ប៉ោយប៉ែត ៖ នៅម៉ោង៨និង៤៥នាទី ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខសាលាសង្កាត់ប៉ោយប៉ែត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មានប្រជាពលរដ្ឋប្រហែលជាង១០០នាក់ មកពីរភូមិព្រៃព្រិច ផ្ទុះការតវ៉ានៅមុខសាលាសង្កាត់ប៉ោយប៉ែត សុំផ្លាស់ប្ដូរមេភូមិព្រៃព្រិចចេញ ដោយសាមេភូមិរូបនេះ ខ្វះសុជីវធម៌ និងអសមត្ថភាពក្នុងការដឹកនាំ ។
លោក សួស រី អាយុ៥៣ឆ្នាំ មុខរបកម្មករតំណាងឲ្យប្រជាពលរដ្ឋមកពីភូមិព្រៃព្រិច សង្កាត់ក្រុងបោយប៉ែត អះអាងប្រាប់កន្លែងកើតហេតុ ពួកគាត់មកសាលាសង្កាត់ថ្ងៃនេះ មានចំនួនជាង១០០នាក់ ដោយសូមឧ្យចៅសង្កាត់ផ្លាស់ប្ដូរមេភូមិព្រៃព្រិច ឈ្មោះ ហុក លឿម ភេទស្រីអាយុជាង៥០ឆ្នាំ ចេញដោយមេភូមិរូបនោះ ខ្វះសុជីវធម៌ និងអសមត្ថភាពក្នុងការដឹកនាំ រួមទាំង៣ចំណុចធំៗ ដែលមេភូមិរួបនោះ ប្រើមកលើពួកគាត់ ។
ទី១ ៖ មេភូមិព្រៃព្រិច ហុក លឿម ប្រើអំពើរហឹង្សាលើប្រជាពលរដ្ឋ ជេរប្រមាថដល់ប្រជាពលរដ្ឋក្នុងភូមិខ្លួនឯង បិទសិទ្ធិសេរីភាព ពេលរដូវបុណ្យជាតិនិង ពលរដ្ឋក្នុងភូមិ មានបញ្ហាទៅរកដំណោះស្រាយ មេភូមិរូននេះគ្មាន ចាត់ការទៅលើសំណុំរឿង ដែលពួកគាត់ប្ដឹង ។
ទី២ ៖ មានអំពើរហឹង្សារទៅលើគ្រួសារ សុខ រ៉ាវី កាលពីរថ្ងៃទី០៦ ខែ វិច្ឆិកា ដោយក្រុមគ្រួសារមេភូមិបានប្រព្រឹត្ត ។
ទី៣ ៖ មានអំពើរហឹង្សារមកលើគ្រួសារលោក ឈឿង សេង មាន របូសស្នាម និងករណីផ្សេងមួយទៀត ដូចជាគ្រួសារ អុក សារី ភេទស្រី អាយុ៦២ឆ្នាំ ដែលចៅរបស់គាត់ឈ្មោះ ខៀវ ស៊ូ ភេទស្រីអាយុ១៨ឆ្នាំ ត្រូវជនដៃដល់មិនស្គាល់មុខដឹកតាមម៉ូតូយកទៅរំលោភ កាលពីរខែវិច្ឆិកា ឆ្នាំ២០១៤ ពេលនោះ ជនរងគ្រោះមកដាក់ពាក្យបណ្ដឹ មេភូមិរូបនោះគ្មានចំណាត់ការ រូមទាំងឲ្យទៅប្ដឹងនៅខេត្តបាត់ដំបង ។ ទង្វើបែបនេះហើយ បានជាពួកគាត់មកតវ៉ានៅមុខសាលាសង្កាត់ឲ្យចៅសង្កាត់ប៉ោយប៉ែត លោក នុត លី ដោះស្រាយ និងផ្លាស់ប្ដូមេភូមិចេញ បើមិនដូច្នេះទេ ពួកគាត់លើកគ្នាមកតវ៉ាម្ដងទៀត លុះត្រាតែមេភូមិរូបនេះចុះចេញពីរដំណែង ហើយរើសយកអ្នកល្អមកធ្វើការជូនពលរដ្ឋ ។
លោក សួស រី តំណាងប្រជាពលរដ្ឋខាងលើបន្តថា ពេលពួកគាត់មកផ្ទុះការតវ៉ា គ្រានោះ ចៅសង្កាត់ប៉ោយប៉ែតសន្យាថា២០ថ្ងៃខាងមុខទៀត នឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ។
លោកចៅសង្កាត់ប៉ោយប៉ែតលោក នុត លី បានប្រាប់អ្នកសារព័ត៏មានថា ពួកគាត់មកតវ៉ានេះជាសិទ្ធិសេរីភាពរបស់ពួកគាត់ហើយ មេភូមិមិនមែនជាចៅហ្វាយទេ គីជាអ្នកបំរើឲ្យប្រជាពលរដ្ឋ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ចំពោះប្រជាពលរដ្ឋទៅលើមេភូមិ អ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានឡើយ ដោយលេខទូរសព្ទ័របស់គាត់បិទ មិនអាចទំនាក់ទំនងបាននៅព្រឹកថ្ងៃកើតហេតុ ៕ វណ្ណា