0

​មនុស្ស​ស្លាប់ ៣ ករណី​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ស្រុក​មោង​ឬ​ស្សី​និង​ស្រុក​ភ្នំព្រឹក​

​មនុស្ស​ស្លាប់ ៣ ករណី​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ស្រុក​មោង​ឬ​ស្សី​និង​ស្រុក​ភ្នំព្រឹក​

បាត់ដំបង ៖ មនុស្ស​ស្លាប់ ៣ ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែមួយ នៅ​ស្រុក​មោង​ឬ​ស្សី និង​ស្រុក​ភ្នំព្រឹក ។​ ករណី​ទី ១ បុរស​ម្នាក់​ញៀន​ថ្នាំ មក​ផ្ទះ​ជួយ​ភ្ជួរស្រែ​ឪពុកម្តាយ មុត​ឬ​ស្សី រយៈពេល​២​ខែ ព្យាបាល​មិនជា បាន​សម្រេច​ចិត្ត​យក​ក្រ​ម៉ា​ចង​កលើ​ដើម​ស្វាយ សម្លាប់ខ្លួន កាល ពី​វេលា​ម៉ោង ១៤ រសៀល ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ ភូមិ​រំចេក ឃុំ ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ។ ករណី​ទី ​២ ​កុមារា​ ម្នាក់​បាន​លូន​ចូល​ដីចំការ​អ្នកភូមិ ស្ទូច​សត្វ​កង្កែប​រអិល​ជើង​ចូល​ស្រះ​ទឹក បណ្តាល​អោយ​លង់ទឹក​ស្លាប់ កាលពី​ម៉ោង​១៦​រសៀល ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​កកោះ​ ​ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ។ ​ករណី​ទី​៣ យុវជន​ម្នាក់​យក​ខ្សែ នីឡុង​ចងក លើ​ដើម​ព្រីង សម្លាប់ខ្លួន ពេល​ទទួលដំណឹង​សង្សារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភ្នំពេញ​ស្លាប់ កាលពី​ម៉ោង​២​និង​៣០​នាទី យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ភូមិ​ឆ្កែ​ស្គម ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។​

​នគរបាល​ប៉ុស្តិ៍ ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា បុរសរងគ្រោះ ដែល​បាន ចង​សម្លាប់ខ្លួន មានឈ្មោះ ម៉ុន សុភា អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ ឃុំ​កើត ហេតុ​ខាងលើ  ។ វត្ថុតាង​ក្រ​ម៉ា​ពណ៌​ខៀវ​ជាប់​និង​ក​ជនរងគ្រោះ លើ​ដើម​ស្វាយ ។​

​នគរបាល​ប៉ុស្តិ៍ ព្រៃ​ស្វាយ​បាន​បញ្ជាក់ថា បុរសរងគ្រោះ​ពីមុន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន និង​ទៅ​ធ្វើ​កម្មករ​នៅ​ខេត្ត​បន្ទាយមានជ័យ ពេល​ដល់​រដូវ​ភ្ញួរ​រាស់ ឪពុក​ម្តាយ​បាន​ហៅ​មក​ជួយ​ភ្ជួរ​ដី​ស្រែ នៅពេល​ភ្ជួរ ជនរងគ្រោះ​បាន​មុត​ឬ​ស្សី ហើយ​អោយ​គ្រូពេទ្យ​ព្យាបាល ២ ខែ​ហើយ​នៅ​មិន​ជា ។ ជនរងគ្រោះ​ទៅ​ណា​មក​ណា រំកិល​គូថ ហើយ​ត្អូញ​ថា​ចង់​តែ​ស្លាប់ លុះ​នៅ​ថ្ងៃកើតហេតុ ក៏​ប្រទះ​ឃើញ​ជនរងគ្រោះ​ចង​ក​ស្លាប់​តែម្តង ។​

​នគរបាល​ប៉ុស្តិ៍​ក​កោះ បានអោយដឹងថា កុមារា​ដែល​លង់ទឹក​ស្រះ​ស្លាប់ មានឈ្មោះ កែវ រស់ អាយុ​១១​ឆ្នាំ​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ។ វត្ថុតាង មាន​ដងសន្ទូច​នៅក្បែរ​ស្រះ​ទឹក ទំហំ ៦ គុណ ៩ ម៉ែត្រ ជម្រៅ ៤ ម៉ែត្រ ។​

​ប្រភព​ពី​ក្មេង​ក្នុងភូមិ​បាន​អោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​កុមារា​រងគ្រោះ​កាន់​ដងសន្ទូច​ចេញពីផ្ទះ ក្រោយមក​សាច់ញាតិ​ដើររក​ជនរងគ្រោះ​តាម​ស្រះ ក៏​ឃើញ​ដងសន្ទូច​នៅក្នុង​ដីចំការ​មួយកន្លែង ដែល​ម្ចាស់​ធ្វើ​របង ហើយ​ឃើញ​សព​កូន​នៅ​ក្នុង​ស្រះ​តែម្តង ។​

​នគរបាល​បានបញ្ជាក់​ថា កុមារា​រងគ្រោះ​សង្ស័យ​តែ​រអិល​ជើង​ធ្លាក់​ចូល​ស្រះ ហែល​មិន​រួច ទើប​ស្លាប់ ។​

​លោក សារ៉េត វិសេ​ដ្ឋ អធិការរង​ស្រុក​ភ្នំព្រឹក​បានអោយដឹងថា យុវជន​ចងក​ស្លាប់​មានឈ្មោះ ហាប់ ង៉ា អាយុ​២១​ឆ្នាំ​របរ​កម្មករ មាន​ទីលំនៅ​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ មក​ស្នាក់​បណ្តោះអាសន្ន នៅ​ភូមិ​កើតហេតុ ។ វត្ថុតាង​លើ​សព​មាន​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​ប្រវែង​ជាង​១​ម៉ែត្រ ចង​ជា​ប់ក​ជនរងគ្រោះ និង​ដើម​ព្រីង​ក្រោយ​ផ្ទះ ។​

​ឈ្មោះ ចាន់ ហាប់ អាយុ​៥២ ជា​ឪពុក​និង​ឈ្មោះ អែម ធី អាយុ​៤៨​ឆ្នាំ​ជា​ម្តាយ​ជនរងគ្រោះ​បានបញ្ជាក់​ថា កូនប្រុស​ពួកខ្លួន ខូចចិត្ត​ពេល​ទទួលដំណឹង​សង្សារ​នៅ​ភ្នំពេញ​ស្លាប់ចោល ក៏​សម្រេចចិត្ត​ចង​ក​ស្លាប់​ទៅ​តាម​នាង​តែម្តង ។​

​មន្ត្រីនគរបាល​កោស​វិច័យ បានបញ្ជាក់​ថា សព​ជនរងគ្រោះ​ទាំង ៣ ករណី ក្រោយ​ពិនិត្យ និង​ធ្វើ កោសល​វិច័យ​រួច មិនឃើញ​មាន​ស្នាម​វាយ​ឬ​ឃាតកម្ម​អ្វី​ផ្សេង​ទេ ហើយ​បាន​ប្រគល់​អោយ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

2014_11_18a (3) 2014_11_18a (4) 2014_11_18a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment