដែល​សមត្ថកិច្ច​បាញ់​ប្រភេទ k54 (​កាំភ្លើងខ្លី​)  ដោយ​បាញ​ពី​ខាងក្រោយ ។

​ក្នុង​ពេល​នេះ ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ចុះ យក​ព័ត៌មាន​ត្រួវបាន​សមត្ថកិច្ច​ស្នងការ មិន​អនុញ្ញាតឲ្យ​ចូល​យក​ព័ត៌មាន​នោះ​ទេ រង់​ចំពេល​ក្រោយ ៕

2014_11_22a 2014_11_22a (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment