0

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដែល​បាន​ប្រព្រឹត្តទៅ ចំនួន ៣ ថ្ងៃ​បាន​បញ្ចប់​ហើយ​

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដែល​បាន​ប្រព្រឹត្តទៅ ចំនួន ៣ ថ្ងៃ​បាន​បញ្ចប់​ហើយ​

​នៅក្នុង​ឱកាស​បិទ​បញ្ចប់​ការ​ប្រណាំងទូក​ក្នុង​ឆ្នាំ​២០១៤​នេះ ព្រះបាទ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ទត និង​ព្រះ​ប្រទាន​ពានរង្វាន់​កិត្តិយស​ដល់​ទូក​ដែល​ទទួលបាន​ជ័យ លា​ភី​នៅក្នុង​ការប្រណាំង​រយៈពេល​បី​ថ្ងៃនេះ កាលពី​ល្ងាច​ថ្ងៃ​ទី​សុក្រ​ទី ០៧ វិច្ឆិកា  ។​

​ព្រះបាទ នរោត្តម សីហ​មុនី បាន​យាង​ព្រះ​ប្រទាន​រង្វាន់​ជា​និមិត្តរូប​ដល់​តំណាង​ទូក​អុំ ទូក​ចែវ និង ទូក​មាន​សោភ័ណ្ឌភាព​ចំនួន​៨ នៅ​ក្នុង​ផែនទី​មួយ​។ ព្រះអង្គ​បាន​ព្រះ​ប្រទាន​ដល់​តំណាង​ទូក​នីមួយៗ​នូវពាន​មួយ ទង់​អនុស្សាវរីយ៍​បុណ្យអុំទូក​មួយ ប័ណ្ណ​មួយ និង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល ។ ទាំងនេះ គឺជា​ពានរង្វាន់​សម្រាប់​ទូក​នៅ​ក្នុង​ផែនទី​មួយ​។​

​លទ្ធផល​ជា​ផ្លូវការ​នៃ​ការ​ប្រណាំងទូក​រយៈពេល​បី​ថ្ងៃនេះ គឺ​ផែនទី​មួយ​មាន​ទូក​ចំនួន ១១៩ ទូក ផែនទី​ពីរ​មាន​ចំនួន​៤៨​ទូក ផែនទី​បី​មាន​ទូក​ចំនួន​៣២​ទូក និង​ផែនទី​បួន​មាន​ចំនួន​១៦​ទូក​។ ជាមួយគ្នា​នោះ ទូក​ពិសេស​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​នៅក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​៣​ទូក ដោយ​មួយ​មក​ខេត្ត​កំពង់ចាម និង​ពីរ​ទៀត មកពី​ខេត្ត​តាកែវ​។ ចំណែក​ទូក​ដែល​មាន​សោភ័ណ្ឌភាព​ស្អាតជាង​គេ​វិញ មាន​ចំនួន​៤​ទូក ដែល​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ មួយ​មក​ពី​ខេត្ត​បាត់ដំបង និង​ពីរ​ទៀត​មកពី​ខេត្ត​កំពង់ឆ្នាំង​។​

​ចំពោះ​ទូក​នៅ​ក្នុង​ផែនទី​ពីរ​ទទួលបាន​ពាន​មួយ ទង់​អនុស្សាវរីយ៍​បុណ្យអុំទូក​មួយ ប័ណ្ណ​មួយ និង ទឹកប្រាក់​ចំនួន​៣៥​ម៉ឺន​រៀល​។ ចំពោះ​ទូក​នៅ​ក្នុង​ផែនទី​បី និង ទី​បួន គឺ​ទទួលបាន​ពានរង្វាន់​ដូចគ្នា តែ​ខុសគ្នា​លើ​ចំនួន​ទឹកប្រាក់ ដោយ​ផែនទី​បី​ទទួលបាន​៣០​ម៉ឺន​រៀល និង ផែនទី​បួន​ទទួលបាន​២៥​ម៉ឺន​រៀល​។

​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជា​ប្រធាន​គណះកម្មការ​មេ​ប្រយោគ​នៃ​ការ​ប្រណាំងទូក បាន​ប្រកាស​ឲ្យដឹង​ថា សម្រាប់​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ​សម្រាប់​បុរស ចំណាត់​ថ្នាក់​ផែន​លេខ ១ មាន​ចំនួន​១១​ទូក លេខ​២ មាន​១៧​ទូក លេខ ៣​មាន​១៥​ទូក និង លេខ ៤​មាន ៥​ទូក ។ ចំពោះ​ទូក​ខ្នាត​អន្តរជាតិ​ផែន​លេខ ១ មាន​១​ទូក ។ ប្រភេទ​ទូក​អុំ​បុរស​ផែន​លេខ ១ មាន​១១៩​ទូក លេខ ២​មាន​៤៨​ទូក លេខ ៣​មាន​៣២​ទូក និង លេខ ៤​មាន​១៦​ទូក ។ ប្រភេទ​ទូក​អុំ​នារី​ផែន​លេខ ១​មាន​១​ទូក ។​ទូក​ចែវ បុរស​ផែន​លេខ ១​មាន​៦​ទូក លេខ ២​មាន​៩​ទូក លេខ ៣​មាន​៨​ទូក និង​ផែន​លេខ ៤​មាន ៧​ទូក ។

​ឯ​ទូក​ពិសេស​ដែល​លឿន​ជាង​គេ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​លេខ ១​ទូក​ឈ្មោះ​ស្រី​ស្រស់​គៀន​ជ័យ​បារមីតេ​ជោ​របស់​ខេត្ត​កំពង់ចាម ដែល​រយៈពេល​៣​ថ្ងៃ​ធ្វើ​ក្នុង​ថេរវេលា​២៧​នាទី​១០​វិនាទី​១៧​វិនាទី ។ លេខ ២​ទូក​ឈ្មោះ​ច័ន្ទ​សោម​សែន​មង្គល​របស់​ខេត្តតាកែវ ថេរវេលា​២៧​នាទី​១៤​វិនាទី​៣៥ និង លេខ ៣​ទូក របស់​ខេត្ត​តាកែវ​ដែរ​ឈ្មោះ គីរីវង់​សុខ​សែន​ជ័យ​ថេរវេលា​២៧​នាទី​២៤​វិនាទី​៤៥ ។

​សូមបញ្ជាក់​ថា ។ កាលពី​ថ្ងៃ​ចាប់ផ្តើម​ប្រណាំងទូក​ដំបូង ព្រះបាទ​នរោត្តម សីហ​មុនី និង សម្តេចម៉ែ ក៏​បាន​ព្រះ​ប្រទាន​ដល់​កីឡាករ ចំណុះ​ទូក​ទាំងអស់​ក្នុង​ម្នាក់​នូវ​ក្រមា មួយ និង ប្រទាន​ទឹកប្រាក់​ពីរ​សែន​រៀល ដល់​ទូក​នីមួយៗ​ផងដែរ ។ ចំណែក​នៅ​ថ្ងៃ​ទី​បី​នេះ​មាន​ទូក​ចូលរួម​ប្រណាំង​ចំនួន​២៤១​ទូក និង មាន​កីឡាករ​ចំណុះ​ទូក​ចំនួន​ជាង​១​ម៉ឺន​៧​ពាន់​នាក់ ៕

អ៊ទូក (1) អ៊ទូក

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment