បាត់ដំបង ៖ ម្ចាស់ចេញទៅលក់លតឆាផ្ទុះស្សេខ្សែភ្លើងឆេះផ្ទះបំផ្លាញទ្រព្យសម្បត្តិ សរុបទឹកប្រាក់៣០០០ដុល្លា កាលពីម៉ោង៣និង៤០នាទី រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោក ស្រី វុឌ្ឍី អធិការរងស្រុកកំរៀង បានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ជួប ថា អាយុ ២៨ ឆ្នាំ របរលក់លតឆា មានប្រពន្ធឈ្មោះ ហេង ស្រីមុំ អាយុ ២៧ ឆ្នាំ និងមានកូនប្រុសស្រី ២ នាក់ មានទីលំនៅក្នុងភូមិកើតហេតុ ។ ផ្ទះដែលឆេះមានទំហំ ៤ គុណ ៦ ម៉ែត្រ ឈើប្រក់សង្ក័សី ខូចខាតទូរទស្សន័ ២ គ្រឿង កង់ ២ គ្រឿង ធុងបាស់ ១ កំប្លេរ សំលៀកបំពាក់ និងចានឆ្នាំង សរុបទឹកប្រាក់ប្រហែល ៣០០០ ដុល្លា ។
តាមប្រភពពីម្ចាស់ផ្ទះបានអោយដឹងថា ពេលពួកគាត់ចេញទៅលក់ មិនមានដុតភ្លើងអ្វីទេ ស្រាប់ដល់ម៉ោងកើតហេតុ មានគេទៅប្រាប់ថា ផ្ទះមានភ្លើងឆេះ បានរួសរាន់មកមើល ដើម្បីពន្លត់ តែពន្លត់មិនទាន់ បណ្តាលអោយឆេះខ្ទេចតែម្តង ។
លោកអធិការងបានបញ្ជាក់ថា ការឆេះផ្ទះខាងលើនេះ សង្ស័យពីផ្ទុះស្សេខ្សែភ្លើង ពេលកើតហេតុខាងលើ សមត្ថកិច្ចនិងអ្នកជិតខាងជួយពន្លត់ដែរ តែពន្លត់មិនទាន់ ៕