បន្ទាយមានជ័យ៖ នៅវេលាម៉ោង៧និង១០នាទីយប់ កាលពិថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតមានការភ្ញាក់ផ្អើលដោយគេប្រទះឃើញសពបុរសម្នាក់ស្អុយរលួយក្នុងប្រលាយទឹក ក្បែរចម្ការប្រេងខ្យល់ក្រោយភោជនីដ្ឋាននាគទិព្វ២។
បើតាមប្រភពបានប្រាប់ឲ្យដឹងថា គេឃើញមានក្មេងៗ៣នាក់បានរត់លេងនៅជិតនៅ មិនបានប៉ុន្មានមានក្មេងម្នាក់បានរត់ទៅកន្លែងកើតហេតុសពដេកស្លាប់ គេក៏ស្រែកផ្អើលមនុស្សម្នាជាច្រើននាក់ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុចុះអន្តរាគមន៍ និងធ្វើកោសល្យវិច័យលើសាកសពនេះ ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ់បានប្រាប់ថា ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុប្រហែលជាង២០ឆ្នាំមានពាក់អាវបៃតងចាស់ដៃខ្លី ស្លៀកខោកាបូយជើងវែងពណ៌ខៀវ និងគ្មានទ្រព្យសម្បត្តិអ្វីសំខាន់នៅជាប់នឹងខ្លួនដែរ។
ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យរួចរាល់និងបានសន្និដ្ឋានថាសពនេះស្លាប់ប្រមាណជា២ថ្ងៃមុន មូលហេតុដោយសារតែអត់បាយ និងខ្យល់ គ និងគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធអំពើរឃាតកម្មនោះទេ។
បច្ចុប្បន្នសពរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានបានយកទៅរក្សាទុកនៅវត្តប្រជាធម្មត្រ័យ ដើម្បីរង់ចាំស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិផងដែរ ៕
ដោយចិន្តា