0

លោក ស៊ី ក​យ នាយរង​ប៉ុស្តិ៍ំ ឃុបឃិត​ជាមួយ​ឈ្មួញ​វៀតណាម លួច​ដឹក​ឈើ​ខុសច្បាប់

លោក ស៊ី ក​យ នាយរង​ប៉ុស្តិ៍ំ ឃុបឃិត​ជាមួយ​ឈ្មួញ​វៀតណាម លួច​ដឹក​ឈើ​ខុសច្បាប់

​ខេត្ត​រតនគិរី ៖ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ដល់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ២០១៤ លោក ស៊ី ក​យ នាយរង​ប៉ុស្តិ៍​ច្រករបៀង ភូមិ​ឡុំ និង​គួកន ឃុបឃិត​ជាមួយ​កងកម្លាំង​ការពារ​ព្រំដែន​ប្រទេស​វៀតណាម លួច​ដឹក​ឈើក្រហម ចំនួន​ជាង ៦០​កំណាត់ ឆ្លងដែន​តាម​ដី របស់​ក្រុមហ៊ុន អភិវឌ្ឍន៍ ចំការកៅស៊ូ​៧៤ ត្រង់ចំណុច​K3 ហើយ​នេះ​ក៏​មិនមែន ជា​លើកទីមួយ នោះដែរ​។

​សេចក្តីរាយការណ៍​ពី​កងកម្លាំង​រាជ​អាវុធហត្ថ ស្រុក​អូរយ៉ាដាវ បានឱ្យដឹងថា នៅត្រង់​ចំណុច​កើតហេតុ កម្លាំង​រាជ​អាវុធហត្ថ ស្រុក​អូរយ៉ាដាវ សុំ​សហការ​ចាប់​ឈើ​ក្រហម ជាង ៦០​កំណាត់​នោះដែរ តែ​លោក ស៊ី ក​យ នាយរង​ប៉ុស្តិ៍​ច្រករបៀង បាន​ប្រាប់ថា កម្លាំង​របស់លោក និង​ចាប់​ឈើ​នោះ ហើយ​ព្រមទាំង​ធ្វើ​កំណត់ហេតុ បញ្ជូន​ទៅឱ្យ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​។

​លោក ស៊ី ក​យ បាន​បញ្ជាក់​អោយដឹង​ទៀត​ថា នៅ​យប់​ថ្ងៃទី​៣០ ខែតុលា​  ពេលនោះ កម្លាំង​កងរាជអាវុធហត្ថ បាន​ដក​មក​វិញ នៅសល់​តែ​កម្លាំង ការពារ​ព្រំដែន តែប៉ុណ្ណោះ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា មាន​កម្លាំងយោធា វៀតណាម ៥​ទៅ​៦ នាក់ ប្រដាប់​ដោយ​អាវុធ ឃើញ​ដូច្នេះ​គាត់​មិន​ហ៊ាន​ឃាត់​នោះទេ ពីព្រោះ​ឈើ​ទាំងអស់នោះ នៅជាប់​ខ្សែ​ក្រវ៉ា​ត​ព្រំដែន និង​ខ្លាច​ផ្ទុះអាវុធ​ដាក់គ្នា ហើយ​វៀតណាម ក៏​ប្រមូល​យក​ទៅ​បាត់​។
​ដោយឡែក​លោក សុខ មីន មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​អូរយ៉ាដាវ បាន​ប្រាប់​អ្នកកាសែត​ថា កម្លាំង​របស់លោក ក៏​បាន​ទៅដល់​កន្លែង ទីតាំង​ស្តុក​ឈើ ហើយ​លោក ស៊ី ក​យ បាន​ប្រាប់ថា កម្លាំង​របស់លោក ចាប់​ហើយ ទើប​កម្លាំង​របស់លោក ក៏​បាន​ដក​មក​វិញ ហើយ​លោក​បាន​បញ្ជាក់ បន្ថែមទៀតថា កុំអោយ​មាន​បញ្ហា និង​កងកម្លាំងប្រដាប់អាវុធ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា វៀតណាម បាន​ប្រមូល​ឈើ​ជាង ៦០​កំណាត់​នោះ ទៅ​បាត់​អស់​។

​​ផ្ទុយទៅវិញ ​នៅ​ថ្ងៃទី​០១ ខែ​វិច្ចិកា ឆ្នាំ​២០១៤ ឈើក្រហម​ប្រភេទ​សុ​ក្រំ ដែល​លោក ស៊ី ក​យ​និង​គូកន​ជួញដូរ តាម​ច្រករបៀង​ភូមិ​ឡុំ ត្រង់ចំណុច​K3 ដែល​ខ្លួន​កាន់កាប់​នោះ ត្រូវបាន​ដឹក​ជញ្ជូន ដល់​ព្រំដែន​ប្រទេស​វៀតណាម ព្រមទាំង​កងកម្លាំង ការពារ​ព្រំដែន​ប្រទេស​វៀតណាម ថា ខ្លួន​ជា​អ្នក​ចាប់​ឈើ​ខ្មែរ​ទៅវិញ ហើយ​ខណៈនោះ តាម​ព្រំដែន​ប្រទេស វៀតណាម​គ្មាន​ព្រៃឈើ និង​ឈើ ប្រភេទ​នេះ​ទាល់តែសោះ​។

​ទាក់ទិន​និង​ការចោទប្រកាន់ ចំពោះ​ការជួញដូរ ឈើប្រណិត​កន្លងមក និង​ឈើក្រហម កាលពី​ថ្ងៃ​ទី​៣១ ខែតុលា តាម​ចំណុច​K3 របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ចំការកៅស៊ូ​៧៤ នោះ លោក​វរៈសេនីយ៍ឯក ងួន សុ​វណ្ណា មេបញ្ជាការ​នគរបាល ការពារ​ព្រំដែន​គោក មិនអាច​សុំ​ការបំភ្លឺ ជុំវិញ​បញ្ហា​ខាងលើ​នេះ​បាន​ទេ ដោយសារ​ពុំ​មាន​លេខ​ទូរស័ព្ទ​។ គេ​សង្កេតឃើញ មន្ត្រី​និង​កងកម្លាំង​ខិលខូច មួយចំនួន​តូច បាន​បន្ត​ជួញដូរ បទល្មើស​ព្រៃឈើ ដើម្បី​មហិច្ឆិតា​របស់​ខ្លួន ផ្ទុយ​ពី​បទ​បញ្ជា​លេខ​០០១​។​

សូម​បញ្ចាក់​ថា ឈើក្រហម​ប្រភេទ​សុ​ក្រំ ចំនួន​ជាង ៦០​កំណាត់ ដែល​មាន​មុខកាត់ ៣០​សង់ទីម៉ែត្រ ទៅ ៦០​សង់ទីម៉ែត្រ​ឃ្លុំ មាន​ប្រវែង ២,២០​ម៉ែត្រ បើ​គិត​ជា​ម៉ែត្រគូប ប្រហែល ១០​ម៉ែត្រគូប ត្រូវបាន​គេ​កាប់ និង​ដឹកជញ្ជូន ចេញពី​តំបន់​អភិរក្ស ប្រាសាទ​តាក់​ណាំ​ង ក្នុង​ទឹកដី​ឃុំ​យ៉ាង​ទុង ស្រុក​អូរយ៉ាដាវ​។ នៅក្នុង​ជំនួញ​ឈើ​ក្រហម ប្រភេទ​សុ​ក្រំ​នេះដែរ លោក​វរៈសេនីយ៍ទោ​ល រ​ចំ ជីប ប្រធាន​ប៉ុស្តិ៍​ភូមិ​ឡុំ បាន​ប្រាប់ថា លោក​ជាប់រវល់​ចូលរួម បុណ្យ​កឋិន មេបញ្ជាការ​ព្រំដែន​គោក​ ៕

2014_11_08c4

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment