ខេត្តឧត្តរមានជ័យ ៖ ឧកញ៉ា លឹម ហេង កំពុងត្រូវបានរងការរិះគន់ថា ជាមេឈ្មួញរកស៊ីឈើប្រណិត និងកាប់ព្រៃឈើ យ៉ាងអនាធិបតេយ្យ របៀបទន្សោងគោព្រៃ ក្រោមលេសធ្វើការអភិវឌ្ឍន៍នេះអភិវឌ្ឍន៍នោះ បានដឹកជញ្ជូនឈើយ៉ាងសកម្ម ចំណែក កម្លាំងជំនាញសង្ស័យបានថ្លៃទឹកតែទេដឹង បានចេះតែស៊ូទ្រាំបិទភ្នែក មិនដែលហ៊ានបង្ក្រាបរថយន្តរបស់ឧកញ៉ា ហេង ទេ ។
តាមប្រភពព័ត៌មានអោយដឹងថា ឧកញ៉ា លឹម ហេង បានបង្កើតក្រុមហ៊ុនទិញឈើប្រណិតឈើធ្នង់ អស់រយះជាច្រើនឆ្នាំមកហើយ ។ ក្នុងការដឹកជញ្ជូនឈើធ្នង់របស់ក្រុមហ៊ុននេះ ក្នុងមួយខែៗ ចន្លោះតិចថ្ងៃណាស់ ដើម្បីដឹកយកទៅកសាងធ្វើកាស៊ីណូ ប៉ុន្តែការកាប់និងការជញ្ជូនទិញនោះ វារាប់ឆ្នាំមក ហើយនៅតែមិនទាន់រួចរាល់ទៀត។
តើឧកញ៉ា លឹម ហេង គាត់ធ្វើការអភិវឌ្ឍន័ កាស៊ីណូ ប៉ុន្មានរយឆ្នាំទៀតទើបបានរួច ។ លោកអាជ្ញាធរ និងជំនាញគួតែមើលឃើញខ្លះផង ។
បទល្មើសព្រៃឈើនៅ ក្នុងខេត្តឧត្តរមានជ័យនេះ តែងតែមានការដឹកជញ្ជូន តាមរថយន្តតូចៗ របស់ឧកញ៉ាលឹមហេង ពីព្រោះ រថយន្តនោះ មានស្លាកលេខពិសេស ។
ចំពោះប្រជាពលរដ្ឋវិញ ដឹកឈើបន្តិចបន្តួចសាងសង់លំនៅឋាននោះ អស់លោកសមត្ថកិច្ចស្ទាក់ចាប់ជំរិតអោយយកប្រាក់បង់ និងគំរាមដាក់គុកច្រវ៉ាក់ទៀតផង ។ មិនដឹងថាជាជំនាញអ្វីខ្លះទេ ពីព្រោះអស់លោកមានកាំភ្លើង និងអំណាច ។ ដូច្នេះសូមកម្លាំងសមត្ថកិច្ចជំនាញពីថ្នាក់ក្រសួងពិនិត្យមើលរឿងនេះផង មានរាស្ត្រទើបមានរដ្ឋ៕
ព្រហ្ម សំ ឧត្តរមានជ័យ